មនុស្សភាគច្រើនស្មានថា ពួកអ្នកមានទ្រព្យសម្បត្តិច្រើនៗនៅលើពិភពលោកនេះគឺដោយសារពួកគេកើតមកក្នុងត្រកូលគ្រួសារខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅហើយ។ ប៉ុន្តែ បើគិតឲ្យលម្អិតទាក់ទងនឹងបញ្ហានេះ គេអាចនិយាយបានថា អ្នកមានទ្រព្យសម្បត្តិច្រើន មិនប្រាកដថា មានដើមកំណើតចេញពីគ្រួសារអ្នកមានទេ តែពួកគេខ្លះកើតចេញពីគ្រួសារអ្នកក្រដែរ គ្រាន់តែថាអ្វីដែលសំខាន់នោះ គឺការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ និងចាប់យកឱកាសដើម្បីក្លាយជាអ្នកមាន។
ដូច្នេះបើទោះបី អ្នកកើតពីត្រកូលអ្នកក្រក្តី តែសូមកុំបាក់ទឹកចិត្ត ហើយព្យាយាមធ្វើយ៉ាងណាដើម្បីរកវិធីអភិវឌ្ឍខ្លួនឆ្ពោះទៅរកភាពជោគជ័យនៃជីវិត។
ខាងក្រោមនេះ គឺជាសេដ្ឋីទាំង ១០រូបដែលសុទ្ធតែមានធ្លាប់ជួបប្រទះនឹងស្ថានភាពក្រលំបាកយ៉ាងខ្លាំង មុនពេលទទួលជោគជ័យដ៏ធំធេងក្នុងជីវិត៖
១) លោក Lloyd Blankfein ជា CEO របស់ក្រុមហ៊ុន Goldman Sachs Group
លោក Lloyd Blankfein កើតនៅឆ្នាំ ១៩៥៤ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ កាលពីនៅក្មេង ដោយសារគ្រួសារមានជីវភាពក្រលំបាក ពេក លោកបានដើរលក់ភេសជ្ជៈតាមផ្លូវដើម្បីសន្សំលុយទៅរៀន។ ដោយសារតែរៀនពូកែ លោកបានទទួលអាហារូបករណ៍សិក្សានៅ សាកលវិទ្យាល័យ Harvard។ ក្រោយពីបញ្ចប់ការសិក្សា យុវជន Blankfein ក៏បានចូលបំរើការងារនៅតាមក្រុមហ៊ុន មួយចំនួន រហូតដល់ ក្លាយជា CEO របស់ក្រុមហ៊ុន Goldman Sachs Group ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ល្បីនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ លោក គឺមហាសេដ្ឋីម្នាក់ ក្នុងចំណោមមហាសេដ្ឋីល្បីៗផ្សេងទៀតនៅលើពិភពលោក ។
២) លោក Ed Liddy ជា CEO របស់ក្រុមហ៊ុន AIG
កើតនៅឆ្នាំ ១៩៤៦ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក នៅអាយុ១២ ឆ្នាំ ឪពុករបស់ Ed Liddy បានស្លាប់ ជាហេតុធ្វើឲ្យគ្រួសារទាំងមូលប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ហើយពេលខ្លះក៏គ្មានអាហារបរិភោគផង។ ប៉ុន្តែបើទោះបីជា មានការលំបាកក្តី យុវជនម្នាក់នេះ បានព្យាយាមសិក្សា និងធ្វើការរហូតក្លាយទៅជាមហាសេដ្ឋីម្នាក់ ដែលមានទឹកប្រាករាប់ពាន់លានដុល្លាក្នុងដៃ។
៣) លោក Sheldon Adelson ជា CEO របស់ក្រុមហ៊ុន Las Vegas Sands
ដោយសារតែមានជីវភាពក្រីក្រ លោក បានធ្វើជាអ្នកបើកតាក់ស៊ីតាំងពីក្មេងមកម៉្លេះ ហើយលោកក៏ធ្លាប់ដើរលក់កាសែតតាមដងផ្លូវផងដែរ។ តែអ្វីដែលមិនគួរឲ្យជឿនោះ លោក Sheldon Adelson បានក្លាយជា CEO របស់ក្រុមហ៊ុន Las Vegas Sands ហើយមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៦ ពាន់លានដុល្លាអាមេរិក។
៤) លោក Roman Abramovich សេដ្ឋីជនជាតិ រុស្ស៊ី
លោក Roman Abramovich បានកើតក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៩៦៦។ កាលពីនៅក្មេង លោកធ្វើជាអ្នកលក់ឥវ៉ាន់បន្តិចបន្តួចនៅតាមដងផ្លូវ។ ប៉ុន្តែ ក្រោយមក បានព្យាយាមជំនះឧបសគ្គជាច្រើន រហូតបានក្លាយជាសេដ្ឋីនៅអាយុ ៣០ឆ្នាំ។ លោក មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣ ពាន់លានដុល្លាអាមេរិក។
៥) លោក Ingvar Kamprad ជាសេដ្ឋីជនជាតិ ស៊ុយអែត
កើតក្នុងឆ្នាំ ១៩២៦ ក្នុងប្រទេសស៊ុយអែត។ កាលពីកុមារភាព លោកគឺជាលក់ឈើគូសនៅតាមដងផ្លូវ។ ក្រោយមកទៀត លោក ក៏បាន លក់ ត្រី លក់ ប៊ិច និង របស់របរជាច្រើនទៀត រហូតមានលទ្ធភាពបើកក្រុមហ៊ុនលក់រាយក៏ធំមួយឈ្មោះថា IKEA។ នៅពេលបច្ចុប្បន្ននេះលោក មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣ ពាន់លានដុល្លាអាមេរិក។
៦) លោក Karl Albrecht សេដ្ឋីជនជាតិអាល្លឺម៉ង់
លោក Karl Albrecht កើតនៅឆ្នាំ ១៩២០ ក្នុងប្រទេសអាល្លឺម៉ង់។ កាលពីនៅក្មេង លោកមានជីវភាពលំបាកយ៉ាងខ្លាំង ហើយលោកក៏ធ្លាប់ចូលបំរើកងទ័ពក្នុងសង្រ្គាមលោកលើកទី២ ផងដែរ តែក្រោយ ពេលសង្គ្រាមបញ្ចប់ លោកបានបើកហាងលក់គ្រឿងទេស ទទួលបានជោគជ័យ រហូតក្លាយទៅជាមហាសេដ្ឋីនៅអាល្លឺម៉ង់។
៧) លោក Amancio Ortega Gaona សេដ្ឋីជនជាតិអេស្ប៉ាញ
លោក កើតក្នុងប្រទេសអេស្ប៉ាញ ឆ្នាំ១៩៣៦។ គ្រួសាររបស់លោក មានជីវភាពក្រីក្រយ៉ាងខ្លាំង ហើយលោកក៏ស៊ីឈ្នួលលក់ទំនិញឲ្យគេតាំងពីវ័យក្មេង។ ក្រោយពីសន្សំលុយបានខ្លះ បូកផ្សំជាមួយបទពិសោធយ៉ាងច្រើនទាក់ទងជំនាញលក់នេះ លោកបានបើកហាងលក់ទំនិញផ្ទាល់ខ្លួន ក្នុងឆ្នាំ ១៩៧៥ ហើយភាពជោគជ័យក៏ចេះតែកើតមាន រហូតក្លាយជាសេដ្ឋី។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុប ៦៤ ពាន់លានដុល្លាអាមេរិក (ផ្អែកទៅលើ Forbes)។
៨) លោក Howard Schultz ជាCEO របស់ក្រុមហ៊ុនកាហ្វេ Starbucks
លោក Howard Schultz កើតក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ គ្រួសាររបស់លោក មានជីវភាពក្រីក្រយ៉ាងខ្លាំងដែលធ្វើឲ្យ ការរស់នៅជួបប្រទះនឹងការលំបាកជាច្រើន។ ប៉ុន្តែលោកតែងតែព្យាយាមជំនះភាពក្រីក្រជានិច្ចដើម្បី កាត់បន្ថយភាពក្រីក្រ។ លោក បានចាប់ផ្តើមធ្វើជំនួញជាមួយនឹងហាងកាហ្វេតូចមួយដែលមានឈ្មោះថា Starbucks។ អាជីវកម្មនេះ ទទួលជោគជ័យយ៉ាងខ្លាំង ហើយក៏បានពង្រីកសាខាជាច្រើននៅអាមេរិក។
៩) លោក Kenny Troutt ប្រធានក្រុមហ៊ុន Excel Communicationsរបស់អាមេរិក
លោក កើតមកក្នុងគ្រួសារអ្នកក្រ ដែលមានឪពុកធ្វើជាអ្នកបម្រើការក្នុងរង្គសាល ដែលប្រាក់ខែមិនគ្រប់សម្រាប់បង់ថ្លៃសាលាផងដែរ។ ដោយការខិតខំប្រឹងប្រែង លោក បានជោគជ័យខ្លាំងក្នុងការបើកក្រុមហ៊ុន Excel Communications ក្នុងឆ្នាំ ១៩៩៨ ហើយបច្ចុប្បន្នលោក មានទ្រព្យសម្បត្តិសរុប ១,៧ ពានលានដុល្លាអាមេរិក។
១០) លោក Laxmi Mittal សេដ្ឋីជនជាតិឥណ្ឌា
លោក Laxmi Mittal មានដើមកំណើតក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា ឆ្នាំ ១៩៥០។ កាលពីនៅកុមារ លោកប្រឈមនឹងបញ្ហាជីវភាពខ្លាំង ហើយសូម្បីតែកន្លែងគេងក៏លោកមិនមានគ្រប់គ្រាន់ឡើយ ព្រោះគ្រួសាររបស់លោក មានសមាជិកសរុបដល់ទៅ២០នាក់ឯណោះ។ យ៉ាងណាក៏ដោយ ជីវភាពក្រីក្រមិនអាចរារាំងជីវិតរបស់លោក ក្នុងការក្លាយទៅជាសេដ្ឋីនោះទេ។ លោក ក្លាយទៅជា CEO របស់ក្រុមហ៊ុន ArcelorMittal ហើយមានទ្រព្យសម្បត្តិសរុប ២៨ លានដុល្លាអាមេរិកនៅពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ Forbes & Toptentop.com
2 comments:
Heartless scumbag like Goldman sache groups was prosecuted by U.S general Attorney during housing crisis in Bush jr administration,right? A lot rag to rich in Scamafia under arjkor Sen too!...Someone like Sok kong,ah Kwaq Sen,Mong Rithy, Preap Tri,Bunrany Hun Sen,Yeay Phu,etc etc...! Are proud of these scammer/heartless persons who scammed their way from rag to rich?
don't believe every crap you see or read about when it comes to the wall street banksters... they forced the congress to bail them out using taxpayers money by threatening that there would be riots and revolts in the streets when the people found out that they had wasted/lost the people's money through bad investments from their greed... so central bank known as the FEDs began to print money and give it to them to the tune of billions dollars each months to save their asses and they use that free money to pay themselves bonuses in the millions each year still going onas of today... goldman sachs and JPM are the 2 top parasites among many... now some of their bankers who know too much are dying of mysterious death [ like jumping off building , shooting himself and family members with nail gun , etc... ] all that newly printed money went to cambodia and land grab by the people in power began [ started around 2008] ... so most of the suffering there are basically caused by these scumbags..they have offices all over the world , so their influences are everywhere.. even in china.
Post a Comment