A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 31 July 2014

The 10 world's poorest people who became the world's richest men បុគ្គល​គំរូ១០រូប ​​​​អភិវឌ្ឍ​​ខ្លួន​ពី​ជន​ក្រីក្រ​​​​​បំផុត​ទៅ​ជា​មហាសេដ្ឋី​ពិភពលោក


លោក Howard Schultz ជា CEO របស់​ក្រុមហ៊ុន​កាហ្វេ Starbucks
ប្រភព៖​ Reuters

មនុស្ស​ភាគ​ច្រើន​ស្មាន​ថា ពួក​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើនៗ​នៅ​លើ​ពិភពលោក​នេះ​គឺ​ដោយសារ​ពួកគេ​កើត​មក​ក្នុង​ត្រកូល​គ្រួសារ​ខ្ពង់ខ្ពស់​ និង​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ទៅ​ហើយ។ ប៉ុន្តែ ​បើ​គិត​ឲ្យ​លម្អិត​ទាក់ទង​នឹង​បញ្ហា​នេះ​ គេ​អាច​និយាយ​បាន​ថា​ ​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន មិន​ប្រាកដ​ថា មាន​ដើម​កំណើត​ចេញ​ពី​គ្រួសារ​អ្នក​មាន​ទេ តែ​ពួកគេ​ខ្លះ​កើត​ចេញ​ពី​គ្រួសារ​អ្នកក្រ​ដែរ ​គ្រាន់​តែ​ថា​​​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ និង​ចាប់​យក​ឱកាស​ដើម្បី​ក្លាយ​ជា​អ្នក​មាន។ 


ដូច្នេះ​បើ​ទោះ​បី​ អ្នក​កើត​​ពី​ត្រកូល​អ្នក​ក្រ​ក្តី តែ​សូម​កុំ​បាក់ទឹកចិត្ត ហើយ​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​រក​វិធី​អភិវឌ្ឍ​​ខ្លួន​ឆ្ពោះ​ទៅ​រកភាព​ជោគជ័យ​នៃ​ជីវិត។
ខាងក្រោម​នេះ គឺ​ជា​សេដ្ឋី​ទាំង ១០​រូប​ដែល​សុទ្ធ​តែ​មាន​ធ្លាប់​ជួប​ប្រទះ​នឹង​ស្ថានភាព​ក្រ​លំបាក​យ៉ាង​ខ្លាំង មុន​ពេល​ទទួល​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ជីវិត៖

១) លោក Lloyd Blankfein ជា CEO របស់​ក្រុមហ៊ុន Goldman Sachs Group 



លោក Lloyd Blankfein កើត​នៅ​ឆ្នាំ ១៩៥៤ ក្នុង​ទីក្រុង​ New York សហរដ្ឋអាមេរិក។ កាល​ពី​នៅ​ក្មេង ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រ​លំបាក ​ពេក​ ​លោកបាន​ដើរ​លក់​ភេសជ្ជៈ​តាម​ផ្លូវ​ដើម្បី​សន្សំ​លុយ​ទៅ​រៀន។ ដោយសារ​តែ​រៀន​ពូកែ លោកបាន​ទទួល​អាហារូបករណ៍​សិក្សា​នៅ សាកលវិទ្យាល័យ​ Harvard។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា ​យុវជន​ Blankfein ​ក៏​បាន​ចូល​បំរើ​ការងារ​នៅ​តាម​ក្រុមហ៊ុន មួយចំនួន រហូតដល់ ក្លាយជា CEO របស់​ក្រុមហ៊ុន Goldman Sachs Group​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ល្បី​នៅ​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​នេះ លោក គឺ​មហា​សេដ្ឋី​ម្នាក់ ក្នុង​ចំណោម​មហាសេដ្ឋីល្បីៗ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ។



២) លោក Ed Liddy ជា CEO របស់​ក្រុមហ៊ុន AIG



​កើត​នៅ​ឆ្នាំ ១៩៤៦ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក​ នៅអាយុ១២ ឆ្នាំ ឪពុក​របស់ Ed Liddy បាន​ស្លាប់ ជាហេតុ​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​មូល​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ហើយ​ពេល​ខ្លះ​ក៏​គ្មាន​អាហារ​បរិភោគ​ផង​។ ប៉ុន្តែ​បើ​ទោះបីជា មាន​ការ​លំបាក​ក្តី ​យុវជន​ម្នាក់​នេះ​ ​បាន​ព្យាយាម​សិក្សា និង​ធ្វើ​ការ​រហូត​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​ម្នាក់ ដែល​មាន​ទឹក​ប្រាក​រាប់ពាន់​លាន​ដុល្លា​ក្នុង​ដៃ។




៣) លោក Sheldon Adelson ជា CEO របស់​ក្រុមហ៊ុន Las Vegas Sands 



ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ លោក បាន​ធ្វើ​ជា​អ្នក​បើក​តាក់ស៊ី​តាំង​ពី​ក្មេង​មក​ម៉្លេះ ហើយ​លោក​ក៏​ធ្លាប់​ដើរ​លក់​កាសែត​តាម​ដង​ផ្លូវ​ផង​ដែរ។ តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ លោក Sheldon Adelson បាន​ក្លាយ​ជា CEO របស់​ក្រុមហ៊ុន Las Vegas Sands ហើយ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៣៦ ពាន់​លាន​​ដុល្លា​អាមេរិក។




៤) លោក Roman Abramovich សេដ្ឋី​ជន​ជាតិ រុស្ស៊ី



លោក Roman Abramovich បាន​កើត​ក្នុង​ប្រទេស​រុស្ស៊ី ក្នុងឆ្នាំ១៩៦៦។ កាល​ពី​នៅ​ក្មេង លោក​ធ្វើ​ជា​អ្នក​លក់​ឥវ៉ាន់​បន្តិច​បន្តួច​នៅ​តាម​ដង​ផ្លូវ។ ប៉ុន្តែ​ ក្រោយ​មក បាន​ព្យាយាម​ជំនះ​ឧបសគ្គ​ជា​ច្រើន រហូត​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​អាយុ ៣០ឆ្នាំ។ លោក មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣ ពាន់​លាន​ដុល្លា​អាមេរិក។




៥) លោក Ingvar Kamprad ជា​សេដ្ឋី​ជន​ជាតិ ស៊ុយអែត
​​កើត​ក្នុង​ឆ្នាំ ១៩២៦ ក្នុង​​ប្រទេស​ស៊ុយអែត។ កាល​ពី​កុមារភាព លោក​គឺ​ជា​លក់​ឈើគូស​នៅ​តាមដង​ផ្លូវ។ ក្រោយ​មក​ទៀត លោក ក៏បាន លក់ ត្រី លក់ ប៊ិច និង របស់របរ​ជា​ច្រើន​ទៀត រហូត​មាន​លទ្ធភាព​បើក​ក្រុមហ៊ុន​លក់​រាយ​ក៏​ធំ​មួយ​ឈ្មោះ​ថា IKEA។ នៅ​ពេល​បច្ចុប្បន្ន​នេះ​លោក មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣ ពាន់​លាន​ដុល្លា​អាមេរិក។



៦) លោក Karl Albrecht សេដ្ឋី​ជនជាតិ​អាល្លឺម៉ង់



លោក Karl Albrecht កើត​នៅ​ឆ្នាំ ១៩២០ ក្នុង​ប្រទេស​អាល្លឺម៉ង់។ កាល​ពី​នៅ​ក្មេង លោក​មាន​ជីវភាព​លំបាក​យ៉ាង​ខ្លាំង ហើយ​លោក​ក៏​ធ្លាប់​ចូល​បំរើ​កងទ័ព​ក្នុងសង្រ្គាមលោកលើកទី២ ផង​ដែរ​ តែ​ក្រោយ​ ពេល​សង្គ្រាម​បញ្ចប់ លោក​បាន​បើក​ហាង​លក់​គ្រឿង​ទេស​ ទទួល​បាន​​ជោគជ័យ រហូត​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី​នៅ​អាល្លឺម៉ង់។




៧) លោក Amancio Ortega Gaona សេដ្ឋី​ជន​ជាតិ​អេស្ប៉ាញ



លោក កើត​ក្នុង​ប្រទេស​អេស្ប៉ាញ ឆ្នាំ១៩៣៦។ គ្រួសារ​របស់​លោក មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង ហើយ​លោក​ក៏​ស៊ី​ឈ្នួល​លក់​ទំនិញ​ឲ្យ​គេ​តាំង​ពី​វ័យ​ក្មេង។ ក្រោយ​ពី​សន្សំ​លុយ​បាន​ខ្លះ បូក​ផ្សំ​ជា​មួយ​បទ​ពិសោធ​យ៉ាង​ច្រើន​ទាក់ទង​ជំនាញ​លក់​នេះ លោក​បាន​បើក​ហាង​លក់​ទំនិញ​ផ្ទាល់​ខ្លួន ក្នុង​ឆ្នាំ ១៩៧៥ ហើយ​ភាព​ជោគជ័យ​ក៏​ចេះ​តែ​កើត​មាន រហូត​ក្លាយ​ជា​សេដ្ឋី។ បច្ចុប្បន្ន លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប ៦៤ ពាន់​លាន​ដុល្លា​អាមេរិក (ផ្អែក​ទៅ​លើ​ Forbes)។



៨) លោក Howard Schultz ជាCEO របស់​ក្រុមហ៊ុន​កាហ្វេ Starbucks 



លោក Howard Schultz ​កើត​ក្នុង​ទី​ក្រុង ​New York សហរដ្ឋអាមេរិក។ គ្រួសារ​របស់​លោក មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ ការ​រស់​នៅ​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន។ ប៉ុន្តែ​លោក​តែង​តែ​ព្យាយាម​ជំនះ​ភាព​ក្រីក្រ​ជានិច្ច​ដើម្បី កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក បាន​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ជា​មួយ​នឹង​ហាង​កាហ្វេ​តូច​មួយ​ដែល​មាន​ឈ្មោះថា Starbucks។ អាជីវកម្ម​នេះ ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ពង្រីក​សាខា​ជា​ច្រើន​នៅ​អាមេរិក។ 

៩) លោក Kenny Troutt ប្រធាន​ក្រុមហ៊ុន Excel Communicationsរបស់​អាមេរិក

លោក កើត​មក​ក្នុង​គ្រួសារ​អ្នកក្រ ដែល​មាន​ឪពុក​ធ្វើ​ជា​អ្នក​បម្រើ​ការ​ក្នុង​រង្គសាល ​ដែល​ប្រាក់ខែ​មិន​គ្រប់​សម្រាប់​បង់​ថ្លៃ​សាលា​ផង​ដែរ​។ ដោយ​ការ​ខិត​ខំប្រឹង​ប្រែង លោក បាន​ជោគជ័យ​ខ្លាំង​ក្នុង​ការ​បើក​ក្រុមហ៊ុន Excel Communications ក្នុង​ឆ្នាំ ១៩៩៨ ហើយ​បច្ចុប្បន្ន​លោក មាន​ទ្រព្យសម្បត្តិ​សរុប ១,៧ ពាន​លាន​ដុល្លា​អាមេរិក។


១០) លោក Laxmi Mittal សេដ្ឋី​ជនជាតិ​ឥណ្ឌា


លោក Laxmi Mittal មាន​ដើម​កំណើត​ក្នុង​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា ឆ្នាំ ១៩៥០។ កាល​ពី​នៅ​កុមារ លោក​ប្រឈម​នឹង​បញ្ហា​ជីវភាព​ខ្លាំង ហើយ​សូម្បី​តែ​កន្លែង​គេង​ក៏​លោកមិន​មាន​គ្រប់គ្រាន់​ឡើយ ព្រោះ​គ្រួសារ​របស់​លោក មាន​សមាជិក​សរុបដល់​ទៅ​២០នាក់ឯណោះ។ យ៉ាងណាក៏ដោយ ជីវភាព​ក្រីក្រ​មិន​អាច​រារាំង​ជីវិត​របស់​លោក ក្នុង​ការ​ក្លាយ​ទៅ​ជា​សេដ្ឋី​នោះ​ទេ។ លោក ក្លាយទៅជា CEO របស់​ក្រុមហ៊ុន ArcelorMittal ហើយ​មាន​ទ្រព្យ​សម្បត្តិ​សរុប ២៨ លាន​ដុល្លា​អាមេរិក​នៅពេល​បច្ចុប្បន្ន៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ Forbes & Toptentop.com

2 comments:

Kmenhwatt said...

Heartless scumbag like Goldman sache groups was prosecuted by U.S general Attorney during housing crisis in Bush jr administration,right? A lot rag to rich in Scamafia under arjkor Sen too!...Someone like Sok kong,ah Kwaq Sen,Mong Rithy, Preap Tri,Bunrany Hun Sen,Yeay Phu,etc etc...! Are proud of these scammer/heartless persons who scammed their way from rag to rich?

Anonymous said...

don't believe every crap you see or read about when it comes to the wall street banksters... they forced the congress to bail them out using taxpayers money by threatening that there would be riots and revolts in the streets when the people found out that they had wasted/lost the people's money through bad investments from their greed... so central bank known as the FEDs began to print money and give it to them to the tune of billions dollars each months to save their asses and they use that free money to pay themselves bonuses in the millions each year still going onas of today... goldman sachs and JPM are the 2 top parasites among many... now some of their bankers who know too much are dying of mysterious death [ like jumping off building , shooting himself and family members with nail gun , etc... ] all that newly printed money went to cambodia and land grab by the people in power began [ started around 2008] ... so most of the suffering there are basically caused by these scumbags..they have offices all over the world , so their influences are everywhere.. even in china.