A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 26 April 2014

Retiring policemen in Kandal province complain that they have not been paid severance pay and retirement entitlements ប៉ូលិស​ចូល​និវត្តន៍​នៅ​ខេត្ត​កណ្ដាល​ត្អូញ​មិន​ទាន់​បើក​ប្រាក់​រំឭក​អតីត​ភាព​ការងារ

ដោយ អ៊ុក សាវបូរី 2014-04-25 RFA

មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​ឆ្នាំ​២០១២ ត្អូញ​មិន​ទាន់​បើក​បាន​ប្រាក់​រំឭក​អតីត​ភាព​ការងារ ឬ​ប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ។ មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​ជាច្រើន​នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ជីវភាព និង​ពុំ​មាន​ប្រាក់​ព្យាបាល​ជំងឺ​នៅ​ពេល​ភាគី​ពាក់ព័ន្ធ​មិន​បាន​បើក​ប្រាក់​រំឭក​សោធន​និវត្តន៍​ដល់​ពួក​គាត់។ បញ្ហា​នេះ មន្ត្រី​ការិយាល័យ​សោធន​និវត្តន៍​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ឯកសារ​កំពុង​តែ​រត់​ការ​នៅ​ឡើយ។ លោក​សន្យា​នឹង​ខិតខំ​បើក​ប្រាក់​រំឭក​នោះ​ជូន​ប៉ូលិស​និវត្តន៍​នៅ​ក្នុង​ឆ្នាំ​២០១៤។
ប៉ូលិស​ច្រើន​នាក់​នៅ​ខេត្ត​កណ្ដាល អះអាង​ថា ពួក​គាត់​បាន​ចូល​និវត្តន៍​ពី​ឆ្នាំ​២០១២ មិន​បាន​ទទួល​ប្រាក់​រំឭក​អតីត​ភាព​ការងារ​ពី​រាជ​រដ្ឋាភិបាល​នៅ​ឡើយ។
អតីត​ប៉ូលិស​ស្នង​ការ​ខេត្ត​កណ្ដាល លោក ហង់ ប៊ុនសាន ឲ្យ​ដឹង​ថា គាត់​ចូល​និវត្តន៍​ពី​ឆ្នាំ​២០១២។ មក​ដល់​បច្ចុប្បន្ន គាត់​មិន​ទាន់​ទទួល​បាន​ប្រាក់​រំឭក​អតីត​ភាព​ការងារ ឬ​ហៅ​ថា​ប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ​នៅ​ឡើយ។ លោក​ថា បាន​បម្រើ​ជាតិ​តាំង​ពី​ឆ្នាំ​១៩៧៩ រដ្ឋ​បាន​ផ្តល់​ប្រាក់​ប្រចាំ​ខែ​ចំនួន ៦៧​ម៉ឺន និង ៥​ពាន់​រៀល​ក្នុង​១​ខែ។ ប្រាក់​នោះ​គាត់​បើក​រហូត​ដល់​ពេល​ចូល​និវត្តន៍។ ក្រោយ​ចូល​និវត្តន៍ លោក​ចេះ​តែ​រង់ចាំ​ប្រាក់​រំឭក​អតីត​ភាព​ការងារ ឬ​ប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ ព្រោះ​លោក​ចាស់ កំពុង​តែ​មាន​ជំងឺ​ប្រចាំ​កាយ ទន្ទឹង​រង់ចាំ​ប្រាក់​នោះ​ណាស់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​ថែទាំ​សុខភាព៖«ចាំ​ហ្នឹង​រង់ចាំ​លុយ​គេ​ថា​លុយ​រំឭក ប្រចាំ​ដែល​យើង​ធ្វើ​ការ​មក​គេ​រំឭក​ឲ្យ​យើង​នោះ​ប៉ុន្មាន​ខែៗ ក៏​ឲ្យ​ទៅ​ចេះ​តែ​រង់ចាំ ចេះ​តែ​ចាំៗ​ហើយ​ដឹង​ប៉ុន្មាន ក៏​គេ​អត់​ប្រាប់​យើង ឲ្យ​ដឹង​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន​ខែ​ទៅ​ប៉ុន្មាន​ខែ​ដែរ»
ចំណែក​អតីត​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល លោក ប៉ែន ចន្ថា ឲ្យ​ដឹង​ថា គាត់​ចូល​និវត្តន៍​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២។ គាត់​ក៏​មិន​ទាន់​បាន​ទទួល​ប្រាក់​រំឭក​អតីត​ភាព​ការងារ​ដែល​បម្រើ​ជាតិ​ពី​ឆ្នាំ​១៩៧៩ មក​ដែរ។ លោក​ក៏​កំពុង​រង់ចាំ​ប្រាក់​រំឭក​អតីត​ភាព​ការងារ​ជាង ៣០​ឆ្នាំ​មក​នោះ៖ «វា​គួរ​តែ​ពី​ថ្ងៃ​យើង​រ៉ឺត្រែត​ទៅ​វា​ត្រូវ ៨​ខែ បាន​លុយ ដល់​ឥឡូវ​នេះ​វា​លើស ៨​ខែ​២​ដង​ហើយ វា​អត់​ទាន់​ឃើញ​បាន​លុយ គឺ​គេ​គុណ​តាម​ខែ​យើង គឺ​ត្រូវ​យើង​បាន​លុយ​ប៉ុន្មាន គេ​គុណ​ប៉ុណ្ណឹង។ ប៉ុន្តែ​គុណ​ហ្នឹង គុណ​ប្រាក់​បើក​រាល់​ថ្ងៃ​ក៏​មិន​ដឹង កាល​ពី​នៅ​ធ្វើ​ការ​មិន​ដឹង គឺ​ខ្ញុំ​មិន​បាន​ដឹង​ត្រង់​ហ្នឹង»
តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រាជការ​ចូល​និវត្តន៍ អះអាង​ថា ប្រាក់​អតីត​ភាព​ការងារ គឺ​ជា​ប្រាក់​ដែល​ផ្តល់​ដល់​មន្ត្រី​រាជការ​ដែល​បាន​ប្រឹងប្រែង​ធ្វើ​ការ ឬ​ហៅ​ថា​ប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ។ ប្រាក់​នោះ ប៉ូលិស​ម្នាក់ៗ​មិន​បាន​ដឹង​មុន​ថា​ទទួល​បាន​ប្រាក់​ប៉ុន្មាន ឬ​ទទួល​ទៅ​តាម​ឋានៈ​បែប​ណា​ទេ។ ប៉ុន្តែ​តាម​ពួក​គាត់​សាកសួរ អ្នក​ចូល​និវត្តន៍​មុនៗ គឺ​អាច​តិច​ជាង​ប្រាក់​ខែ​ដែល​ពួក​គាត់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តំណែង។
ពាក់ព័ន្ធ​បញ្ហា​ត្អូញត្អែរ​របស់​មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​នៅ​ខេត្ត​កណ្ដាល អំពី​ការ​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​ប្រាក់​រំឭក​អតីត​ភាព​ការងារ​ជាង ៣០​ឆ្នាំ ប្រធាន​ការិយាល័យ​សោធន​និវត្តន៍​ក្រសួង​មហាផ្ទៃ លោក សេង ជា បាន​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១២ មាន​ច្រើន​គ្នា។ រីឯ​ឯកសារ​មន្ត្រី​ចូល​និវត្តន៍ ត្រូវ​រត់​ការ​សុំ​ប្រាក់​រំឭក​អតីត​ភាព​ការងារ​របស់​មន្ត្រី​ទាំង​នោះ វា​នៅ​ចុង​ឆ្នាំ ឯ​ការ​បិទ​បញ្ជី គឺ​នៅ​ខែ​១១ ទើប​ឯកសារ​នេះ​ចេះ​តែ​ពន្យារ​ពី​ឆ្នាំ​២០១២ មក ២០១៣។ ក្រោយ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ បញ្ហា​នយោបាយ​មិន​ត្រូវ​គ្នា រដ្ឋសភា​ពន្យារ​ការ​អនុម័ត​ថវិកា​ជាតិ​ទៀត។ បញ្ហា​ទាំង​នោះ​ទើប​មិន​ទាន់​អាច​បើក​ប្រាក់​រំឭក​ដល់​មន្ត្រី​សោធន​និវត្តន៍​ឲ្យ​បាន​ទាន់​ពេល។
លោក​ថា ទោះ​ជា​យ៉ាង​ណា មន្ត្រី​ចូល​និវត្តន៍​ទាំង​នោះ​នឹង​ទទួល​បាន​បើក​ប្រាក់​រឭក​អតីត​ភាព​ការងារ​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ៖ «ហើយ​សំណើ​របស់​គាត់ គឺ​ចំ​សំណើ​ដែល​ថា លុយ​វា​សល់​ពី​ចាយ វា​មិន​អាច​លើក​បាន។ ឧទាហរណ៍ លុយ ៣០០​លាន ហើយ​លុយ​យើង​សល់​តែ ២០០​លាន យើង​មិន​អាច​លើក​ទៅ​ហិរញ្ញវត្ថុ​បាន​ទេ។ អ៊ីចឹង ក៏​ទុក​សំណើ​ដល់ ២០១៣ អូស​១៤​នេះ។ ឥឡូវ​យើង​កំពុង​តែ​រត់​ហើយ។ ឆ្នាំ​ហ្នឹង​ឆ្នាំ​ធ្លាក់ ជូន​គាត់​ហើយ អត់​មាន​យក​ទៅ​ណា​ទេ គឺ​ថា​ក្នុង​គោល​បំណង ខ្ញុំ​ចង់​បាន​ឲ្យ​លឿន​ជូន​គាត់ ប៉ុន្តែ​បង​ដឹង​ស្រាប់​ហើយ ការ​រត់​ការ។ លុយ​ប្រចាំ​ឆ្នាំ​គាត់​អត់​បាន​ដឹង​ទេ តែ​លើក​មិន​ទាន់​ខែ​១១ គេ​បិទ​ហើយ។ អ៊ីចឹង​ត្រូវ​លើក​មក ថវិកា​ឆ្នាំ​ក្រោយ​ទៀត​ហើយ»
តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍ គឺ​នៅ​ក្នុង​ឆ្នាំ​២០១២ មាន​ប៉ូលិស​ចូល​និវត្តន៍​ទូទាំង​ប្រទេស​សរុប​ចំនួន ៧៣​នាក់ ក្នុង​នោះ ប៉ូលិស​ខេត្ត​កណ្តាល មាន ២២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: