A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 24 June 2014

Questions raised over land sale at lakeside [Part of Boeung Kak lake sold to a Singaporean company] ក្រុមហ៊ុន ស៊ូកាគូ លក់​ដី​បឹងកក់​បន្ត​ទៅ​ឲ្យ HLH របស់ សិង្ហបុរី



ប្រជាពលរដ្ឋ​បឹង​កក់​ដែល​នៅ​ជាប់​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ដុត​កង់​ឡាន​តវ៉ា នៅ​តំបន់​បឹង​កក់​ដែល​ត្រូវ​បាន​ចាក់​ខ្សាច់​បំពេញ​អស់​។
ប្រជាពលរដ្ឋ​បឹង​កក់​ដែល​នៅ​ជាប់​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ដុត​កង់​ឡាន​តវ៉ា នៅ​តំបន់​បឹង​កក់​ដែល​ត្រូវ​បាន​ចាក់​ខ្សាច់​បំពេញ​អស់​។ ហេង ជីរ័ន
Developer Shukaku has sold off close to 1.3 hectares of land at the capital’s controversial Boeung Kak lake site to a Singapore-listed HLH Group company, according to a statement from HLH.
HLH subsidiary D’Lotus Development purchased the land at Boeung Kak in Daun Penh district for $14.9 million on June 19 with the intention to develop the area into a business and shopping centre, the announcement on the Singapore exchange says.
“D’Lotus Development plans to develop [an] office tower, luxury condominiums, and F&B [food and beverage] and retail buildings on the land,” the June 20 SGX statement reads.
Other than filling the lake with sand and clearing residential areas, there has been little development at Boeung Kak since Shukaku took over the site, which has been at the centre of years-long land disputes.
In 2007, City Hall agreed to a $79 million, 99-year lease with Lao Meng Khin, a ruling Cambodian People’s Party senator and owner of Shukaku, to develop 133 hectares at Boeung Kak. Soon after, the company began to fill in the lake and residents were forced to leave with compensation offers that some still protest against today. Rights groups say the development has affected more than 4,000 families.
“In the land-leasing agreement, the company cannot lease or sell the land to a third party,” Chan Soveth, senior officer for rights group Adhoc, said.
“Any company granted an economic land concession cannot hire another company to do the development for them. It is not according to the law.”
Shukaku partnered with Chinese company Erdos Hong Jun Investment in 2010 to form the property development firm Shukaku Erdos, which operated a sales office in Phnom Penh that closed in early 2012.

Its closure fuelled rumours that the development was under threat. Those rumours have continued despite Shukaku advertising for architects and engineers in 2012.
Not long after a decision by the World Bank in 2011 to suspend lending to Cambodia until the land disputes at Boeung Kak were resolved, the government issued a sub-decree granting 12.44 hectares to families with legal ownership remaining at the development.
Rights groups confirmed yesterday that there are still more than 40 families waiting for land titles.
The sale last week has also raised a different set of ownership concerns.
Sia Phearum, secretariat director at rights group the Housing Rights Task Force, said it was possible the land sold to HLH may have come from the area granted to villagers, as Lao Meng Khin’s name has also appeared on titles within that allotment.
“Whether Shukaku sold the land from the 12.44 hectares area mentioned in the subdecree, or [they are] selling part of their leased land from the government, they are breaching the law or the subdecree.”
Longtime activist and Boeung Kak community representative Tep Vanny was another concerned that Meng Khin held plots within the residents’ designated area.
“We asked the government for 12.44 hectares [of] land for the remaining families who were affected by the forced eviction. Lao Meng Khin is not one of the victims, he doesn’t deserve the right to own the . . . land from the 12.44 hectares area while more than 40 families are still have not been given titles.”
Vanny added that even if the land sold was not within the residential area, the company did not have the right to sell the land as it was being leased from the government.
Both HLH and Shukaku declined to comment yesterday, while Phnom Penh Municipality spokesman Long Dimanche said he was not aware of any sale agreement of land at Boeung Kak.
“I have not received any information about this. You should ask Shukaku,” he said.


ភ្នំពេញៈ ក្រុមហ៊ុន​កាន់​កាប់​គម្រោង​អភិវឌ្ឍន៍​តំបន់ បឹងកក់ ស៊ូកាគូ បាន​លក់​ដី​ទំហំ​ប្រមាណ ១,៣ ហិកតា ដែល​កំពុង​មាន​ជម្លោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ HLH Group ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន សិង្ហបុរី។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន HLH Group នៅ​លើ​គេហទំព័រ​ផ្សារ​ហ៊ុន​របស់ ប្រទេស​សិង្ហបុរី។
ក្រុមហ៊ុន D’Lotus Development ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន HLH Group បាន ទិញ​ដី​មួយ​កន្លែង​នៅ​តំបន់​បឹងកក់ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ក្នុង​តម្លៃ​ប្រមាណ ១៤,៩ លាន​ដុល្លារ​កាល​ពី​ថ្ងៃ ទី១៩ ខែ​មិថុនា ក្នុង​បំណង​អភិវឌ្ឍ​ទីតាំង​នេះ​ឲ្យ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​និង​ផ្សារ​ទំនើប។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ HLH។
សេចក្តី​ប្រកាស​ចេញ​ផ្សាយ​ថ្ងៃ ទី២០ មិថុនា សរសេរ​ថា៖ «ក្រុមហ៊ុន D’Lotus Development គ្រោង​នឹង​អភិវឌ្ឍ​ឲ្យ​មាន​ជា​អគារ​ការិយាល័យ ខុនដូ បែប​ប្រណីត ភោជនីយដ្ឋាន បារ៍ និង​ហាង​លក់​ទំនិញ​នៅ​លើ​ទីតាំង​នោះ»។
បន្ទាប់​ពី​បាន​ចាក់​ខ្សាច់​បំពេញ បឹងកក់ ដែល​មាន​ទំហំ​ប្រមាណ ៩០ ហិកតា និង​បណ្តេញ​ប្រជា​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ​រួច​មក ក្រុមហ៊ុន​បាន​ហ៊ុមព័ទ្ធ​ដី​នៅ​តំបន់​នោះ​ជា​កម្មសិទិ្ធ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ដី​ជម្លោះ​ជាច្រើន​ឆ្នាំ​ក៏​ដោយ។
កាល​ពី ឆ្នាំ​២០០៧ សាលា​រាជធានី​ភ្នំពេញ​បាន​យល់​ព្រម​ជួល​ដី បឹងកក់ រយៈ​ពេល ៩៩ ឆ្នាំ​ជាមួយ​លោក ឡាវ ម៉េងឃីន ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន ស៊ូកាគូ ដើម្បី​អភិវឌ្ឍ​លើ​ដី បឹងកក់ ១៣៣ ហិកតា​ក្នុង​តម្លៃ ៧៩ លាន​ដុល្លារ។ ភ្លាមៗ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ចាក់​ដី​បំពេញ​បឹង​នេះ ហើយ​អ្នក​រស់​នៅ​ទី​នោះ​បាន​ចាប់​ផ្ដើម​ចាក​ចេញ។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា ការ​អភិវឌ្ឍ​នេះ​បាន​ប៉ះពាល់​ប្រជាជន​ជាង ៤ ០០០ គ្រួសារ។
បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​ដោយ​ធនាគារ​ពិភពលោក​កាល​ពី ឆ្នាំ​២០១១ ដើម្បី​ផ្អាក​ការ​ផ្ដល់​កម្ចី​ដល់ កម្ពុជា រហូត​ដល់​ដី​មាន​ជម្លោះ​ត្រូវ​បាន​ដោះស្រាយ​រួច រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ផ្ដល់​ដី ១២,៤៤ ហិកតា​ឲ្យ​ដល់​គ្រួសារ​ដែល​មាន​ការ​កាន់​កាប់​ស្រប​ច្បាប់​នៅ​ក្នុង​ការ​អភិវឌ្ឍ​នេះ។ ក្រុម​សិទ្ធិ​មនុស្ស​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា នៅ​មាន​ប្រជា​ពលរដ្ឋ​ជាង ៤០ គ្រួសារ​កំពុង​រង់​ចាំ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ផ្តល់​ដី។
