A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 24 June 2014

How many companies did tycoon Ly Yong Phat own? ឧកញ៉ា លី យ៉ុងផាត់ អ្នកជំនួញល្បី គ្រប់គ្រងក្រុមហ៊ុនប៉ុន្មាន?

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយថា លោកឧកញ៉ា លី យ៉ុងផាត់ ជានរណា? លោកឧកញ៉ា លី យ៉ុង ផាត់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មហាសេដ្ឋីដ៏មានប្រាក់រាប់ពាន់លានដុល្លារនៅកម្ពុជា ដោយរកស៊ីលើមុខរបរជាច្រើន ទូទាំប្រទេស ជាពិសេសជាស្តេចក្រាញ់ ផ្នែកជំនួញនៅលើទឹកដីកោះកុង។

តួនាទីក្នុងរាជរដ្ឋាភិបាលវិញ លោកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជន ។ កេរ្តិ៍ឈ្មោះរបស់លោក មានទាំងល្អ និងអាក្រក់ ។ អាក្រក់ចំពោះការវិនិយោគលើដីសម្បទានពីរាជរដ្ឋាភិបាល លើការបើករោងចក្រស្ករអំពៅ នៅទឹកដីខេត្ត កំពង់ស្ពឺ ខេត្តកោះកុង និងឧត្តរមានជ័យ មានបញ្ហាជាមយប្រជាពលរដ្ឋលើបញ្ហាដីធ្លី។

យ៉ាងណាក៏ដោយលោកឧកញ៉ា បានចូលរួមចំណែកយ៉ងសកម្មដល់សង្គមជាតិផងដែរ លោកបានជួយដល់សកម្មភាពមនុស្សធម៌សង្គមជាច្រើន ជួយឧបត្ថម្ភជាសម្ភារៈ និងថវិកា ដល់កងទ័ពការពារព្រំដែន និងរួមចំណែកអភិវឌ្ឍន៍សាងសង់ផ្លូវស្ពានដែលប្រជាពលរដ្ឋស្គាល់ថា ជាស្ពាន លី យ៉ុងផាត់ ដែលភ្ជាប់ពីផ្លូវជាតិលេខ ៥ទៅផ្លូវជាតិលេខ ៦។

មហាសេដ្ឋីដ៏មានឥទ្ធិពលនៅស្រុកខ្មែរ លោកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានគេដឹងយ៉ាងច្បាស់ថា មានទំនាក់ទងយ៉ាងជិទស្និទ្ធ ជាមួយថ្នាក់ដឹកនាំប្រទេស រួមនឹងមានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយនឹងប្រទេសថៃ ដោយសារមុខរបររកស៊ីរបស់លោកភាគច្រើនបំផុត ធ្វើពាណិជ្ជកម្មប្រទេសជិតខាងមួយនេះ។

លោកឧកញ៉ា លី យ៉ុងផាត់ ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានមួយថា លោកកើតនៅឆ្នាំ១៩៥៨ ក្នុងភូមិថ្មសរ ឃុំថ្មសរ ស្រុកគិរីសាគរ ខេត្តកោះកុង ហើយនៅឆ្នាំ១៩៩៥ លោកបានទទួលសញ្ជាតិថៃមួយទៀត។ លោក លី យ៉ុងផាត់ មានប្រសាសន៍ថា សព្វថ្ងៃលោកមានសញ្ជាតិពីរ គឺខ្មែរ និងថៃ។

ឧកញ៉ា លី យ៉ុងផាត់ ជាស្ថាបនិកក្រុមហ៊ុន LYP Group ដែលបង្កើតឡើងកាលពី ១៩៩៩ បើរាប់ត្រួសៗ ក្រុមហ៊ុននេះ មានក្រុមហ៊ុនចំណុះច្រើនជាង ១០ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុន Hero King (នាំចូលបារី), ក្រុមហ៊ុន VINA, ក្រុមហ៊ុន Koh Kong plantation, ក្រុមហ៊ុន Koh Kong Sugar Industry, ក្រុមហ៊ុន Koh Kong Sugar SeaBoard, ក្រុមហ៊ុន Electricity Private , ក្រុមហ៊ុន LP Oil Co., LTD., ក្រុមហ៊ុនក្លឹបកម្សាន្តអន្តរជាតិ កោះកុង, ក្រុមហ៊ុន Duty Free Shop , សណ្ឋាគារភ្នំពេញ និងជាម្ចាស់កាស៊ីណូមួយចំនួនទៀត ។ បើតាមគេហទំព័ររបស់ ក្រុមហ៊ុន LYP Group គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុននេះមានបុគ្គលិកប្រមាណជា ១ម៉ឺននាក់ ៕



No comments: