ដោយ៖ តាំង វីដា | ថ្ងៃសុក្រ ទី6 មិថុនា 2014, VOD
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ(រូបថតដោយតាំង វីដា)
ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ ច្រានចោលការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិមកលើថ្នាក់ដឹកនាំប្រទេស និងលើកឡើងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាអាយ៉ងវៀតណាមដែលបណ្តាលឲ្យបាត់បង់ទឹកដីនោះទេ។
ក្នុងសន្និសីទសារព័ត៌មាន មន្ត្រីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លើកឡើងថាគណបក្សសង្គ្រោះជាតិបានព្យាយាមបំភ្លៃការពិតជាបន្តបន្ទាប់ ក្នុងពេលថ្មីៗនេះ។ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី បានខិតខំបង្កើតគណៈកម្មការចរចាជាមួយភាគីវៀតណាមទៅលើបញ្ហាព្រំដែន។ លោកបន្តថា លោកនាយករដ្ឋមន្ត្រី ក៏ជាជនជាតិខ្មែរ និងការពារទឹកដីកម្ពុជា ហើយការបាត់បង់ទឹកដីកម្ពុជាក្រោម និងកោះត្រល់ គឺចប់សព្វគ្រប់ហើយ មិនមែនបាត់ក្នុងសម័យដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ឥឡូវនិយាយមើលទាំងអស់គ្នា សម្តេចតេជោជាជនជាតិអី ហើយពួកយើងខ្ញុំជាជនជាតិអី ពួកគាត់មានដឹងថាពួកយើងធ្វើការអីខ្លះ តស៊ូស្វិតស្វាញ ដើម្បីរក្សាបានប៉ុណ្ណឹង ហើយសួរថាយើងសាច់ដុំប៉ុន្មាន ធំប៉ុនណាដែរខ្មែរយើង ទើបតែរួបរួមបានហ្នឹង ទើបតែឯកភាពជាតិថ្មីៗហ្នឹង ហើយយើងទៅទប់ជាមួយគេដែលគេមានសន្តិភាព រាប់សតវត្សរាប់រយឆ្នាំមកហើយ»។
លោក កែវ រ៉េមី ក៏ច្រានចោលថា វៀតណាមបានប្រើលោកនាយករដ្ឋមន្ត្រី ដើម្បីបំបាត់ពូជសាសន៍ខ្មែរ និងពិធីបុណ្យអុំទូក តែសំណួរលើកឡើងថាហេតអ្វីបានជាវៀតណាមជួយខ្មែរនៅសម័យប៉ុល ពត។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានមូលបង្កាច់គ្មានពេលល្ហែ និងបំភ្លៃការពិតសុទ្ធសាធលើគ្រប់រូបភាព។ យ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងថា ស្ថាប័ននេះ មិនទាន់មានវិធានផ្លូវច្បាប់លើករណីនេះឡើយ ព្រោះការមូលបង្កាច់របស់គណបក្សប្រឆាំង បានក្លាយជាវប្បធម៌មួយទៅហើយ «គ្រាន់តែរឿងមួលបង្កាច់ គាត់ថានេះជាប្រពៃណីមួយហើយជាតិខ្មែរ ណាមួយស្ថានភាពសព្វថ្ងៃនេះ យើងផ្តោតសំខាន់ជាងគេមិនចង់ឲ្យគេមើលមកថា វាមានជនបរទេស ឲ្យតែជំរុញផ្លូវច្បាប់ ថានយោបាយ បើយកទៅដាក់គុក ថារដ្ឋាភិបាលបំបិទសិទ្ធិសេរីភាព»។
តបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ការលើកឡើងរបស់គណបក្សប្រឆាំង គឺឆ្លុះបញ្ចាំងពីការពិតនៃប្រវត្តិសាស្ត្រ មិនមែនជាការចោទប្រកាន់ ដើម្បីរកប្រជាប្រិយភាពនោះទេ។ លោកទទួលស្គាល់ថា ដីកម្ពុជាក្រោមមិនមែនបាត់បង់ដោយគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែគោលការណ៍នៃការផ្តល់ដីសម្បទាន៩៩ឆ្នាំ គឺជាសញ្ញាណនៃការឈានទៅបញ្ហា ដែលរដ្ឋាភិបាល ត្រូវពិចារណាឡើងវិញ «មូលហេតុនៃការបាត់ដីកម្ពុជាក្រោម គឺដោយសារការសម្បទានដី៥ឆ្នាំ របស់សេ្តចខ្មែរជំនាន់នោះ ឲ្យទៅយួន ហើយបច្ចុប្បន្ននេះសម្បទានដី៩៩ឆ្នាំឲ្យទៅយួន។ សំនួរសួរថា តើវាមានភាពស្រដៀងគ្នា ឬក៏ដូចគ្នាដែរឬអត់ ក្នុងការសម្បទានដីឲ្យទៅយួននោះ។ តើផលវិបាក និងលទ្ធផលការសម្បទានដីហ្នឹង វានឹងទៅជាយ៉ាងណា»។
អត្ថបទផ្សេងៗ
ក្នុងទិវារំលឹកខួបការបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី៤ ខែមិថុនា អនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា ធ្លាប់អះអាងថា នៅពេលដែលគណបក្សនេះ ដឹកនាំប្រទេសនៅពេលខាងមុខ គណបក្សនេះនឹងស្នើឲ្យរដ្ឋសភាបង្កើតច្បាប់អនុញ្ញាតឲ្យខ្មែរកម្ពុជា ក្រោមអាចចេញចូលទឹកដីប្រទេសកម្ពុជា ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន (Passport)។ តែករណីនេះ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានចាត់ទុកថា ជារឿងផ្ទុយនឹងរឿងធម្មនុញ្ញកម្ពុជា។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត សុខ ទូច យល់ថា ការដាក់បន្ទុក និងការដោះសារទៅវិញទៅមកនេះ ជាការស្វែងរកផលចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។ លោក ក៏លើកឡើងនូវភាពខុសគ្នានៃការអនុវត្តច្បាប់ចំពោះខ្មែរកម្ពុជាក្រោម និងខ្មែរសូរិន្ទ ដែលបច្ចុប្បន្ន គឺត្រូវបានអនុវត្តខុសគ្នា «ករណីពិសេសដោយសារ ខ្មែរសូរិន្ទ ឬខ្មែរកម្ពុជាក្រោម ហេតុអ្វីខ្មែរសូរិន្ទ យើងមិនធ្វើ ធ្វើតែខ្មែរកម្ពុជាក្រោម ចេញឬចូលកម្ពុជាដោយមិនចាំបាច់មានលិខិតឆ្លងដែន ប៉ុន្តែមិនអាចក្លាយជាប្រជាជនកម្ពុជាបានទេ ឬមិនអាចរស់នៅជារហូតបានទេ»។
ក្នុងការចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួន កន្លងមក ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានរិះគន់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម បាត់បង់ព្រៃឈើ អាយ៉ង់របស់វៀតណាម ធ្វើឲ្យបាត់បង់បុណ្យអុំទូក ប្រពៃណី និងសម្លាប់ប្រជាពលរដ្ឋកម្ពុជានៅក្នុងព្រឹត្តិការណ៍នៅកោះពេជ្រ៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈvida@vodhotnews.com

3 comments:
ហេ! អា កែវ រ៉ានី យើងនៅចាំមិខនឹងឈ្មោះឯង ឯងពីមុនចាសកម្មជនគណបក្សសមរង្សី បុ៉ន្តែឯងបានលក់ក្បាលនឹងឧត្តម គតិរបស់ខ្លួនទៅអោយអាក្បត់ជាតិហុនសែន អ្វីឯងដើម្បីអាក្បត់ជាតិហ៊ុន សែនទាំងអស់ កាលជាសមាជិកគណបក្សប្រឆាំងយើងថាឯងគ្រាន់បើលុះ ឯងលក់ក្បាលអៅយអាក្បត់ អ្វីៗឯងនិយាយគ្មានការពិតទាំងអស់ ឯងសុខចិត្តធ្វើមារយាទឆ្កែ ថោកទាបបំផុត អារ៉ាមី ឥឡូវឯងនិយាយថាអា ក្បត់ហុ៊នសែនមិនមែនជាឆ្កែយួនទេ អ្នកណាក៏ដឹងដែរថា អាក្បត់ហ៊ុនជា កព្ជាះយួន តែខ្មែរមិនហា៊ននិយាយ បានត្រឹមតែខ្សឹបខ្សៀវបុ៉ណ្ណោះ ព្រោះខ្លាចអា តិរិច្ឆាននេះវាប្រើឆ្កែរបស់វាទៅខាំដល់ផ្ទះ តែអាទាំងអស់នេះមហាមុខ ក្រាស់ មិនចេះអៀននឹងជនបរទេស សូម្បីតែយួនវាមើលងាយយើង ពួកឯងធ្វើនយោបាយដូចពងក្ដហើយអាមីុអាថោងចំកោងខ្នងអួតថា អាក្វាក់ឆ្លាតណាស់ទាំងវិទ្យុទូរឬស្ស ឆ្លាតពងក្ដអី បើប្រៀបធៀបមិន ស្មើយួនឆ្កួតមួយផង វាឆ្កួតហើយវានៅចង់បានដីយើងទៀត ឯអាក្វាក់ នឹងអាមីុអាថោងមិនឆ្កួតបែរជាយកទឹកដីមាតុភូមិខែ្មរលើកដៃពិរទៅប្រ គេនសត្រូវវិញ នេះហៅអាឆ្លាតឬ! ខំ្ញុឃើញពួកអារដ្ឋភិបាលស្លៀកពាក់ ចងក្រវាត់កស្អាតគ្មានទាស់ តែមាយាទជាកព្ជាះបរទេស តើមាប្រយោជន៏អិ្វនឹងខោអាវស្អាតវាគ្រាន់បង្អួតស្រីការាអូខេបុ៉ណ្ណោះ តែគេអ្នកចេះដឹងទាំងខ្មែរទាំងបរទេស វាគ្រាន់ទែជាសំបកក្រៅ តែបើគេយកមកត្រិះរិះវាថោកជាងសត្វតិរិច្ឆានទៅទៀត ព្រោះសត្វតិរិច្ឆានវាចេះការពារកូននឹងពូចវង្សត្រកូលរបស់វា សត្វដ៏ទៃ មិនអាចមកខាំពួកវាបានទេ ឯពួកអាបីសាចគណបក្សប្រជាជនវាបែរឲ្យជនបរទេសមកជីះជាន់វិញ នេះត្រូវយល់បើគេជេរ កំុប្រកែកថាខ្លួនមិនបានធ្វើខុសអាព្រែតទាំងអស់ នៅមានត សូមអគុណបងប្អូនអ្នកស្នេហាជាតិទាំងអស់ ។
Hun Sen is a 100% traitor.
not a puppet just a mangy dog which forget what his blood/gene is made of....his ancestors must be turning in their graves , seeing what he has done to his own country and people.
Post a Comment