ក្នុង​ចំណោម​ដី​ដែល​នៅ​សល់​នៅ​តែ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុមហ៊ុន ស៊ូកាគូ ដដែល។
លោក សៀ ភារម្យ ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «ក្រុមហ៊ុន ស៊ូកាគូ ប្រហែល​ជា​អាច​លក់​ដី​ក្នុង​ដី ១២,៤៤ ហិកតា​នោះ ព្រោះ​គាត់​មាន​ប្លង់​កម្មសិទ្ធិ។ ពេល​ដែល​សម្តេច ហ៊ុន សែន ចេញ​អនុក្រឹត្យ​ប្រទាន​ដី​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន ១២,៤៤ ហិកតា​ឲ្យ​ប្រជា​ពលរដ្ឋ​នោះ អ្នក​ភូមិ​បាន​ឃើញ​មាន​ឈ្មោះ​លោក ឡាវ ម៉េងឃីន ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ចំនួន ២៤ ប្លង់​ដែរ នៅ​ពេល​គេ​បិទ​ប្រកាស​ប្លង់​កម្មសិទិ្ធ​នោះ»។
លោក​បន្ត​ថា៖ «បើ​ទោះ​បី​ជា​គាត់​លក់​ដី​ក្នុង​ប្លង់ ១២,៤៤ ហិកតា ឬ ក្នុង ១១៤,៤១ ហិកតា​គឺ​សុទ្ធ​តែ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទាំង​អស់។ គាត់​ចំណេញ​ច្រើន​ណាស់ ខណៈ​ការ​ផ្តល់​សំណង​ទៅ​កាន់​អ្នក​ដែល​រងគ្រោះ​មាន​តម្លៃ​ត្រឹម​តែ ៨៥០០ ដុល្លារ​ហ្នឹង»។
លោក ចាន់ សុវេត មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធ​មនុស្ស អាដហុក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា៖ «នៅ​ក្នុង​ក្រប​ខ័ណ្ឌ វិនិយោគ ឬ ការ​ខ្ចី ភាគី​ម្ខាង​មិន​អាច​ជួល ឬ លក់​បន្ត​ទៅ​ឲ្យ​ភាគី​ម្ខាង​ផ្សេង​ទៀត​ទេ។ សូម្បី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ហើយ​នោះ​ទៅ​ជួល​ក្រុមហ៊ុន​មួយ​ផ្សេង​ឲ្យ​ធ្វើ​ជំនួស​នោះ​ក៏​មិន​បាន​ដែរ គឺ​មិន​សម​ស្រប​តាម​គោល​ការណ៍​នោះ​ទេ»។
លោក​បន្ថែម​ថា៖ «ដី​នេះ​គាត់​ជួល​ពី​រដ្ឋាភិបាល។ គាត់​មិន​មាន​សិទ្ធ​លក់​ទេ ព្រោះ​នេះ​ជា​ដី​កម្មសិទិ្ធ​ឯកជន​របស់​រដ្ឋាភិបាល។ ប្រសិន​បើ​គាត់​ជួល​ពី​រដ្ឋាភិបាល​ហើយ​យក​ទៅ​លក់​បន្ត​ទៀត​នោះ គឺ​ជា​ទម្រង់​ដែល​រំលោភ​លើ​កិច្ចសន្យា​ហើយ»។
អ្នក​ស្រី ទេព វន្នី សកម្មជន​តំណាង​សហគមន៍ បឹងកក់ បាន​អះអាង​ថា៖ «លោក ឡាវ ម៉េងឃីន មិន​មែន​ជា​ជន​រងគ្រោះ​ទេ លោក​គ្មាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​ដី​រាប់រយ​ឡូត៍​ពី​ដី​ទំហំ ១២,៤៤ ហិកតា​នេះ​ទេ ខណៈ​ជាង ៤០ គ្រួសារ​គឺ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កាន់​កាប់​ដី»។
ទាំង​ក្រុមហ៊ុន HLH និង​ក្រុមហ៊ុន ស៊ូកាគូ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាល​ពី​ម្សិលមិញ៕

No comments: