A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 23 February 2014

Statement from Australian Embassy after Foreign Minister Julie Bishop met with PM Hun Sen សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ជូ​លី ប៊ី​ហ្ស​ប​​

ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃអាទិត្យ ទី23 ខែកុម្ភៈ ឆ្នាំ2014 | VOD

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ ​ទី២២ ខែ​កុម្ភៈ ម្សិលមិញ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ អំពី​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​លោកស្រី​ជូ​លី ប៊ី​ហ្ស​ប មក​កាន់​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​មកកាន់​ប្រទេស​អាស៊ាន​។​
​សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​មក​កាន់​កម្ពុជា លោកស្រី​បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​, ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង និង​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​
​សេចក្ដីប្រកាស​ព័ត៌មាន​បានឲ្យដឹងថា លោកស្រី​បាន​ពិភាក្សា​ជាមួយ​ដៃគូ​កម្ពុជា​ក្ដោប​យ៉ាង​ទូលាយ​ជុំវិញ​វិស័យ​អាទិភាព​ទ្វេភាគី​មួយចំនួន​រួមមាន​៖
- ស្ថានភាព​នយោបាយ​ក្នុងស្រុក​របស់​កម្ពុជា និង​ការចូលរួមចំណែក​ដ៏​យូរអង្វែង និង​ក្នុង​ពេល​បច្ចុប្បន្ន​របស់​អូស្ត្រាលី ក្នុង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​
- បញ្ហា​សិទ្ធិមនុស្ស  ប្រទេស​អូស្ត្រាលី បញ្ជាក់​សាជាថ្មី​នូវ​សេចក្ដីថ្លែងការណ៍ នៅឯ​ការត្រួតពិនិត្យ​ជា​សាកល​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ នា​ខែ​មករា​
- កម្មវិធី​ជំនួយ​អូស្ត្រាលី ដែល​មាន​ទឹកប្រាក់ ៨៥,៣​លាន​ដុល្លារ ដែល​កំពុង​ជួយ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចេរភាព​នៅ​កម្ពុជា​
- កំណើនសេដ្ឋកិច្ច​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​កម្ពុជា និង​ឱកាស​ដែល​កំពុង​តែ​លេចឡើង​សម្រាប់​ធុរកិច្ច​អូស្ត្រាលី រួមមាន ក្នុង​បរិបថ​នៃ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលាយ​តំបន់ និង​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន អូស្ត្រាលី និង​នូវែល​ហ្សី​ឡង់​
- កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​រួមមាន កម្មវិធី​កូឡុំបូ​ថ្មី​របស់​អូស្ត្រាលី​
- ទំនាក់ទំនង​យូរអង្វែង និង​ស៊ីជម្រៅ​រវាង​ប្រជាជន និង​ប្រជាជន​
- ការគាំទ្រ​របស់​អូស្ត្រាលី ដល់​គណកម្មាធិកា​រ​ទន្លេមេគង្គ រួម​ទាំង​ជំនួយ​របស់​យើង​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​
- និង​កិច្ច​ពិភាក្សា​អំពី​ខួប​លើក​ទី​៤០ នៃ​ទំនាក់ទំនង​អាស៊ាន និង​អូស្ត្រាលី និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​ដែល​យើង​រំពឹងថា​នឹង​ប្រារព្វ​នៅ​ក្រៅ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នាពេល​ខាងមុខ​ក្នុងឆ្នាំនេះ​។​

​ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ ដូចជា​ការរត់ពន្ធ​មនុស្ស ការជួញដូរ​ថ្នាំញៀន​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ជូ​លី ប៊ី​ហ្ស​ប​មក​កាន់​កម្ពុជា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​អូស្ត្រាលី​ជួយ​ការធ្វើ​កំណែទម្រង់ការបោះ​ឆ្នោត​នៅ​កម្ពុជា ឯ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ជម្រាប​លោក​ស្រី​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ មិនដូច​ការចោទប្រកាន់រ​បស់​បក្សប្រឆាំង​នោះទេ​។​
​ទោះយ៉ាងណា លទ្ធផល​នៃ​ជំនួប​រវាង​លោកស្រី ជូ​លី ប៊ី​ហ្ស​ប និង​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​មិនទាន់​ត្រូវបាន​គេ​ទម្លាយ​ឲ្យដឹង​នៅឡើយ​ទេ​៕
សូមសរសេរមកលោក ​ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

No comments: