A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 6 June 2014

The Council of Ministers: Prime Minister Hun Sen is not a puppet of Vietnam and not the one who caused the loss of territory to Vietnam ទីស្តីការគណៈរដ្ឋមន្រ្តី៖ នាយករដ្ឋមន្រ្តី មិនមែនជាអាយ៉ងវៀតណាមដែលនាំឲ្យបាត់បង់ទឹកដី​

ដោយ៖​ តាំង វីដា​ | ថ្ងៃសុក្រ ទី6 មិថុនា 2014, VOD

រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ(រូបថតដោយតាំង វីដា)
ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ច្រាន​ចោល​ការចោទប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក​លើ​ថ្នាក់ដឹកនាំ​ប្រទេស និង​លើកឡើង​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមែន​ជា​អាយ៉ង​វៀតណាម​ដែល​បណ្តាល​ឲ្យ​បាត់បង់​ទឹក​ដី​នោះ​ទេ​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន មន្ត្រី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស លើកឡើង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​បំភ្លៃ​ការពិត​ជា​បន្តបន្ទាប់ ក្នុង​ពេល​ថ្មីៗ​នេះ​។ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី មានប្រសាសន៍ថា លោកនាយក​រដ្ឋមន្ត្រី បាន​ខិតខំ​បង្កើត​គណៈកម្មការ​ចរចា​ជាមួយ​ភាគី​វៀតណាម​ទៅលើ​បញ្ហា​ព្រំដែន​។ លោក​បន្តថា លោកនាយក​រដ្ឋមន្ត្រី ក៏​ជា​ជនជាតិខ្មែរ និង​ការពារ​ទឹកដី​កម្ពុជា ហើយ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ គឺ​ចប់​សព្វគ្រប់​ហើយ មិនមែន​បាត់​ក្នុងសម័យ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន «ឥឡូវនិយាយមើលទាំងអស់គ្នា សម្តេចតេជោជាជនជាតិអី ហើយពួកយើងខ្ញុំជាជនជាតិអី ពួកគាត់មានដឹងថាពួកយើងធ្វើការអីខ្លះ តស៊ូស្វិតស្វាញ ដើម្បីរក្សាបានប៉ុណ្ណឹង ហើយសួរថាយើងសាច់ដុំប៉ុន្មាន ធំប៉ុនណាដែរខ្មែរយើង ទើបតែរួបរួមបានហ្នឹង ទើបតែឯកភាពជាតិថ្មីៗហ្នឹង ហើយយើងទៅទប់ជាមួយគេដែលគេមានសន្តិភាព រាប់សតវត្សរាប់រយឆ្នាំមកហើយ»។
​លោក កែវ រ៉េមី ក៏​ច្រានចោល​ថា វៀតណាម​បាន​ប្រើ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​បំបាត់​ពូជសាសន៍​ខ្មែរ និង​ពិធី​បុណ្យ​អុំទូក តែ​សំណួរ​លើក​ឡើង​ថា​ហេ​ត​អ្វី​បានជា​វៀតណាម​ជួយ​ខ្មែរ​នៅ​សម័យ​ប៉ុល ពត​។ លោក​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មូល​បង្កាច់​គ្មាន​ពេល​ល្ហែ និង​បំភ្លៃ​ការពិត​សុទ្ធសាធ​លើ​គ្រប់​រូបភាព​។ យ៉ាងនេះក្តី មន្ត្រី​រដ្ឋាភិបាល​រូបនេះ អះអាងថា ស្ថាប័ន​នេះ មិនទាន់​មាន​វិធាន​ផ្លូវ​ច្បាប់​លើ​ករណី​នេះ​ឡើយ ព្រោះ​ការមូល​បង្កាច់​របស់​គ​ណ​បក្សប្រឆាំង បាន​ក្លាយ​ជា​វប្បធម៌​មួយ​ទៅ​ហើយ​ «គ្រាន់តែរឿងមួលបង្កាច់ គាត់ថានេះជាប្រពៃណីមួយហើយជាតិខ្មែរ ណាមួយស្ថានភាពសព្វថ្ងៃនេះ យើងផ្តោតសំខាន់ជាងគេមិនចង់ឲ្យគេមើលមកថា វាមានជនបរទេស ឲ្យតែជំរុញផ្លូវច្បាប់ ថានយោបាយ បើយកទៅដាក់គុក ថារដ្ឋាភិបាលបំបិទសិទ្ធិសេរីភាព»។​
​តប​នឹង​រឿងនេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ អះអាងថា ការលើកឡើង​របស់​គ​ណ​បក្សប្រឆាំង គឺ​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ មិនមែន​ជា​ការចោទប្រកាន់ ដើម្បី​រក​ប្រជាប្រិយភាព​នោះទេ​។ លោក​ទទួលស្គាល់ថា ដី​កម្ពុជា​ក្រោម​មិន​មែន​បាត់បង់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គោលការណ៍​នៃ​ការផ្តល់​ដី​សម្បទាន​៩៩​ឆ្នាំ គឺជា​សញ្ញាណ​នៃ​ការឈាន​ទៅ​បញ្ហា ដែល​រដ្ឋាភិបាល ត្រូវ​ពិចារណា​ឡើងវិញ​ «មូលហេតុនៃការបាត់ដីកម្ពុជាក្រោម គឺដោយសារការសម្បទានដី៥ឆ្នាំ របស់សេ្តចខ្មែរជំនាន់នោះ ឲ្យទៅយួន ហើយបច្ចុប្បន្ននេះសម្បទានដី៩៩ឆ្នាំឲ្យទៅយួន។ សំនួរសួរថា តើវាមានភាពស្រដៀងគ្នា ឬក៏ដូចគ្នាដែរឬអត់ ក្នុងការសម្បទានដីឲ្យទៅយួននោះ។ តើផលវិបាក និងលទ្ធផលការសម្បទានដីហ្នឹង វានឹងទៅជាយ៉ាងណា»។

