A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 24 August 2014

Civil society applauds the Vietnamese companies that agree to resolve land disputes with land-grab victims សង្គម​ស៊ីវិល​សាទរ​ក្រុមហ៊ុន​វៀតណាម​ចេញ​មុខ​ដោះស្រាយ​ជូន​ពលរដ្ឋ​រង​គ្រោះ​រឿង​ដី

កៅស៊ូ វៀតណាម ៦១០
កូន​កៅស៊ូ​ដែល​ក្រុមហ៊ុន​​​វៀតណាម បាន​ដាំ​រួច​មួយ​ចំនួន​នៅ​លើ​ដី​ដែល​ឈូស​ឆាយ​រួច នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​១៣ ឧសភា ២០១៣។
RFA/Tin Zakariya
ក្រុមហ៊ុន​​​វៀតណាម ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​​ធំ​បំផុត​មួយ​​នៅ​កម្ពុជា​​ បាន​ប្រកាស​​ដោះស្រាយ​ចំពោះ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន។
អង្គការ​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះ​វិធាន​ការ​នេះ ដោយ​ទទូច​ឲ្យ​ក្រុមហ៊ុន​​​​ផ្សេង​ទៀត​យក​ជា​គំរូ​តាម ដើម្បី​ចូល​រួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា។
រយៈ​ពេល​​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​​បន្ទាប់​​​​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្ដី​បន្ទោស​មន្ត្រី​ក្រោម​ឱវាទ និង​ក្រសួង​ពាក់ព័ន្ធ​ ថា​​មិន​​ចូល​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដែល​​កើត​ចេញ​ពី​ការ​ផ្ដល់​​ដី​សម្បទាន​សេដ្ឋកិច្ច​​នោះ ក្រុមហ៊ុន​​រដ្ឋ​របស់​វៀតណាម​មួយ ដែល​​ទទួល​ដី​ដាំ​កៅស៊ូ​រាប់​ម៉ឺន​ហិកតារ​នៅ​​កម្ពុជា បាន​ប្រកាស​ចេញ​មុខ​ដោះស្រាយ​ចំពោះ​​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ដាំ​​កៅស៊ូ​របស់​ខ្លួន។
ក្រុមហ៊ុន​​​រដ្ឋ​ដាំ​កៅស៊ូ​របស់​វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប (Vietnam Rubber Group) បាន​ប្រកាស​ពី​វិធានការ​កែ​ទម្រង់​លើ​ការ​​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​​​កម្ពុជា ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក​បាន​បញ្ចេញ​សេចក្ដី​ថ្លែង​ការណ៍​​អបអរ​សាទរ​កាល​ពី​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៤។
កម្មវិធី​កំណែទម្រង់​នោះ រួម​មាន អ្នក​រង​គ្រោះ​អាច​ដាក់​ពាក្យ​បណ្ដឹង​ និង​ចោទ​សួរ​សំណួរ​នានា​ដល់​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ហើយ​ក្រុមហ៊ុន​វិញ សន្យា​ថា នឹង​ឆ្លើយ​តប​ នៅ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ។
អ្នកស្រី ម៊ីហ្កែន ម៉ាក់ខលណែស (Megan Maclnnes) នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​ពិនិត្យ​និង​តាម​ដាន​ជម្លោះ​ដី​ធ្លី​ពី​គម្រោង​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​​ថា អង្គការ​ឃ្លាំមើល​ពិភពលោក​បាន​អបអរ​សាទរ​ ប៉ុន្តែ​វិធានការ​​នេះ​ហាក់​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំង​អស់​ជាមួយ​ក្រុមហ៊ុន​បាន​នោះ​ទេ។
អ្នកស្រី​បញ្ជាក់​ថា​ ប្រសិន​បើ​វិធាន​ការ​ទាំង​នោះ​អនុវត្ត​បាន​ត្រឹម​ត្រូវ វា​​​អាច​​​ជា​វិធានការ​ដំបូង​បង្អស់​ដែល​ពុំ​ធ្លាប់​មាន​ចំពោះ​​ក្រុមហ៊ុន​ជ័រ​កៅស៊ូ ក្នុង​ការ​ផ្ដល់​​យុត្តិធម៌​ដល់​​ប្រជាពលរដ្ឋ​​​រង​​គ្រោះ​ដោយ​សារ​ការ​ទន្ទ្រាន​យក​ដី​ធ្លី។

