A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 February 2014

Was Eng Ponlork sacked from the "I Love Cambodia Hot News" because he accused Thy Sovantha of being a CPP spy? សង្គ្រាម ហ្វេសប៊ុក៖ ដក អេង ពន្លក ចេញពី I Love Cambodia Hot News ព្រោះ ធី សុវណ្ណថា?

Published on Sat 08 Feb, 2014 monoroom.info, by . | Read more about this issue in English here.
«ដោយសារតែគំនិតរបស់គាត់និងខ្ញុំខុសគ្នា ទើបមិនអាចនៅជាមួយគ្នាបាន» នេះជាការលើកឡើង របស់ម្ចាស់​អភិបាលទំព័រលោក គឹម សុវណ្ណារិទ្ធ ឆ្លើយនឹងការសាកសួរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីលោកបាន​ប្រកាសដកចេញពីក្រុម I love Cambodia Hot News (i.l.c.h.n) នូវលោក អេង ពន្លក ប្អូនប្រុសតំណាងរាស្ត្រជាប់​ឆ្នោត របស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង ។

កញ្ញា ធី សុវណ្ណថា នាយប់មួយនៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សង្រ្គាមហ្វេសប៊ុក - បើតាមការអះអាងរបស់លោក របស់លោក គឹម សុវណ្ណារិទ្ធ ម្ចាស់អភិបាលគ្រប់គ្រងទំព័រ I love Cambodia hot News បានអោយដឹងថា មូលហេតុដែលលោកដក លោក អេង ពន្លក ចេញពីក្រុមអភិបាល​ទំព័រ​ហ្វេសប៊ុក​ផ្តល់​ព័ត៌មានទាន់ហេតុការណ៍មួយនេះ ដោយសារលោក អេង ពន្លក បានយករឿងរបស់កញ្ញា ធី សុវណ្ណថា ទៅផ្សព្វផ្សាយ​ប្រាប់ដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់នៅក្នុងស្រុកថា កញ្ញា ធី សុវណ្ណថាជាគិញសម្ងាត់របស់ គណបក្សប្រជាជន។
យុវជន គឹម សុវណ្ណារិទ្ធ រូបនេះបានបញ្ជាក់ទៀតថា «គាត់ធ្វើខុសធ្ងន់​ដោយបានបង្ហាញពីរូបភាពបែកបាក់​នៅក្នុង​ចំណោមយុវជន​នៅក្នុងស្រុកខ្មែរ និងធ្វើអោយបាត់បង់ប្រជាប្រិយភាពរបស់ក្រុម។ ហើយគាត់និយាយលាបពណ៌ ដោយមិនដឹងអីទាំងអស់ ខ្ញុំនៅស្រុកខ្មែរខ្ញុំដឹង ហើយក៏ស្គាល់គ្នាជិតស្និតជាមួយនាងដែរ។ ខ្ញុំដឹងថា សុវណ្ណថា ជា​អ្នកណា។»
ការអះអាងនេះស្របពេលដែល ម្ចាស់គ្រប់គ្រងទំព័ររូបនេះ បានបង្ហោះនៅក្នុងទំព័ររបស់ខ្លួនកាលពីថ្ងៃទៅ០៥ ខែកុម្ភះកន្លងទៅថា «មនុស្សពីរនាក់ ឬច្រើនគ្នាជាក្រុម ទោះមានឆន្ទៈតែមួយ គោលដៅតែមួយ តែការគិតផ្សេងគ្នា ក៏មិនអាចនៅជាមួយគ្នាបាន។ ថ្ងៃនេះខ្ញុំសូមប្រកាសថាខ្ញុំដកអេង ពន្លកចេញពី I love Cambidia hot Newsព្រោះការអត់ធ្មត់របស់ខ្ញុំ ដល់ដែនកំណត់ហើយ។»
ឆ្លើយតបនឹងដកចេញនេះ លោក អេង ពន្លក ដែលត្រូវបានគេប្រកាសដកពីការគ្រប់គ្រងទំព័រដ៏ល្បីឈ្មោះនេះ បាន​អោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា «ចំពោះការចាកចេញរបស់ខ្ញុំនេះ វាគ្មានបញ្ហាអីទេ ធម្មតាយើងចង់ផ្តល់​ឱកាសអោយយុវជនជំនាន់ក្រោយគេធ្វើការបន្ត។ ហើយក៏គ្មានទំនាស់ផ្ទៃក្នុងអីកើតឡើងដែរ។»

អតីតអ្នកគ្រប់គ្រងទំព័រផ្តល់ពត៌មានទាន់ហេតុការណ៍រូបនេះ បានថ្លែងទទួលស្គាល់ថា៖ «ពេលខ្លះ ការចាក​ចេញ​នេះ​វាជាទង្វើមួយដ៏ល្អ ដើម្បីជាគំរូមួយល្អសំរាប់យុវជជនដទៃទៀត អោយគេយល់ថាយើងជួយនេះ មិនមែន​ចង់បាន​មុខ​មាត់នោះទេ តែយើងចង់បានជួយដើម្បីផលប្រយោជន៏ជាតិ ហើយការចាកចេញនេះក៏គ្មាន​អ្វី​សោក​ស្តាយដែរ។»
ដោយឡែក ទោះបីជាមានការបញ្ជាក់ជាច្រើនថា កញ្ញា ធី សុវណ្ណថា មិនមែនជាជនបង្កប់របស់គណបក្ស​ប្រជាជន​កម្ពុជាក៏ដោយ តែសំរាប់លោក អេង ពន្លក វិញមិនបានផ្លាស់ប្ដូរការចោទប្រកាន់របស់លោកនោះទេ។ មូលហេតុ​សំខាន់របស់លោក អេង ពន្លក គឺដោយសារតែ កញ្ញា ធី សុវណ្ណថា នៅតែទាក់ទងជាមួយលោក ផែ សុវណ្ណារិទ្ធ ​អតីតសកម្មជន​​មួយរូបរបស់គណបក្សប្រជាជនកម្ពុជា។ បើទោះលោក ផែ សុវណ្ណារិទ្ធ ធ្លាប់​ប្រកាស​ថា​ខ្លួនលែងមាន​ទំនាក់​ទំនងអ្វី ជាមួយគណបក្សប្រជាជនកម្ពុជាទៀតនោះក៏ដោយ តែលោក ពន្លក នៅតែបារម្ភថា​ថ្ងៃ​ណាមួយ អតីត​សមាជិក​គណបក្សប្រជាជនកម្ពុជារូបនេះ នឹងឆ្លៀត​ប្រើប្រជាប្រិយភាព​របស់​កញ្ញា ធី សុវណ្ណថា ដើម្បី​ធ្វើអោយ​បែក​បាក់ផ្ទៃក្នុងរបស់ក្រុម។
មន្ទិលសង្ស័យរបស់លោក អេង ពន្លក ខាងលើនេះ ត្រូវបានម្ចាស់គ្រប់គ្រងទំព័រ I love Cambodia hot News លោក គឹម សុវណ្ណារិទ្ធ បកស្រាយថា «យើងគួរតែមើលសកម្មភាពរបស់ ធី សុវណ្ណថា ព្រោះសម័យនេះមិនមែនជា​សម័យ​សង្រ្គាមទេ បើគាត់ជាគិញសម្ងាត់យើងប្រើគាត់បានយើងប្រើទៅ ហើយបើប្រើបានសម្រេចគឺយើងទទួលផល។ បើ​ទោះ ធី សុវណ្ណថា ប្រាប់ថាជាគិញសម្ងាត់ក៏ដោយ ក៏មិនអាចធ្វើអីយើងបានដែរ៕»

-----------------------------------------------
ដោយ ក. ចាន់នីតា និង ក. សេងហុង (ទំនាក់ទំនង៖ nita@monoroom.info ) -ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៤

3 comments:

Anonymous said...

Can anyone out there help us to understand why don't Miss. Kem Monovithya and I love Cambodia hot news 1 n 2 declare their bank transactions transparency about the donation fund?

(Don't delete comment, It is related to the topic OK! Khmerican, I will buy you donut and coffee later)





Anonymous said...

Khmer peoples & CPP youth, needs to sue this girl to face justice

Anonymous said...

where ? ICC or PP Municipal Court ? or you can ask
Hun Sen to send paratroopers after her .