ក្រុមហ៊ុនវៀតណាម ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូធំបំផុតមួយនៅកម្ពុជា បានប្រកាសដោះស្រាយចំពោះអ្នកដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
អង្គការសង្គមស៊ីវិលបានសាទរចំពោះវិធានការនេះ ដោយទទូចឲ្យក្រុមហ៊ុនផ្សេងទៀតយកជាគំរូតាម ដើម្បីចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូនៅប្រទេសកម្ពុជា។
រយៈពេលពីរថ្ងៃប៉ុណ្ណោះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសមន្ត្រីក្រោមឱវាទ និងក្រសួងពាក់ព័ន្ធ ថាមិនចូលដោះស្រាយជម្លោះដីធ្លីដែលកើតចេញពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ ក្រុមហ៊ុនរដ្ឋរបស់វៀតណាមមួយ ដែលទទួលដីដាំកៅស៊ូរាប់ម៉ឺនហិកតារនៅកម្ពុជា បានប្រកាសចេញមុខដោះស្រាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងដាំកៅស៊ូរបស់ខ្លួន។
ក្រុមហ៊ុនរដ្ឋដាំកៅស៊ូរបស់វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប (Vietnam Rubber Group) បានប្រកាសពីវិធានការកែទម្រង់លើការធ្វើអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជា ដែលអង្គការឃ្លាំមើលពិភពលោកបានបញ្ចេញសេចក្ដីថ្លែងការណ៍អបអរសាទរកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៤។
កម្មវិធីកំណែទម្រង់នោះ រួមមាន អ្នករងគ្រោះអាចដាក់ពាក្យបណ្ដឹង និងចោទសួរសំណួរនានាដល់ក្រុមហ៊ុនដោយផ្ទាល់ ហើយក្រុមហ៊ុនវិញ សន្យាថា នឹងឆ្លើយតប នៅក្នុងរយៈពេល៣០ថ្ងៃ។
អ្នកស្រី ម៊ីហ្កែន ម៉ាក់ខលណែស (Megan Maclnnes) នៃអង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលពិនិត្យនិងតាមដានជម្លោះដីធ្លីពីគម្រោងអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា អង្គការឃ្លាំមើលពិភពលោកបានអបអរសាទរ ប៉ុន្តែវិធានការនេះហាក់មិនអាចដោះស្រាយបញ្ហាទាំងអស់ជាមួយក្រុមហ៊ុនបាននោះទេ។
អ្នកស្រីបញ្ជាក់ថា ប្រសិនបើវិធានការទាំងនោះអនុវត្តបានត្រឹមត្រូវ វាអាចជាវិធានការដំបូងបង្អស់ដែលពុំធ្លាប់មានចំពោះក្រុមហ៊ុនជ័រកៅស៊ូ ក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារការទន្ទ្រានយកដីធ្លី។
បន្ថែមលើនេះ អង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា ក៏បានអបអរសាទរចំពោះ ការដាក់ចេញនូវវិធានការរបស់ក្រុមហ៊ុនកៅស៊ូដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមនេះ។ អង្គការសង្គមស៊ីវិលបានលើកទៀតថា វិធានការរបស់ក្រុមហ៊ុនវៀតណាម ចេញមុខដោះស្រាយជម្លោះដីធ្លីនេះ ហាក់រងសម្ពាធពីការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងជាច្រើនលើក ដោយជំរុញឲ្យ ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវកាត់ចេញវិញនៅពេលដីនោះប៉ះពាល់ដល់ដីប្រជាពលរដ្ឋ៖ «ថាពេលដែលមានការវិនិយោគត្រូវអនុវត្តតាមស្ថានភាពស្បែកខ្លា វាអត់មានរឿងអីត្រូវកើតឡើងទេ។ ឥឡូវនរណាចង់វិនិយោគក៏វិនិយោគទៅ អ្នកណាមិនចង់ទេដើរចេញ អាហ្នឹងបានឆាប់ចប់។ កុំចាំបាច់ទាល់តែមាន ៥ពាន់ហិកតារបានចាប់ផ្ដើមវិនិយោគ មិនបាច់ទេ អាវិនិយោគធុនហ្នឹងវិនិយោគបង្កើតរឿងទេ ទុកដីហ្នឹងសម្រាប់ប្រជាពលរដ្ឋ»។
គិតត្រឹមឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២.៦លានហិកតារដែលស្មើនឹង ៧៣% នៃផ្ទៃដីបង្កបង្កើតផលសរុបរបស់ប្រទេសកម្ពុជា ដែលការផ្ដល់ដីសម្បទាននេះ បានកើនឡើងគំហុក បើធៀបនឹងឆ្នាំ២០១១ មានចំនួនតែ ១៧% ប៉ុណ្ណោះ។ ចាប់តាំងពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ បញ្ហានៃការទន្ទ្រានដីធ្លីបានកើនឡើងដែរ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ៤០ម៉ឺននាក់ ជាក្រុមអ្នករងគ្រោះ ពីការរឹបអូសយកដីធ្លីពីសំណាក់ឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី យល់ឃើញថា មន្ត្រីក្រោមឱវាទ ហាក់មានសមត្ថភាពតិចតួចក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងម្ចាស់គម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច ដោយសារតែការអនុវត្តច្បាប់នៅមានកម្រិត និងអ្នកគ្រប់គ្រងភាគហ៊ុនដីសម្បទានសេដ្ឋកិច្ច ជាអ្នកមានអំណាចខ្លាំងក្នុងជួររដ្ឋាភិបាល៖ «មូលហេតុដោយសារអ្នកមានអំណាច ទី២ គឺអង្គភាពដែលបង្កើតឡើងហ្នឹងមិនបានធ្វើការត្រឹមត្រូវទៅតាមច្បាប់កំណត់។ គួរតែដល់ពេលហើយដែលអ្នកធ្វើការពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការជូនប្រជាពលរដ្ឋ...»។
អង្គការឃ្លាំមើលពិភពលោកបានរកឃើញថា ឧកញ៉ាដែលមានដំណែងជាសមាជិកព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា មានជាប់ពាក់ព័ន្ធនឹងការទទួលបានដីសម្បទានសេដ្ឋកិច្ចខ្ពស់បំផុត។ ក្នុងនោះ ឧកញ៉ាចំនួន ៥នាក់ បានគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចចំនួន ២០% សមាមាត្រនឹងផ្ទៃដីជាង ៥សែនហិកតារ។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ក្រុមអភិជន ឬក្រុមអ្នកមានវណ្ណៈខ្ពស់នៅសហស្សវត្សទី២១នេះ បានមកពីលាភសក្ការនៃការដាំដុះដំណាំកៅស៊ូ ជាក់ស្ដែងក្រុមហ៊ុនវៀតណាម បានទទួលដីសម្បទានសេដ្ឋកិច្ចពីប្រទេសកម្ពុជា និងប្រទេសឡាវ ។ ភាពមានបានរបស់ក្រុមហ៊ុនវៀតណាម ទាំងនេះ ដោយសារតែមានការគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈការទិញផលិតផលកៅស៊ូដែលមានតម្លៃ យ៉ាងហោចណាស់ ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប៉ុន្តែក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូរបស់វៀតណាម ឈ្មោះ ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុនកៅស៊ូ ដែលគ្រប់គ្រងដោយរដ្ឋអំណាចវៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ ហ្គ្រុប នេះ មានជាប់ពាក់ព័ន្ធកេងប្រយោជន៍ពីដីកសិកម្មនិងព្រៃឈើ។ ក្រុមហ៊ុនទាំងពីរនេះ បានទទួលដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូប្រមាណ ២០ម៉ឺនហិកតារនៅប្រទេសកម្ពុជា ហើយក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដំណាងរបស់ខ្លួន ក្នុងការទទួលដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូនៅប្រទេសកម្ពុជា និងប្រទេសឡាវ ចំនួន ៤៦ក្រុមហ៊ុន។
អ្នកស្រី ម៊ីហ្កែន នៃអង្គការឃ្លាំមើលពិភពលោក បានលើកឡើងថា ទោះបីជាក្រុមហ៊ុនដាំកៅស៊ួវៀតណាម បានប្រកាសដោះស្រាយបញ្ហាជម្លោះដីធ្លីក៏ដោយ ប៉ុន្តែអ្នកស្រីនៅតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងការកាប់ឆ្ការព្រៃនៅក្នុងចម្ការកៅស៊ួរបស់ក្រុមហ៊ុនទាំងអស់នោះ៕
2 comments:
Khmer authority don't be fool with this small gesture of this enemy Yuon do it . Khmer need to reform the contract and do all over again with check and balance , the years ( not 90 years ) the conditions of governing ( like anything from social hiring employee , transporting in or out any product need to go through Khmer administration exp. ) Control this bastard Yuon from colonize our land and country . Thank you Khmer patriotism .
កំុថាយួនល្អ វាគ្រាន់តែប្ដូរវិធីនយោបាយក្ដៅមកត្រជាក់ ទឹករាក់ក្ដៅ ទឹក ជ្រៅត្រជាក់ ដូច្នេះវាមានល្បិច យួននៅតែប្រើល្បិច ព្រោះវាដឹងថាខ្មែរ យើងឆាប់ជឿនឹងភ្លេចត្រជៀក ដូច្នេះវាប្រើវិធីនេះជារឿយៗ រាប់សតវត្ត មកហើយ បើវាមិនធ្វើដូច្នេះវាមិនបានតាំងទីលំនៅក្នុងស្រុកខ្មែរស្របច្បាប់ ដូច្នេះកំុគិតថាវាល្លអោយសោះ ឃើញខ្លាក្រាបថាខ្លាសំពះ ត្រូវយល់ថាយួន ជាជនជាតិដែលមានមហិចតាខ្លាំងណាស់ជាមួយខ្មែរយើង មិនឈប់ទេទោះ ជាអណាគត តែសង្ឃឹមថាក្មេងជំនាន់ក្រោយបានសឹក្សាពីប្រវត្តនឹងអក្សរ សាស្ស ដើម្បីជាតិកំុក្បត់ឧត្ដមគតិទោះជាបក្សណាក៏ដោយ ប្រឆាំងដើម្បីជាតិ មិនមែនវ្រឆាំងដើម្បីបរទេសឡើយ កំុអោយដូចពួកអាកព្ចាាស់ៗក្នុងបក្សប្រជាជន ដែលវាមានខួរក្បាលចាស់កំរិល ពំុបានរៀនសូត្រជ្រៅជ្រះ ចេះបន្តិចបន្តួចអួតអាង ដូចជាអាហុ៊ន សែន ដែលធ្វើអោយយួនស្រណុកបោល ពួកអាអសើនេះវាជាកាកសំណល់ពី សង្គមជាអតីតចោរហារយ បុណ្យសក្ដិអំណាចវាបានដោយចុងកាណុង បើពួកនេះស្លាប់អស់ ត្រូវបោសសំអាតកំុឲ្យមានកើតតទៅទៀត ។
Post a Comment