បន្ថែម​លើ​នេះ អង្គការ​សង្គម​ស៊ីវិល​​នៅ​ប្រទេស​កម្ពុជា​ ក៏​បាន​អបអរ​សាទរ​ចំពោះ​ ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​ក្រុមហ៊ុន​កៅស៊ូ​​​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​នេះ។ អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ទៀត​ថា​ វិធានការ​របស់​ក្រុមហ៊ុន​វៀតណាម ចេញ​មុខ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​​នេះ ហាក់​រង​សម្ពាធ​ពី​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ជា​ច្រើន​លើក ដោយ​ជំរុញ​ឲ្យ​​ ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​​ទាំង​អស់ ត្រូវ​កាត់​ចេញ​វិញ​នៅ​​ពេល​​ដី​នោះ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ៖ «ថា​ពេល​ដែល​មាន​ការ​វិនិយោគ​ត្រូវ​អនុវត្ត​តាម​ស្ថានភាព​ស្បែក​ខ្លា វា​អត់​មាន​រឿង​អី​ត្រូវ​កើត​ឡើង​ទេ។ ឥឡូវ​នរណា​ចង់​វិនិយោគ​ក៏​វិនិយោគ​ទៅ អ្នក​ណា​មិន​ចង់​ទេ​ដើរ​ចេញ អាហ្នឹង​បាន​ឆាប់​ចប់។ កុំ​ចាំ​បាច់​ទាល់តែ​មាន ៥​ពាន់​ហិកតារ​បាន​ចាប់​ផ្ដើម​វិនិយោគ មិន​បាច់​ទេ អា​វិនិយោគ​ធុន​ហ្នឹង​វិនិយោគ​បង្កើត​រឿង​ទេ ទុក​ដី​ហ្នឹង​សម្រាប់​ប្រជាពលរដ្ឋ»
គិត​ត្រឹម​ឆ្នាំ​២០១២​ រដ្ឋាភិបាល​កម្ពុជា​ បាន​​ផ្ដល់​​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២.៦​លាន​ហិកតារ​ដែល​ស្មើ​នឹង ៧៣% នៃ​ផ្ទៃ​​ដី​បង្កបង្កើត​ផល​សរុប​​របស់​ប្រទេស​កម្ពុជា ដែល​ការ​​ផ្ដល់​ដី​សម្បទាន​នេះ បាន​កើន​ឡើង​គំហុក បើ​ធៀប​នឹង​ឆ្នាំ​២០១១ មាន​ចំនួន​តែ ១៧% ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​​នោះ ​បញ្ហា​នៃ​ការ​ទន្ទ្រាន​ដី​​ធ្លី​បាន​កើន​ឡើង​ដែរ ក្នុង​នោះ​មាន​​ប្រជាពលរដ្ឋ​​ចំនួន ៤០​ម៉ឺន​នាក់ ជា​ក្រុម​​អ្នក​រង​គ្រោះ ពី​ការ​រឹប​អូស​យក​ដី​ធ្លី​ពី​សំណាក់​ឈ្មួញ និង​​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។
នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី យល់​ឃើញ​ថា មន្ត្រី​ក្រោម​ឱវាទ ហាក់​មាន​សមត្ថភាព​តិច​តួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច ដោយសារ​តែ​ការ​អនុវត្ត​​​ច្បាប់​នៅ​មាន​កម្រិត និង​អ្នក​គ្រប់គ្រង​ភាគ​ហ៊ុន​​ដី​សម្បទាន​សេដ្ឋកិច្ច ជា​​អ្នក​​មាន​អំណាច​​​ខ្លាំង​ក្នុង​ជួរ​រដ្ឋាភិបាល៖ «មូលហេតុ​ដោយសារ​អ្នក​មាន​អំណាច ទី​២ គឺ​អង្គភាព​ដែល​បង្កើត​ឡើង​ហ្នឹង​មិន​បាន​ធ្វើ​ការ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​កំណត់។ គួរ​តែ​ដល់​ពេល​ហើយ​ដែល​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​ការ​ជូន​ប្រជាពលរដ្ឋ...»
អង្គការ​ឃ្លាំមើល​ពិភពលោក​បាន​រក​ឃើញ​ថា ឧកញ៉ា​​ដែល​​មាន​ដំណែង​ជា​សមាជិក​ព្រឹទ្ធសភា និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្ពស់​​បំផុត។ ក្នុង​នោះ ឧកញ៉ា​ចំនួន ​៥​នាក់ បាន​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២០% សមាមាត្រ​នឹង​ផ្ទៃ​ដី​​ជាង ៥​សែន​ហិកតារ។
របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៣ បាន​​បង្ហាញ​​ថា ក្រុម​អភិជន ឬ​ក្រុម​អ្នក​មាន​វណ្ណៈ​ខ្ពស់​នៅ​សហស្សវត្ស​ទី​២១​នេះ បាន​មក​ពី​លាភ​សក្ការ​​នៃ​ការ​ដាំដុះ​ដំណាំ​កៅស៊ូ​ ជាក់​ស្ដែង​ក្រុមហ៊ុន​វៀតណាម​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ។ ​ភាព​មាន​បាន​របស់​​ក្រុមហ៊ុន​វៀតណាម ​ទាំង​នេះ ​ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​​សហគមន៍​អន្តរជាតិ​ តាម​រយៈ​ការ​ទិញ​ផលិតផល​​កៅស៊ូ​ដែល​មាន​តម្លៃ​​ យ៉ាង​ហោច​ណាស់ ​២០០​លាន​​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំ។
ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​របស់​វៀតណាម ​​ឈ្មោះ ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​​​កៅស៊ូ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​អំណាច​វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប នេះ មាន​ជាប់​ពាក់ព័ន្ធ​កេង​ប្រយោជន៍​ពី​ដី​កសិកម្ម​និង​ព្រៃឈើ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​​ដាំ​កៅស៊ូ​ប្រមាណ ២០​ម៉ឺន​ហិកតារ​នៅ​ប្រទេស​កម្ពុជា ​ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ​ បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​ក្រុមហ៊ុន​ដំណាង​របស់​ខ្លួន​​ ក្នុង​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ ចំនួន ៤៦​​ក្រុមហ៊ុន។
​អ្នកស្រី​ ម៊ីហ្កែន នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​​លើក​ឡើង​ថា​ ទោះ​បី​ជា​ក្រុមហ៊ុន​​ដាំ​កៅស៊ួ​វៀតណាម បាន​ប្រកាស​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ក៏​ដោយ ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់ និង​ការ​កាប់​ឆ្ការ​ព្រៃ​នៅ​ក្នុង​ចម្ការ​កៅស៊ួ​របស់​ក្រុមហ៊ុន​ទាំង​អស់​នោះ៕

2 comments:

Kim Ea said...

Khmer authority don't be fool with this small gesture of this enemy Yuon do it . Khmer need to reform the contract and do all over again with check and balance , the years ( not 90 years ) the conditions of governing ( like anything from social hiring employee , transporting in or out any product need to go through Khmer administration exp. ) Control this bastard Yuon from colonize our land and country . Thank you Khmer patriotism .

Anonymous said...

កំុថាយួនល្អ វាគ្រាន់តែប្ដូរវិធីនយោបាយក្ដៅមកត្រជាក់ ទឹករាក់ក្ដៅ ទឹក ជ្រៅត្រជាក់ ដូច្នេះវាមានល្បិច យួននៅតែប្រើល្បិច ព្រោះវាដឹងថាខ្មែរ យើងឆាប់ជឿនឹងភ្លេចត្រជៀក ដូច្នេះវាប្រើវិធីនេះជារឿយៗ រាប់សតវត្ត មកហើយ បើវាមិនធ្វើដូច្នេះវាមិនបានតាំងទីលំនៅក្នុងស្រុកខ្មែរស្របច្បាប់ ដូច្នេះកំុគិតថាវាល្លអោយសោះ ឃើញខ្លាក្រាបថាខ្លាសំពះ ត្រូវយល់ថាយួន ជាជនជាតិដែលមានមហិចតាខ្លាំងណាស់ជាមួយខ្មែរយើង មិនឈប់ទេទោះ ជាអណាគត តែសង្ឃឹមថាក្មេងជំនាន់ក្រោយបានសឹក្សាពីប្រវត្តនឹងអក្សរ សាស្ស ដើម្បីជាតិកំុក្បត់ឧត្ដមគតិទោះជាបក្សណាក៏ដោយ ប្រឆាំងដើម្បីជាតិ មិនមែនវ្រឆាំងដើម្បីបរទេសឡើយ កំុអោយដូចពួកអាកព្ចាាស់ៗក្នុងបក្សប្រជាជន ដែលវាមានខួរក្បាលចាស់កំរិល ពំុបានរៀនសូត្រជ្រៅជ្រះ ចេះបន្តិចបន្តួចអួតអាង ដូចជាអាហុ៊ន សែន ដែលធ្វើអោយយួនស្រណុកបោល ពួកអាអសើនេះវាជាកាកសំណល់ពី សង្គមជាអតីតចោរហារយ បុណ្យសក្ដិអំណាចវាបានដោយចុងកាណុង បើពួកនេះស្លាប់អស់ ត្រូវបោសសំអាតកំុឲ្យមានកើតតទៅទៀត ។