A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 May 2014

Families of soldiers guarding the border with Thailand in Pursat said Thai soldiers forbid them from farming the land they had been farming for generations. They said their commanders, Suon Sarom, also ordered them to stop farming on the land, saying it's Thai territory! គ្រួសារ​ទាហាន​ខ្មែរ​នៅ​ព្រំដែន​ខេត្ត​ពោធិ៍សាត់​ថា​ទាហាន​ថៃ​ហាម​មិន​ឲ្យ​ដី​ដុះ​លើ​ដី​ធ្លាប់​ដាំ

ដោយ ជិន ជេដ្ឋា 2014-05-30
គ្រួសារ​នាយ​ទាហាន​ឈរ​ជើង​នៅ​ព្រំដែន​ខ្មែរ​ថៃ ត្រង់​ច្រក​ច​១ នៃ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អះអាង​ថា ទាហាន​ថៃ បាន​ចូល​មក​បាញ់​ថ្នាំ​ក្រហម និង​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​នៅ​ចំណុច​ច​១ ដែល​ខ្លួន​ធ្លាប់​ធ្វើ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។
ពួក​គាត់​យល់​ថា ចេតនា​បំពារបំពាន​របស់​ភាគី​ថៃ នេះ គឺ​អាច​បណ្ដាល​មក​ពី​មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​លេខ​១៤៥ ឈ្មោះ សួន សារ៉ុម ប្រកាស​ដល់​ក្រុម​គ្រួសារ​នាយ​ទាហាន​ខ្មែរ​ទាំងអស់ ឲ្យ​បញ្ឈប់​សកម្មភាព​ដាំ​ដុះ​នៅ​លើ​ទីតាំង​នោះ​ទៀត ដោយ​បញ្ជាក់​ថា គឺ​ជា​ទឹក​ដី​របស់​ថៃ។
ពលរដ្ឋ​រស់នៅ​ភូមិ​ឯកភាព នៃ​ឃុំ​ថ្មដា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ថា អ្នក​ភូមិ​រស់នៅ​ចំណុច​ច​១ ប្រមាណ​ជា ៣០​គ្រួសារ កំពុង​តែ​រស់នៅ​ក្រោម​ការ​គាប​សង្កត់ និង​ហាម​ឃាត់​មិន​ឲ្យ​បង្កបង្កើនផល​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព និង​ទាហាន​ថៃ។
ភរិយា​នាយ​ទាហាន​ប្រចាំ​ការ​ព្រំដែន​ច្រក​ច​១ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន ក្រុម​ទាហាន​ថៃ បាន​លួច​យក​ថ្នាំ​គីមី​មក​ចាក់​លើ​ដើម​កៅស៊ូ​ពលរដ្ឋ​ជាច្រើន​ដើម បណ្ដាល​ឲ្យ​ងាប់ និង​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ក្រុម​នេះ​បាន​ចូល​មក​ថត​សកម្មភាព​អ្នកស្រី​កំពុង​ឆ្ការ​ព្រៃ​របោះ​ទៀត។
អ្នកស្រី​បន្ត​ថា លោក សួន សារ៉ុម បាន​ព្រមាន​ប្រជាពលរដ្ឋ​ថា ប្រសិន​បើ​ហ៊ាន​តវ៉ា ឬ​នៅ​តែ​ចចេស​ដាំ​ដុះ​ទៀត​នោះ គឺ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា និង​ផ្ដិត​មេដៃ​បញ្ឈប់​សកម្មភាព​ដាំ​ដុះ​នៅ​លើ​ដី​ដែល​លោក​ចាត់​ទុក​ថា​ជា​ដី​របស់​ថៃ នោះ ប៉ុន្តែ​ដី​នេះ​ត្រូវ​បាន​មេ​ទាហាន​មុន​ចែក​ជូន​ក្រុម​គ្រួសារ​នាយ​ទាហាន​រួច​អស់​ហើយ៖ «ប៉ែន ប៉ាន់ គាត់​ធ្វើ​មេ​ដី​អស់​ហ្នឹង គាត់​មើល​គាត់​គ្រប់គ្រង គាត់​ចែក​កងទ័ព​ក៏​មិន​ដែល​នរណា​មក​ហាម​ឃាត់ ហើយ​សូម្បី​តែ​ថៃ ក៏​គេ​មិន​ដែល​ដើរ​បាញ់​ថ្នាំ​បាញ់​អី​អ៊ីចឹង​ដែរ។ ខ្ញុំ​ធ្វើ​ធ្លាយ​ដល់​អូរ​ឯណោះ។ ដាំ​ស្រូវ​ដាំ​អី​មិន​ដែល​ឃើញ​មាន​ថៃ ណា​មក​ទេ ឥឡូវ​វា​ឡើង​មក​ដល់​ក្រោយ​ផ្ទះ​ខ្ញុំ​ហើយ ប្រហែល ៣០​ម៉ែត្រ​ចុះ​ពី​ផ្ទះ​ខ្ញុំ​ទៅ​ហ្នឹង។ នៅ​ខាង​ចំណុច​ដី​ខ្មែរ​គេ​បាន​មក​រុករាន​ទន្ទ្រាន គេ​មក​ព្រមាន​យើង​ព្រមាន​ប្រជាជន​មិន​ឲ្យ​យើង​ទៅ​កាប់​ទៅ​ឆ្ការ មិន​ឲ្យ​ដាំ​បន្ត​ទៅ​ទៀត»
វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤ លោក សួន សារ៉ុម នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​ឧសភា។ លោក​ពន្យល់​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា សម្រាប់​លោក​ផ្ទាល់​មិន​ដែល​ទៅ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​កៅស៊ូ ឬ​ព្រមាន​ឲ្យ​ធ្វើ​កិច្ច​សន្យា​អ្វី​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​កង​ទាហាន​ថៃ ចូល​មក​ហាម​ឃាត់​ពិត​មែន ពីព្រោះ​ដំណាំ​កៅស៊ូ​របស់​ពលរដ្ឋ ដាំ​ចូល​ក្នុង​តំបន់​មិន​ច្បាស់​លាស់ ដែល​គេ​ទុក​ជា​តំបន់​ស មាន​ចម្ងាយ​ពី​ព្រំដែន ៥០០​ម៉ែត្រ។
ចំណែក​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែង​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ទើប​តែ​ត្រឡប់​មក​ពី​ប្រជុំ​នៅ​ប្រទេស​វៀតណាម។ ដូច្នេះ ការងារ​នេះ​លោក​មិន​បាន​ដឹង​នោះ​ទេ ប៉ុន្តែ​លោក​ថា​ការ​បាញ់​ថ្នាំ ឬ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​បង្កបង្កើនផល​អ្វី​នោះ គឺ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែន​ដី និង​ប៉ុស្តិ៍​ប៉ូលិស ឈរ​ជើង​នៅ​តំបន់​ទាំង​នោះ៖ «ខ្ញុំ​ទើប​មក​ពី​ប្រជុំ​នៅ​វៀតណាម ទេ ខ្ញុំ​បាទ​ទើប​ចុះ​ពី​កប៉ាល់​ហោះ (យន្តហោះ) មិន​ទាន់​ដឹង​ផង។ ការ​ដែល​ហាម​ឃាត់ ឬ​អី មាន​តែ​អាជ្ញាធរ មិន​មែន​មក​នៅ​ខាង​គណៈកម្មការ​ព្រំដែន​ត្រូវ​ដោះស្រាយ​ទេ»
ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ មាន​ប្រសាសន៍​ទីតាំង​ដែល​ពលរដ្ឋ​រស់នៅ និង​បង្កបង្កើនផល​នោះ គឺ​ជា​តំបន់​ស​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ លោក​បន្ត​ថា អ្នក​រស់នៅ​លើ​ដី​តំបន់​នោះ គឺ​គ្មាន​គ្រួសារ​ណា​មួយ​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ​ទេ៖ «អ៊ីចេះ​នែក​កន្លែង​ច​១​ហ្នឹង វា​មាន​តំបន់ ៥០០​ម៉ែត្រ​ពី​ព្រំដែន​នោះ​ណា តំបន់​ស នៅ​ក្នុង​អន្តរ​ក្រសួង ឯកឧត្ដម វ៉ា គឹមហុង និយាយ​រួម គឺ​មិន​អនុញ្ញាត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​អ្នក​ណា​ទាំងអស់»
លោក​បញ្ជាក់​ថា បញ្ហា​នេះ គឺ​ទាក់ទង​នឹង​មន្ត្រី​ព្រំដែន និង​ទាហាន​ប្រចាំ​ការ​នៅ​តំបន់​នោះ ប៉ុន្តែ​ជាទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​នោះ​អាច​បង្កបង្កើនផល​តាម​ធម្មតា ប៉ុន្តែ​មិន​អាច​កាប់​រាន​ដី​ថ្មី​បាន​នោះ​ទេ។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឯកភាព ភូមិ​សង្គមថ្មី និង​ភូមិ​កណ្ដាល នៃ​ឃុំ​ថ្មដា មួយ​ចំនួន កំពុង​តែ​មាន​បញ្ហា​ដីធ្លី​យ៉ាង​ចម្រូងចម្រាស​ជាមួយ​ដី​របស់​ក្រុមហ៊ុន អិម.ឌី.អែស ដី​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស និង​ដី​តំបន់​ស នៃ​ព្រំដែន​ខ្មែរ​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: