A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 May 2014

Two factories in Bavet town sacked Cambodian workers and employ Vietnamese workers instead រោង​ចក្រ​ពីរ​នៅក្រុង​បាវិត​បញ្ឈ​ប់​​​កម្មករ​ខ្មែរ​យក​កម្មករ​វៀត​ណាម

FRIDAY, 16 MAY 2014 Phnom Penh Post សែន ​ដាវិត​
strike
ស្វាយ​រៀងៈ ​​​​​រោង​ចក្រ​ពីរ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស Manhattan ​​​ក្រុង​បា​វិត បាន​បញ្ឈប់​កម្ម​ករ​​ខ្មែរ​ជាង ៤០ នាក់​​ ហើយ​​ដាក់​ជំនួស​នូវ​កម្មករ​វៀតណាម​ប្រមាណ១០នាក់​។
​​​​ការ​បញ្ឈប់​កម្ម​ករ នៅ​រោង​ចក្រកាត់​ដេរ​ Best Way ​និង Fico ​​​​​​​បាន​ធ្វើ​ឡើង​ដោយ​ថ្នាក់​គ្រប់​គ្រង​រោង​ចក្រ ​​​​​​​​​​​​​ជា​វិធី​សាស្រ្ត​​​​​សង​សឹក​ចំពោះ​​កូដកម្ម​​ខ្នាត​ធំ​ ​ដែល​​​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ត្រូវ​បាន​បិទ​ទ្វារ​ជា​ច្រើន​ថ្ងៃ ​ហើយ​កម្មករ ​បាន​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​រោង​ចក្រ។ នេះបើ​​តាម​​​លោក​ មាស សុខណា មន្រ្តី​សហ​ជីព​​ចលនា​សមូហ​ភាព​​របស់​កម្មករ​​។ ​
កម្មករ​ទាំង ៤០ នាក់ ត្រូវ​បាន​បញ្ឈប់​​ពី​ការ​ងារ​កាល​ពី​សប្តាហ៍​មុន ហើយ​កម្មករ​​​វៀត​ណាម​ប្រហែល ១០ នាក់ បាន​ចូល​​ធ្វើ​ការ​ជំនួស​​កម្មករ​​ខ្មែរ​ ដែល​ត្រូវ​បាន​បញ្ឈប់​​​។ នេះបើ​​តាម​បុគ្គលិ​ក​​ម្នាក់​នៅ​រោង​ចក្រ Best Way​។
លោក សុខណា ​ថ្លែង​កាល​ពី​​​​​​ម្សិលមិញ​ថា៖ «​នេះ​មិន​អាច​ទទួល​យក​បាន​ទេ បន្ទាប់​ពី ពួកគេ​បាន​ចូល​រួម​ធ្វើ​កូដកម្ម កាល​ពី​ខែ​មុន ​ក្រុម​ហ៊ុន​ បាន​បញ្ឈប់​កម្មករ​ពីរ​ឬ​បីនាក់​រៀង​រាល់​ថ្ងៃ​រហូត​ដល់​ជាង ៤០ នាក់​បាន​បាត់​បង់​ការ​ងារ​»។
អ្នកស្រី សេក សម្ផស្ស​ ​​​ជំនួយ​ការ​ប្រធាន​រដ្ឋ​បាល​នៅ​រោង​ចក្រ Best Way ​​ថ្លែង​ថា​​ ការ​បញ្ឈប់​នេះ ​ពុំ​ពាក់​ព័ន្ធ​នឹង​កូដក​ម្ម​​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ពួក​គេ​​​បំពេញ​ការ​ងារ​មិន​ល្អ។​ «​​ពួកគេ​រឹង​រូស​នៅ​កន្លែង​ធ្វើ​ការ​​»។
​​លោក ​​​សុខណា​​ ថ្លែង​ទៀត​ថា​ ​ការ​ប្រើ​​​កម្ម​ករ​បរ​ទេស នៅ​រោង​ចក្របន្ទាប់​​​​​​​ពី​បញ្ឈប់​កម្មករ​ខ្មែរ​រាប់​សិប​នាក់ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​។ «​ហេតុ​អ្វី​ក្រុម​ហ៊ុន​​ប្រើ​​​កម្មករ​វៀត​ណាម​​​ ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​?»៕ TK

1 comment:

Kmenhwatt said...

Burns down these factories if they don't employ Khmers folks,it build on Khmers' soil it must employ Khmers folks,why employ yuons folks instead? Burns it down these factories.