ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី17 សីហា 2014, VOD
សកម្មជនគណបក្សសង្គ្រោះជាតិ នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ករណីហិង្សាក្បែរទីលានប្រជាធិបតេយ្យ តាមដីកាបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃទី២៦ ខែសីហា ខាងមុខនេះ។
លោក អ៊ុក ពេជ្យសំណាង ប្រាប់VODនៅថ្ងៃអាទិត្យនេះថា លោកនឹងចូលបំភ្លឺតាមដីកាបង្គាប់អោយចូលខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញលោក កែវ មុនី ជុំវិញករណីហិង្សាក្បែរទីលានប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា មិនមានអ្វីព្រួយបារម្ភទេ ព្រោះលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះឡើយ។
កាលពីថ្ងៃទី១១ ខែសីហា លោក កែវ មុនី បានចេញដីកាបង្គាប់ឲ្យសកម្មជនគណបក្សប្រឆាំងលោក អ៊ុក ពេជ្យសំណាង ចូលខ្លួនបំភ្លឺនៅតុលាការ បន្ទប់ គ ជាន់ទី៣ នៅថ្ងៃទី២៦ ខែសីហា វេលាម៉ោង២រសៀល។
តាមដីកាបង្គាប់ឲ្យចូលខ្លួន ឲ្យដឹងថា ដីកានោះបង្គាប់ឲ្យលោក ពេជ្យសំណាង បង្ហាញខ្លួនក្នុងនីតិវិធីស្តីពីការបង្ហាញខ្លួន លើកដំបូង ពីបទ ចូលរួមធ្វើកុបកម្ម ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា តាមមាត្រា ៤០៥,៤៥៦,៤៥៧, និង២១៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ទាក់ទងនឹងការធ្វើបាតុកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃ១៥ ខែកក្កដានោះ សាលាដំបូងរាជធានីភ្នំពេញក៏ធ្លាប់បានចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧រូប និងសកម្មជនម្នាក់ ដែលអ្នកទាំងនោះត្រូវបានដោះលែងនៅថ្ងៃ២២ កក្កដា ក្រោយកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយរវាងលោកហ៊ុន សែន និងលោកសម រង្ស៊ី។ ប៉ុន្តែនៅថ្ងៃទី២ ខែសីហា យុវជនចំនួន៣នាក់របស់គណបក្សប្រឆាំងមួយនេះ ត្រូវបានចាប់ខ្លួនពីបទហិង្សានៅក្បែរទីលានប្រជាធិបតេយ្យនោះផងដែរ ហើយរហូតមកដល់ពេលនេះ ក៏មានការកោះហៅអ្នកគាំទ្រគណបក្សនេះជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងរឿងដដែលនោះ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
1 comment:
មើលទៅគួរឱ្យចង់សើច តែនេះវាជារឿងពិតណាស់ ឃើញខុសអីតែប្រជាជនអញ្ចឹង បៀបមកពីរៀនច្រើនរហួតដល់ឆ្កួត មែនហើយ ខាង ហ៊ុនសែន គឺមិនដែលខុស ទោះបាញ់គេងាប់ ក៍នៅតែត្រូវ ដូចមិនដែលស៊ឺបអង្កិត ថាតើរឿងនោះវាមកពីអ្វីទេ។ មើលចុះរឿងដីធី អ្នកណាអ្នកបង្កើត ហើយកន្លែងនោះមានប៉ុន្មានគ្រួសារ? ហេតុអីបានជាពួកគាត់មិនព្រម? តែតុលារៀនវាច្រើនពេក ហើយផឹកស្រាសុទ្ធតែមួយដប ៥០០០ដុល្លា វាងងឹតមុខអស់ បែរជាថាគេឱ្យប្រាក់ហើយមិនយក ប្រឆាំងមានតែដាក់គុក គេឱ្យប៉ណ្ណឹងហើយមិនយក ដាក់គុកទៅ រួចបែរទៅចោទថា មកពីអង្ការអុចអាល សួរថាតើអង្ការនោះកាត់បានអីទៅ? អង្ការនោះមិនបានផឹកស្រាមួយដប៥០០០ដុល្លាឯណា គេឃើញប្រជាជនក្រីក្រ រួចគ្មានដីធ្វើស្រែ បើគេមិនជួយឱ្យគេធ្វើអីទៅ? ព្រោះនោះជាភារៈកិច្ចរបស់អង្ការ ឯរឿងពិតរដ្ធាភិបាលទេដែលទទួលខុសត្រូវ តែបែរជាយកក្បួនអភិវឌ្ឍន៍ មកច្របាច់ក៍រាស្រ្តទៅវិញ ហើយអួតថាត្រឺមត្រូវ សួរថាអាចចប់ទេបើពួកគាត់អស់ដីរស់នៅទៅហើយនោះ។ ម្យាងទៀតដូចជាវាហួសចិត្ត ទៅចោទសង្រ្គោះជាតិថា យកចំណេញនយោបាយ
ចុះបើដឺងដែរហេតុអីអស់លោកមិនដោះស្រាយឱ្យត្រឺមត្រូវទៅ នោះសង្រ្គោះជាតិច្បាស់ជាមិនអាចចំណេញបានទេ ដូចរឿងបឹងកក់មានប៉ុន្មានគ្រួសារ? ជាង១០ឆ្នាំហើយដឹង? ដោះស្រាយមិនបាន ឯបណ្ឌិតរាប់មិនអស់ នេះគ្មានអ្វីក្រៅពីពួកអស់លោកផឹកស្រាវាថ្លៃពេក ហើយច្បាស់ជាមិនឈប់ទេ ព្រោះវាទៅផឹកថ្លៃជាងនោះទៅទៀត ដូច្នេះរឿងច្បាស់ជាមានទៀតរាប់មិនអស់ទេ នេះហើយ កម្ពុជាអៈឆៈរយៈ វាអស្ចារ្យពេកសរសេរមិនត្រូវទេ សុំទោស
Post a Comment