​ក្នុង​ទិវា​រំលឹក​ខួប​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក កឹម សុខា ធ្លាប់​អះអាងថា នៅពេល​ដែល​គណបក្ស​នេះ ដឹកនាំ​ប្រទេស​នៅពេល​ខាងមុខ គណបក្ស​នេះ​នឹង​ស្នើឲ្យ​រដ្ឋសភា​បង្កើត​ច្បាប់​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា ក្រោម​អាច​ចេញ​ចូល​ទឹកដី​ប្រទេស​កម្ពុជា ដោយ​មិន​ចាំបាច់​ប្រើ​លិខិតឆ្លងដែន (Passport)​។ តែ​ករណី​នេះ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ចាត់ទុកថា ជា​រឿង​ផ្ទុយ​នឹង​រឿង​ធម្មនុញ្ញ​កម្ពុជា​។​
​អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត សុខ ទូច យល់ថា ការដាក់បន្ទុក និង​ការ​ដោះសារ​ទៅវិញទៅមក​នេះ ជា​ការស្វែងរក​ផលចំណេញ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ​។ លោក ក៏​លើកឡើង​នូវ​ភាពខុសគ្នា​នៃ​ការអនុវត្ត​ច្បាប់​ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្មែរ​សូ​រិន្ទ ដែល​បច្ចុប្បន្ន គឺ​ត្រូវបាន​អនុវត្ត​ខុសគ្នា​ «ករណីពិសេសដោយសារ ខ្មែរសូរិន្ទ ឬខ្មែរកម្ពុជាក្រោម ហេតុអ្វីខ្មែរសូរិន្ទ យើងមិនធ្វើ ធ្វើតែខ្មែរកម្ពុជាក្រោម ចេញឬចូលកម្ពុជាដោយមិនចាំបាច់មានលិខិតឆ្លងដែន ប៉ុន្តែមិនអាចក្លាយជាប្រជាជនកម្ពុជាបានទេ ឬមិនអាចរស់នៅជារហូតបានទេ»។
​ក្នុង​ការចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​របស់ខ្លួន កន្លងមក ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម បាត់បង់​ព្រៃឈើ អាយ៉ង់​របស់​វៀតណាម ធ្វើឲ្យ​បាត់បង់​បុណ្យអុំទូក ប្រពៃណី និង​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​នៅ​កោះ​ពេជ្រ​៕ 
សរសេរមកកាន់លោក តាំង វីដា តាមរយៈvida@vodhotnews.com

3 comments:

Anonymous said...

