A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 23 February 2014

A CPP official calls on the government to bring the killers of protesters on Veng Sreng Road on 3/1/14 to justice ​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ជំរុញ​ឲ្យ​រដ្ឋាភិបា​លនាំខ្លួន​អ្នក​បាញ់សម្លាប់​កម្មករ​មក​ផ្តន្ទាទោស​​


ដោយ៖​ ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី23 ខែកុម្ភៈ ឆ្នាំ2014, VOD

លោក សួស សំអុល អនុប្រធាន​ភូមិ​សំបួរ និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា (រូបថត៖ ញឹម សុខន)
អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ម្នាក់ នៅ​ខេត្ត​កំពង់ស្ពឺ អំពាវនាវ​នៅ​ថ្ងៃ​អាទិត្យ​នេះ ឲ្យ​រដ្ឋាភិបាល​ចាប់ខ្លួន ជនដៃដល់​បាញ់​សម្លាប់​កម្មករ នៅ​ផ្លូវ៉េង​ស្រេង រាជធានី​ភ្នំពេញ មក​ផ្តន្ទាទោស ដើម្បី​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា។​
អនុប្រធាន​ភូមិ​សំបួរ ឃុំ​រលាំងគ្រើល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លោក សួស សំអុល អាយុ​៥២​ឆ្នាំ ឲ្យ​អ្នកសារព័ត៌មាន​ដឹង ក្នុង​ពិធី​ជួបជុំ​ជនរងគ្រោះ  នៅ​តំបន់​បឹងកក់ នា​ថ្ងៃ​អាទិត្យ​ទី​២៣​ខែ​កុម្ភៈ​នេះ​ថា លោក​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប មិន​គាំទ្រ​ឲ្យ​ជនដៃដល់​បាញ់​សម្លាប់​ម​នុស្ស បន្ត​រស់នៅ​ក្រៅច្បាប់ ដូច​ករណី​បាញ់​បង្ក្រាប​បណ្ដាលឲ្យ​ស្លាប់ និង​របួស​រាប់សិប​នាក់ នៅ​ផ្លូវវ៉េង​ស្រេង​ទេ​។​
យ៉ាងណាក៏ដោយ លោក សួស សំអុល ក៏​មាន​កូនប្រុស​ម្នាក់​ឈ្មោះ គឹម ផល​លាភ បាន​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះដែរ​។ លោក ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ​នេះ ឲ្យមាន​ប្រសិទ្ធភាព ចាប់​ជនដៃដល់​និង​អ្នកពាក់ព័ន្ធ​យក​មក​ផ្តន្ទាទោស ដើម្បី​ទប់ស្កាត់ វប្បធម៌​សម្លាប់​មនុស្ស​ក្រៅច្បាប់ និង​ផ្តល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ​។​
​ក្រោយ​ព្រឹត្តិការណ៍​ប៉ះទង្គិច សមត្ថកិច្ច​មួយចំនួន​ត្រូវបាន​អះអាង​ថា បាន​រងរបួស​ដោយ​ដុំថ្ម កម្មករ​យ៉ាង​តិច​៥​នាក់​ស្លាប់ ជាង​៤០​នាក់​ទៀត​រងរបួស ២១​នាក់​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយសារ​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយខែ​។​
​ក្រោយ​ផ្ទុះ​ហិង្សា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ថ្មី​មួយ ដឹកនាំ​ដោយ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​សិក្សា​ពី​ការខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​ការផ្ទុះ​ហិង្សា​នៅ​លើ​ផ្លូវវ៉េង​ស្រេង​នេះ ។​
​ប៉ុន្តែ​មក​ដល់ពេលនេះ ក្រសួង​មួយ​នេះ មិន​ទាន់​ប្រកាស​ឲ្យដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ នឹង​ត្រូវ​នាំខ្លួន​ឡើង​តុលាការ ប្រឈម​មុខ​ច្បាប់ ហើយ​ស្ថាប័ន​ណាខ្លះ​ទទួលខុសត្រូវ​ករណី​បាញ់សម្លាប់​កម្មករ​នេះ​ទេ បើទោះបីជា​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក៏ដោយ​៕
សូមសរសេរមកលោក ​ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

No comments: