A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 May 2014

មន្ត្រី​បក្ស​ប្រជាជន​ថា​នឹង​មាន​ការ​ចរចា​ក្នុង​ពេល​ឆាប់ៗ CPP officials said the negotiation between the warring parties will take place very soon

សម រង្ស៊ី គួយ ប៊ុនរឿន ៦១០
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក គួយ ប៊ុនរឿន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Tin Zakariya
ដំណើរការ​ចរចា​រក​ដំណោះ​នយោបាយ ទោះ​បី​ជា​បាន​វិវត្តន៍​ឈាន​ដល់​តំណាង​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ក្ដី ក៏​មក​ទល់​ពេល​នេះ ពន្លឺ​នៃ​ការ​រក​ដំណោះស្រាយ​ហាក់​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កំណត់​ពេល​វេលា​ជួប​គ្នា​ជា​ថ្មី។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​ជួប​គ្នា​ចរចា​នឹង​មាន​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ឧសភា ថា តំណាង​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ធ្វើការ​ចរចា​បន្ត តែ​មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​ទេ។
ការ​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ នៅ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ដដែល​នេះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​នេះ​រង់ចាំ​ចម្លើយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួប​ពិភាក្សា​អំពី​ការ​ចរចា​បន្ត។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន តំណាង​ឲ្យ​ក្រុម​បច្ចេកទេស​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​តាម​ទូរស័ព្ទ​អំពី​ក្របខ័ណ្ឌ​នៃ​ការ​ចរចា​បន្ត​មាន​ពីរ​ចំណុច​សំខាន់ៗ ក្នុង​ចំណោម​ទាំង ១៤​ចំណុច​ដែល​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​កន្លង​មក​នោះ គឺ​ទី​១ ត្រូវ​ដាក់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​មាន​អំណាច​ឯករាជ្យ អព្យាក្រឹត និង​មាន​សមត្ថ​កិច្ចធានា​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី​និង​យុត្តិធម៌។ ទី​២ ស្ថាប័ន​បោះ​ឆ្នោត​ជាតិ ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រួប​ទាំង​អស់​មាន​សិទ្ធិ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា គឺ​ស្រប​ទៅ​នឹង​ក្រុម​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​ជប៉ុន ចង់​បាន​ដែរ។
«សំឡេង»
លោក គួយ ប៊ុនរឿន អះអាង​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ជជែក​ទាំង​ពីរ​ចំណុច​នេះ លោក​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ជា​ផ្លូវការ​ទៅ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ បញ្ជាក់​ថា ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ ទាក់ទង​នឹង​ការ​រៀបចំ​ចាត់ចែង និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី​និង​យុត្តិធម៌ រួម​មាន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា និង​ជ្រើសតាំង​តំណាងរាស្ត្រ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការ​បោះ​ឆ្នោត​ផ្សេងៗ​ទៀត ដែល​នឹង​កំណត់​ដោយ​ច្បាប់។

យ៉ាង​នេះ​ក្ដី លោក គួយ ប៊ុនរឿន អះអាង​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​នូវ​ចំណុច​ណា​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ពិភាក្សា​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ទៀត។
«សំឡេង»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​ប្រធាន​ក្រុម​បច្ចេកទេស​ចរចា​មាន​ប្រសាសន៍​ថា តំណាង​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ រួម​ទាំង​ការ​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ និង​ជួប​គ្នា​ផ្លូវការ​រវាង​ក្រុម​បច្ចេកទេស​គណបក្ស​ទាំង​ពីរ។ លោក ព្រុំ សុខា បញ្ជាក់​ថា របៀបវារៈ​ទាំង​ពីរ​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​នេះ លោក​មិន​ទាន់​ដឹង​ច្បាស់​លាស់​ទេ។
លោក ព្រុំ សុខា សង្កត់​ធ្ងន់​ថា ការ​ចរចា​បន្ត គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​លើក​អំពី​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៤ នោះ។
«សំឡេង»
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ដំណោះស្រាយ​រួម​នោះ គណបក្ស​ទាំង​ពីរ​ត្រូវ​ដាក់​របៀបវារៈ​រៀងៗ​ខ្លួន ហើយ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប្រជាមតិ។
«សំឡេង»
ម្យ៉ាង​ទៀត អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​បាន​ទទូច​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ទន់​ឥរិយាបថ​រៀងៗ​ខ្លួន ទើប​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​នយោបាយ​បាន។ អ្នក​វិភាគ​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​រឿង​បញ្ហា​សង្គម​ជា​រឿង​សំខាន់ ដូចជា​បញ្ហា គ.ជ.ប ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​មាន​ជម្លោះ​នយោបាយ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ត្រូវ​ឯករាជ្យ ដែល​ជា​ទី​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: