A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 17 August 2014

CNRP activist Ouk Pich Samnang to appear before the court as summoned on charge of incitement to commit violence on 15 July 2014 សកម្មជន​CNRP​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ តាម​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន​នៅ​ថ្ងៃ​២៦ សីហា​ខាង​មុខ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃអាទិត្យ ទី17 សីហា 2014, VOD

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ តាម​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ខាងមុខនេះ​។​
​លោក អ៊ុក ពេជ្យ​សំណាង ប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកាបង្គាប់អោយចូលខ្លួនរបស់ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​លោក  កែវ មុនី ជុំវិញ​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។ លោក​បញ្ជាក់ថា មិនមាន​អ្វី​ព្រួយបារម្ភ​ទេ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះឡើយ​។​
​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា លោក កែវ មុនី បាន​ចេញ​ដីកាបង្គាប់​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​លោក អ៊ុក ពេជ្យ​សំណាង ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ បន្ទប់ គ ជាន់​ទី​៣ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា វេលា​ម៉ោង​២​រសៀល​។​
​តាម​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ឲ្យដឹងថា ដីកា​នោះ​បង្គាប់​ឲ្យ​លោក ពេជ្យ​សំណាង បង្ហាញ​ខ្លួន​ក្នុង​នីតិវិធី​ស្តីពី​ការ​បង្ហាញខ្លួន លើកដំបូង ពីបទ ចូលរួម​ធ្វើ​កុបកម្ម ប្រឆាំង​នឹង​មន្ត្រីរាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា តាម​មាត្រា ៤០៥,៤៥៦,៤៥៧, និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​
​សូមជម្រាបថា ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​១៥ ខែ​កក្កដា​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​បាន​ចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប និង​សកម្មជន​ម្នាក់ ដែល​អ្នក​ទាំងនោះ​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃ​២២ កក្កដា ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២ ខែ​សីហា យុវជន​ចំនួន​៣​នាក់​របស់​គណបក្សប្រឆាំង​មួយ​នេះ ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ផងដែរ ហើយ​រហូត​មកដល់ពេលនេះ ក៏​មាន​ការកោះហៅ​អ្នកគាំទ្រ​គណបក្ស​នេះ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​រឿង​ដដែល​នោះ​៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

មើលទៅគួរឱ្យចង់សើច តែនេះវាជារឿងពិតណាស់ ឃើញខុសអីតែប្រជាជនអញ្ចឹង បៀបមកពីរៀនច្រើនរហួតដល់ឆ្កួត មែនហើយ ខាង ហ៊ុនសែន គឺមិនដែលខុស ទោះបាញ់គេងាប់ ក៍នៅតែត្រូវ ដូចមិនដែលស៊ឺបអង្កិត ថាតើរឿងនោះវាមកពីអ្វីទេ។ មើលចុះរឿងដីធី អ្នកណាអ្នកបង្កើត ហើយកន្លែងនោះមានប៉ុន្មានគ្រួសារ? ហេតុអីបានជាពួកគាត់មិនព្រម? តែតុលារៀនវាច្រើនពេក ហើយផឹកស្រាសុទ្ធតែមួយដប ៥០០០ដុល្លា វាងងឹតមុខអស់ បែរជាថាគេឱ្យប្រាក់ហើយមិនយក ប្រឆាំងមានតែដាក់គុក គេឱ្យប៉ណ្ណឹងហើយមិនយក ដាក់គុកទៅ រួចបែរទៅចោទថា មកពីអង្ការអុចអាល សួរថាតើអង្ការនោះកាត់បានអីទៅ? អង្ការនោះមិនបានផឹកស្រាមួយដប៥០០០ដុល្លាឯណា គេឃើញប្រជាជនក្រីក្រ រួចគ្មានដីធ្វើស្រែ បើគេមិនជួយឱ្យគេធ្វើអីទៅ? ព្រោះនោះជាភារៈកិច្ចរបស់អង្ការ ឯរឿងពិតរដ្ធាភិបាលទេដែលទទួលខុសត្រូវ តែបែរជាយកក្បួនអភិវឌ្ឍន៍ មកច្របាច់ក៍រាស្រ្តទៅវិញ ហើយអួតថាត្រឺមត្រូវ សួរថាអាចចប់ទេបើពួកគាត់អស់ដីរស់នៅទៅហើយនោះ។ ម្យាងទៀតដូចជាវាហួសចិត្ត ទៅចោទសង្រ្គោះជាតិថា យកចំណេញនយោបាយ
ចុះបើដឺងដែរហេតុអីអស់លោកមិនដោះស្រាយឱ្យត្រឺមត្រូវទៅ នោះសង្រ្គោះជាតិច្បាស់ជាមិនអាចចំណេញបានទេ ដូចរឿងបឹងកក់មានប៉ុន្មានគ្រួសារ? ជាង១០ឆ្នាំហើយដឹង? ដោះស្រាយមិនបាន ឯបណ្ឌិតរាប់មិនអស់ នេះគ្មានអ្វីក្រៅពីពួកអស់លោកផឹកស្រាវាថ្លៃពេក ហើយច្បាស់ជាមិនឈប់ទេ ព្រោះវាទៅផឹកថ្លៃជាងនោះទៅទៀត ដូច្នេះរឿងច្បាស់ជាមានទៀតរាប់មិនអស់ទេ នេះហើយ កម្ពុជាអៈឆៈរយៈ វាអស្ចារ្យពេកសរសេរមិនត្រូវទេ សុំទោស