ហេ! អា កែវ រ៉ានី យើងនៅចាំមិខនឹងឈ្មោះឯង ឯងពីមុនចាសកម្មជនគណបក្សសមរង្សី បុ៉ន្តែឯងបានលក់ក្បាលនឹងឧត្តម គតិរបស់ខ្លួនទៅអោយអាក្បត់ជាតិហុនសែន អ្វីឯងដើម្បីអាក្បត់ជាតិហ៊ុន សែនទាំងអស់ កាលជាសមាជិកគណបក្សប្រឆាំងយើងថាឯងគ្រាន់បើលុះ ឯងលក់ក្បាលអៅយអាក្បត់ អ្វីៗឯងនិយាយគ្មានការពិតទាំងអស់ ឯងសុខចិត្តធ្វើមារយាទឆ្កែ ថោកទាបបំផុត អារ៉ាមី ឥឡូវឯងនិយាយថាអា ក្បត់ហុ៊នសែនមិនមែនជាឆ្កែយួនទេ អ្នកណាក៏ដឹងដែរថា អាក្បត់ហ៊ុនជា កព្ជាះយួន តែខ្មែរមិនហា៊ននិយាយ បានត្រឹមតែខ្សឹបខ្សៀវបុ៉ណ្ណោះ ព្រោះខ្លាចអា តិរិច្ឆាននេះវាប្រើឆ្កែរបស់វាទៅខាំដល់ផ្ទះ តែអាទាំងអស់នេះមហាមុខ ក្រាស់ មិនចេះអៀននឹងជនបរទេស សូម្បីតែយួនវាមើលងាយយើង ពួកឯងធ្វើនយោបាយដូចពងក្ដហើយអាមីុអាថោងចំកោងខ្នងអួតថា អាក្វាក់ឆ្លាតណាស់ទាំងវិទ្យុទូរឬស្ស ឆ្លាតពងក្ដអី បើប្រៀបធៀបមិន ស្មើយួនឆ្កួតមួយផង វាឆ្កួតហើយវានៅចង់បានដីយើងទៀត ឯអាក្វាក់ នឹងអាមីុអាថោងមិនឆ្កួតបែរជាយកទឹកដីមាតុភូមិខែ្មរលើកដៃពិរទៅប្រ គេនសត្រូវវិញ នេះហៅអាឆ្លាតឬ! ខំ្ញុឃើញពួកអារដ្ឋភិបាលស្លៀកពាក់ ចងក្រវាត់កស្អាតគ្មានទាស់ តែមាយាទជាកព្ជាះបរទេស តើមាប្រយោជន៏អិ្វនឹងខោអាវស្អាតវាគ្រាន់បង្អួតស្រីការាអូខេបុ៉ណ្ណោះ តែគេអ្នកចេះដឹងទាំងខ្មែរទាំងបរទេស វាគ្រាន់ទែជាសំបកក្រៅ តែបើគេយកមកត្រិះរិះវាថោកជាងសត្វតិរិច្ឆានទៅទៀត ព្រោះសត្វតិរិច្ឆានវាចេះការពារកូននឹងពូចវង្សត្រកូលរបស់វា សត្វដ៏ទៃ មិនអាចមកខាំពួកវាបានទេ ឯពួកអាបីសាចគណបក្សប្រជាជនវាបែរឲ្យជនបរទេសមកជីះជាន់វិញ នេះត្រូវយល់បើគេជេរ កំុប្រកែកថាខ្លួនមិនបានធ្វើខុសអាព្រែតទាំងអស់ នៅមានត សូមអគុណបងប្អូនអ្នកស្នេហាជាតិទាំងអស់ ។

Anonymous said...

Hun Sen is a 100% traitor.

Anonymous said...

not a puppet just a mangy dog which forget what his blood/gene is made of....his ancestors must be turning in their graves , seeing what he has done to his own country and people.