A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 5 May 2014

Google Map changes the name of Cambodia's Democracy Park to Fighting Park! Google Map ផ្លាស់ប្តូរឈ្មោះពីទីលានប្រតប់ប្រតាយមកជាទីលានប្រជាធិបតេយ្យវិញ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014, VOD

ផែនទី​របស់​ក្រុមហ៊ុន​Google ដែល​មានឈ្មោះ​ថា​Google Map បាន​ផ្លាស់ប្តូរ​ឈ្មោះ​ពីទីលាន​ប្រតប់ប្រតាយ​(Fighting Park)​ទៅជា​ប្រជាធិបតេយ្យ​វិញ។
មុនម៉ោង២រសៀល ផែនទី​របស់​ក្រុមហ៊ុន​Google បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៅ​ជា​ទីលាន​ប្រតប់​​ប្រតាយ​(Fighting Park)​។​ តែក្រោយម៉ោង២រសៀល Google Map  បានចាប់ផ្តើមផ្លាស់ប្តូរវិញ។
នៅពេលអ្នកចូលទៅGoogle Map ហើយវាយពាក្យFighting Park អ្នកនឹងនៅ​តែ​ឃើញពា​ក្យសម្គាល់ទីលាន​ប្រតប់​ប្រតាយ​។

ក្រុមហ៊ុន​Google បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៅ​ជា​ទីលាន​ប្រតប់​​ប្រតាយ​(Fighting Park)​

VOD មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​Google​ថា​តើ​ការផ្លាស់ប្តូរ​ឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​នេះ មកពី​មូល​ហេតុ​អ្វី និង​ត្រូវបាន​ផ្លាស់ប្តូរ​តាំងពី​ពេលណា​នោះ​ទេ​។
​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ បន្ទាប់​ពី​ទីលាន​ប្រជាធិបតេយ្យ បាន​ក្លាយជា​កន្លែង​ចម្រូងចម្រាស់​មួយ និង​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ហៅថា​ជា​គុក​។ 
​ចាប់តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​បិទ​មិន​ឲ្យ​ដំណើរការ ក្រោយពី​មាន​ការផ្ទុះ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​៤​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​រងរបួស​។ រដ្ឋាភិបាល លើកឡើងថា ទីលាន​ប្រជាធិបតេយ្យ នឹង​ត្រូវ​បិទ​បណ្តោះអាសន្ន ដើម្បី​បើក​ការស៊ើបអង្កេត​។​

ទីលានប្រជាធិបតេយ្យបច្ចុប្បន្ន ត្រូវបានហ៊ុំព័ទ្ធដោយលួសបន្លា

​រហូតមកដល់​ពេលនេះ ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​បិទ ដោយ​ដាក់រ​នាំ​បន្លា​លួស ដើម្បី​កុំឲ្យ​ក្រុម​អ្នក តវ៉ា និង​គណ
បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការជួបជុំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​
​អ្នកខ្លះ ហៅ​ទីលាន​ប្រជាធិបតេយ្យ​(Democratic Park)​ថា​ជា​ទីលាន​សេរីភាព​(Freedom Park)​។ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​ទីតាំង នៅ​ខាងលិច​ស្ពាន​នាគ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​របស់​អតីត​អភិបាល​លោក​កែប ជុតិមា​។​ទីលាន​ប្រជាធិបតេយ្យ ជា​កន្លែង ដែល​ប្រជាពលរដ្ឋ អាច​ប្រមូលផ្តុំ និង​បញ្ចេញមតិ​បាន​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

3 comments:

Anonymous said...

I think your site going a bit off board. Be careful what you publishing and writing before google knock on your door. It is shameful how this site allow such an alter maps be display.

I had come to my attention that all of the news from here is SUCK. all fake, the talk about youn and vietnamese are baseless.

FKING sh_t news.

TO ALL IF YOU WANT TO A REAL NEWS GO TO VISIT CAMBODIA YOUR SELF.

Anonymous said...

How can you get real news in cambodia when 99% of the news are control by the government , cpp?

Don't tell me that just because you live in any country you are in, you would know everything happening, news, in that Country.

Just reading your comment, I can tell you are cpp supporter which makes you a pest to the Cambodian society and SUCKER than anything I came across on this site.

Anonymous said...

6 May 2014 1:50 am

you didn't read his comment carefully. Read again again to understood what he/she meant.

What he/she said was the maps was alter. When you alter a maps you can be sue by Google.

What he/she meant if the maps can be alter and publish here then those news is not truth or had been alter, too.

That's what he/she meant. He/She a real Khmer not ask you think.

Read again please.