លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានផ្ញើសេចក្ដីព្រាងមកគណបក្សសង្រ្គោះជាតិវិញហើយ អំពីការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលសំដៅដល់ការដាក់ស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមការងារវិសោធនកម្មរដ្ឋធម្មនុញ្ញ លោក អេង ឆៃអ៊ាង ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ កក្កដានេះ លោក ស ខេង បានផ្ញើសេចក្ដីព្រាងមកគណបក្ស សង្រ្គោះជាតិវិញ។ លោកបញ្ជាក់ថាក្រុមការងារគណបក្សទាំងពីរនឹងជួបគ្នានៅរសៀលថ្ងៃទី១សី ហា ដើម្បីពិភាក្សាគ្នាអំពីសេចក្ដីព្រាងរបស់គណបក្សទាំងពីរ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះរួមគ្នា។
នៅក្នុងសេចក្ដីព្រាងរបស់គណបក្សសង្រ្គោះជាតិ ផ្ញើទៅលោក ស ខេង កាលពីថ្ងៃទី៣០ កក្កដា នោះ គឺគណបក្សសង្រ្គោះជាតិ ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ៧៦ និងបង្កើតជំពូកទី ១៥ថ្មី នៃរដ្ឋធម្មនុញ្ញអំពីអង្គការរៀបចំការបោះឆ្នោត ក្នុងនោះទាមទារឲ្យសមាជិកកំពូល គ.ជ.ប មាន អភ័យឯកសិទ្ធិ មានថវិកាស្វ័យភាពរបស់ខ្លួនជាដើម។
នៅក្នុងលិខិតរបស់លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ឆ្លើយតបទៅលោក សម រង្ស៊ី ជាប្រធានគណបក្សសង្រ្គោះជាតិវិញនោះ គឺលោកយោងទៅលើសេចក្ដីព្រាងរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២កក្កដា ដែលគណបក្សទាំងពីរធ្លាប់បានពិភាក្សាគ្នា ហើយមិនត្រូវរ៉ូវគ្នានោះ។ នៅក្នុង សេចក្ដីព្រាងរបស់គណបក្សប្រជាជនកម្ពុជា អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៧៦នេះ មិន បានបញ្ជាក់អំពី សមាជិកគ.ជ.ប ដាក់ឲ្យមានអភ័យឯកសិទ្ធិនោះឡើយ និងមានករណីជាច្រើនទៀត ដែលខុសគ្នា។
ទោះបីជាយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង អះអាងថា លោកមានជំនឿថា គណបក្សទាំងពីរនឹងមាន ចំណុចរួមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នៅក្នុងកិច្ចពិភាក្សានៅរសៀលថ្ងៃទី ១សីហានេះ។ លោកបន្ថែមថា លទ្ធផលយ៉ាងណានោះ នឹងរង់ចាំមើលការជួបគ្នាជាក់ស្ដែងទៀត៕
2 comments:
If prett Hun SEN BECOME TO CHANGE FROM HIS BRAIN DOG TO BE A HUMAN RIGHT AND CAMBODIAN CAN HAVE A PEACE AND FREEDOM FOR EVER,BUT IF HE STILL TO BE A VIETNAM DOG SO OUR PEACE NEVER HAPPEN .
Sam Rainsy and Kem Sokha by joining the” Rubber Stamp” Parliament you conceded the election lost of 2013 by taking CNRP 55 and CPP 68. The Nation al Assembly President is Heng Samrin and he will close the Assembly door and Hun Sen will punish the dogs. The real power lays with Hun Sen and his Council of Ministers. There are no real powers in the Parliament but only for shows. What you both are doing is legitimizing the Hun Sen regime. The regime is short on money to run the government and CNRP leaders gave them the lifeline and now they can borrows from Western nations. Yours actions betrays the Khmer people and the Cambodian nation. You both have no courage to face up to Hun Sen/CPP. There are no longer any trusts from the Khmer people of CNRP leaderships. For the sake of CNRP and the nation, please, please you both need to resign and let someone else with courage move up.
CNRP leaders need to stop making excuses for joining the Parliament. Some people are supporting that decision because they wanted to keep Khmer people united and needed some hope. The big question would be if the CNRP leaders sold out to Hun Sen regime could you still support them?
All Khmer check out what this traitor trying to do, per Cambodia Daily News- CNRP President Sam Rainsy has sought to circumvent the methodical “working groups” established to finalize the details of the deal struck with Prime Minister Hun Sen last week by sending his own draft reforms to the government for approval. Is this a traitor or not? Rainsy is trying to hastily join the Parliament because he sold out to CPP and he want to cashed out his check.
Post a Comment