ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014, VOD
ផែនទីរបស់ក្រុមហ៊ុនGoogle ដែលមានឈ្មោះថាGoogle Map បានផ្លាស់ប្តូរឈ្មោះពីទីលានប្រតប់ប្រតាយ(Fighting Park)ទៅជាប្រជាធិបតេយ្យវិញ។
មុនម៉ោង២រសៀល ផែនទីរបស់ក្រុមហ៊ុនGoogle បានផ្លាស់ប្តូរឈ្មោះទីលានប្រជាធិបតេយ្យនៅកម្ពុជា ទៅជាទីលានប្រតប់ប្រតាយ(Fighting Park)។ តែក្រោយម៉ោង២រសៀល Google Map បានចាប់ផ្តើមផ្លាស់ប្តូរវិញ។
នៅពេលអ្នកចូលទៅGoogle Map ហើយវាយពាក្យFighting Park អ្នកនឹងនៅតែឃើញពាក្យសម្គាល់ទីលានប្រតប់ប្រតាយ។

VOD មិនទាន់ទទួលបានព័ត៌មានពីក្រុមហ៊ុនGoogleថាតើការផ្លាស់ប្តូរឈ្មោះទីលានប្រជាធិបតេយ្យនេះ មកពីមូលហេតុអ្វី និងត្រូវបានផ្លាស់ប្តូរតាំងពីពេលណានោះទេ។
ការផ្លាស់ប្តូរឈ្មោះនេះ បន្ទាប់ពីទីលានប្រជាធិបតេយ្យ បានក្លាយជាកន្លែងចម្រូងចម្រាស់មួយ និងត្រូវបានគណបក្សសង្គ្រោះជាតិ ហៅថាជាគុក។
ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៤ ទីលានប្រជាធិបតេយ្យ ត្រូវបានបិទមិនឲ្យដំណើរការ ក្រោយពីមានការផ្ទុះហិង្សានៅលើផ្លូវវ៉េងស្រេង បណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ និងជាច្រើននាក់រងរបួស។ រដ្ឋាភិបាល លើកឡើងថា ទីលានប្រជាធិបតេយ្យ នឹងត្រូវបិទបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេត។

រហូតមកដល់ពេលនេះ ទីលានប្រជាធិបតេយ្យ ត្រូវបានបិទ ដោយដាក់រនាំបន្លាលួស ដើម្បីកុំឲ្យក្រុមអ្នក តវ៉ា និងគណ
អត្ថបទផ្សេងៗ
បក្សសង្គ្រោះជាតិ ធ្វើការជួបជុំប្រឆាំងនឹងរដ្ឋាភិបាល។
អ្នកខ្លះ ហៅទីលានប្រជាធិបតេយ្យ(Democratic Park)ថាជាទីលានសេរីភាព(Freedom Park)។ សាលារាជធានីភ្នំពេញ បានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីលានប្រជាធិបតេយ្យ ដែលមានទីតាំង នៅខាងលិចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រោមអធិបតីភាពរបស់អតីតអភិបាលលោកកែប ជុតិមា។ទីលានប្រជាធិបតេយ្យ ជាកន្លែង ដែលប្រជាពលរដ្ឋ អាចប្រមូលផ្តុំ និងបញ្ចេញមតិបាន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
3 comments:
I think your site going a bit off board. Be careful what you publishing and writing before google knock on your door. It is shameful how this site allow such an alter maps be display.
I had come to my attention that all of the news from here is SUCK. all fake, the talk about youn and vietnamese are baseless.
FKING sh_t news.
TO ALL IF YOU WANT TO A REAL NEWS GO TO VISIT CAMBODIA YOUR SELF.
How can you get real news in cambodia when 99% of the news are control by the government , cpp?
Don't tell me that just because you live in any country you are in, you would know everything happening, news, in that Country.
Just reading your comment, I can tell you are cpp supporter which makes you a pest to the Cambodian society and SUCKER than anything I came across on this site.
6 May 2014 1:50 am
you didn't read his comment carefully. Read again again to understood what he/she meant.
What he/she said was the maps was alter. When you alter a maps you can be sue by Google.
What he/she meant if the maps can be alter and publish here then those news is not truth or had been alter, too.
That's what he/she meant. He/She a real Khmer not ask you think.
Read again please.
Post a Comment