«ដោយសារតែគំនិតរបស់គាត់និងខ្ញុំខុសគ្នា ទើបមិនអាចនៅជាមួយគ្នាបាន» នេះជាការលើកឡើង របស់ម្ចាស់អភិបាលទំព័រលោក គឹម សុវណ្ណារិទ្ធ ឆ្លើយនឹងការសាកសួរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីលោកបានប្រកាសដកចេញពីក្រុម I love Cambodia Hot News (i.l.c.h.n) នូវលោក អេង ពន្លក ប្អូនប្រុសតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង ។
កញ្ញា ធី សុវណ្ណថា នាយប់មួយនៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)
សង្រ្គាមហ្វេសប៊ុក - បើតាមការអះអាងរបស់លោក របស់លោក គឹម សុវណ្ណារិទ្ធ ម្ចាស់អភិបាលគ្រប់គ្រងទំព័រ I love Cambodia hot News បានអោយដឹងថា មូលហេតុដែលលោកដក លោក អេង ពន្លក ចេញពីក្រុមអភិបាលទំព័រហ្វេសប៊ុកផ្តល់ព័ត៌មានទាន់ហេតុការណ៍មួយនេះ ដោយសារលោក អេង ពន្លក បានយករឿងរបស់កញ្ញា ធី សុវណ្ណថា ទៅផ្សព្វផ្សាយប្រាប់ដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់នៅក្នុងស្រុកថា កញ្ញា ធី សុវណ្ណថាជាគិញសម្ងាត់របស់ គណបក្សប្រជាជន។
យុវជន គឹម សុវណ្ណារិទ្ធ រូបនេះបានបញ្ជាក់ទៀតថា «គាត់ធ្វើខុសធ្ងន់ដោយបានបង្ហាញពីរូបភាពបែកបាក់នៅក្នុងចំណោមយុវជននៅក្នុងស្រុកខ្មែរ និងធ្វើអោយបាត់បង់ប្រជាប្រិយភាពរបស់ក្រុម។ ហើយគាត់និយាយលាបពណ៌ ដោយមិនដឹងអីទាំងអស់ ខ្ញុំនៅស្រុកខ្មែរខ្ញុំដឹង ហើយក៏ស្គាល់គ្នាជិតស្និតជាមួយនាងដែរ។ ខ្ញុំដឹងថា សុវណ្ណថា ជាអ្នកណា។»
ការអះអាងនេះស្របពេលដែល ម្ចាស់គ្រប់គ្រងទំព័ររូបនេះ បានបង្ហោះនៅក្នុងទំព័ររបស់ខ្លួនកាលពីថ្ងៃទៅ០៥ ខែកុម្ភះកន្លងទៅថា «មនុស្សពីរនាក់ ឬច្រើនគ្នាជាក្រុម ទោះមានឆន្ទៈតែមួយ គោលដៅតែមួយ តែការគិតផ្សេងគ្នា ក៏មិនអាចនៅជាមួយគ្នាបាន។ ថ្ងៃនេះខ្ញុំសូមប្រកាសថាខ្ញុំដកអេង ពន្លកចេញពី I love Cambidia hot Newsព្រោះការអត់ធ្មត់របស់ខ្ញុំ ដល់ដែនកំណត់ហើយ។»
ឆ្លើយតបនឹងដកចេញនេះ លោក អេង ពន្លក ដែលត្រូវបានគេប្រកាសដកពីការគ្រប់គ្រងទំព័រដ៏ល្បីឈ្មោះនេះ បានអោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា «ចំពោះការចាកចេញរបស់ខ្ញុំនេះ វាគ្មានបញ្ហាអីទេ ធម្មតាយើងចង់ផ្តល់ឱកាសអោយយុវជនជំនាន់ក្រោយគេធ្វើការបន្ត។ ហើយក៏គ្មានទំនាស់ផ្ទៃក្នុងអីកើតឡើងដែរ។»
អតីតអ្នកគ្រប់គ្រងទំព័រផ្តល់ពត៌មានទាន់ហេតុការណ៍រូបនេះ បានថ្លែងទទួលស្គាល់ថា៖ «ពេលខ្លះ ការចាកចេញនេះវាជាទង្វើមួយដ៏ល្អ ដើម្បីជាគំរូមួយល្អសំរាប់យុវជជនដទៃទៀត អោយគេយល់ថាយើងជួយនេះ មិនមែនចង់បានមុខមាត់នោះទេ តែយើងចង់បានជួយដើម្បីផលប្រយោជន៏ជាតិ ហើយការចាកចេញនេះក៏គ្មានអ្វីសោកស្តាយដែរ។»
ដោយឡែក ទោះបីជាមានការបញ្ជាក់ជាច្រើនថា កញ្ញា ធី សុវណ្ណថា មិនមែនជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជាក៏ដោយ តែសំរាប់លោក អេង ពន្លក វិញមិនបានផ្លាស់ប្ដូរការចោទប្រកាន់របស់លោកនោះទេ។ មូលហេតុសំខាន់របស់លោក អេង ពន្លក គឺដោយសារតែ កញ្ញា ធី សុវណ្ណថា នៅតែទាក់ទងជាមួយលោក ផែ សុវណ្ណារិទ្ធ អតីតសកម្មជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា។ បើទោះលោក ផែ សុវណ្ណារិទ្ធ ធ្លាប់ប្រកាសថាខ្លួនលែងមានទំនាក់ទំនងអ្វី ជាមួយគណបក្សប្រជាជនកម្ពុជាទៀតនោះក៏ដោយ តែលោក ពន្លក នៅតែបារម្ភថាថ្ងៃណាមួយ អតីតសមាជិកគណបក្សប្រជាជនកម្ពុជារូបនេះ នឹងឆ្លៀតប្រើប្រជាប្រិយភាពរបស់កញ្ញា ធី សុវណ្ណថា ដើម្បីធ្វើអោយបែកបាក់ផ្ទៃក្នុងរបស់ក្រុម។
មន្ទិលសង្ស័យរបស់លោក អេង ពន្លក ខាងលើនេះ ត្រូវបានម្ចាស់គ្រប់គ្រងទំព័រ I love Cambodia hot News លោក គឹម សុវណ្ណារិទ្ធ បកស្រាយថា «យើងគួរតែមើលសកម្មភាពរបស់ ធី សុវណ្ណថា ព្រោះសម័យនេះមិនមែនជាសម័យសង្រ្គាមទេ បើគាត់ជាគិញសម្ងាត់យើងប្រើគាត់បានយើងប្រើទៅ ហើយបើប្រើបានសម្រេចគឺយើងទទួលផល។ បើទោះ ធី សុវណ្ណថា ប្រាប់ថាជាគិញសម្ងាត់ក៏ដោយ ក៏មិនអាចធ្វើអីយើងបានដែរ៕»
-----------------------------------------------
ដោយ ក. ចាន់នីតា និង ក. សេងហុង (ទំនាក់ទំនង៖ nita@monoroom.info ) -ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៤
3 comments:
Can anyone out there help us to understand why don't Miss. Kem Monovithya and I love Cambodia hot news 1 n 2 declare their bank transactions transparency about the donation fund?
(Don't delete comment, It is related to the topic OK! Khmerican, I will buy you donut and coffee later)
Khmer peoples & CPP youth, needs to sue this girl to face justice
where ? ICC or PP Municipal Court ? or you can ask
Hun Sen to send paratroopers after her .
Post a Comment