A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 19 February 2014

CNRP still wants poll inquiry, reelection: Sam Rainsy លោក សម រង្ស៊ី​៖ គណបក្ស​នៅ​តែ​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​លទ្ធផ​ល​ឆ្នោត និង​បោះឆ្នោត​ឡើងវិញ​​







Give our kids a better deal 
PHNOM PENH (The Cambodia Herald) – The opposition leader said that the Cambodia National Rescue Party (CNRP) still maintains its stance to demand a probe into election irregularities, and reelection.


Sam Rainsy made such comments in a video clip posted Wednesday in his Facebook page. 


The 5-minute clip said that the CNRP respects the will of the Cambodian people, and it still demands review of election results and reelection.


 “The negotiation was just to set up means through which we have to do in the future for the election reforms,” he said. 


“The date for a fresh election depends on the negotiation later,” he said, adding that the sooner the election to be held, the better it is.


The CPP and CNRP agreed to set up joint committee for election reforms during yesterday’s talks.


However, the ruling CPP of Prime Minister Hun Sen, insisted that it would not possible to hold a fresh election as demanded by the opposition.

ដោយ៖​ តាំង វី​ដា​ | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រកាស​ជំហរ​ជាថ្មី ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ភាពមិនប្រក្រតី​ថ្ងៃ​បោះឆ្នោត ២៨​កក្កដា និង​ការទាមទារ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ទៅ​ក្នុង​កិច្ចប្រជុំ​ចរចា​របស់​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ខាង​មុខៗ​។​
ការអះអាង​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការឆ្លើយតប​ទៅ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន កុំ​មាន​ឲ្យ​ការព្រួយបារម្ភ ព្រោះ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស នៅ​ថ្ងៃ​ម្សិលមិញ​នេះ គ្រាន់តែ​ជា​ជំហាន​ទី​១ ដើម្បី​កំណត់​ក្រប​ខណ្ឌ និង​យន្តការ​នៃ​ការកែទម្រង់​ការបោះឆ្នោត​ទៅ​ថ្ងៃ​ខាង​មុខ​ប៉ុណ្ណោះ​។ លោក សម រង្ស៊ី បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​គោល​ជំហរ​ដដែល នោះ​គឺ ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ត្រឹមត្រូវ ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ដែល​ជា​ការគាំទ្រ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ បើ​មិន​ដូច្នេះ​ទេ គឺ​ការបោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ជា​ជម្រើស​តែមួយគត់​ «​យើង​ត្រូវ​តែ​រក្សា ជំហរ​ហ្នឹងហើយ ពីព្រោះ​ទាំង​ប្រជារាស្ត្រ​ខ្មែរ ទាំង​អន្តរជាតិ ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​គេ​គាំទ្រ​ជំហរ​របស់​យើង​។ ហើយ​ជំហរ​មួយទៀត បើ​ថា​មិន​ស៊ើបអង្កេត​ឲ្យ បាន​ត្រឹមត្រូវ ឲ្យបាន​ឆាប់រហ័ស គឺ​ការបោះឆ្នោត​ឡើងវិញ បោះឆ្នោត​ឡើងវិញ​មុខ​ចប់​អាណត្តិ ជំហរ​នេះ យើង​នៅ​តែ​រក្សា​ដដែល ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ កូនក្មួយ កុំ​បារម្ភ​»​។​
​ជា​ការឆ្លើយតប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប អះអាងថា ការស្នើ​ស៊ើបអង្កេត​លទ្ធផល​ឆ្នោត ទាំង​ដែល​ស្ថាប័ន​ជាតិ​កំពូលៗ បានរៀបចំ និង​ដំណើរ​តាម​ច្បាប់​ហើយ គឺ​មិន​អាច​ទៅរួច​នោះឡើយ​។ លោក​ថា ចំពោះ​ការទាមទារ​បោះឆ្នោត​មុន​អាណត្តិ​គឺ​ពុំ​មាន​ចែ​ក្នុង​ច្បាប់​ទេ លុះណាតែ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​ទាមទារ​ឲ្យ​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា ជជែក​គ្នា និង​មាន​ការឯកភាព​ជាមុន​សិន​ «​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត​នោះ ត្រូវ​ចូល​ទៅ​ស្បថ​ឲ្យ​ហើយ គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប​មុន ហើយ​យើង​ទៅ​និយាយ​គ្នា​តទៅ​ទៀត​ទៅ បង្កើត​គណៈកម្មការ​ចម្រុះ​។ បើ​ចង់​ធ្វើ​ស្អី ឲ្យតែ​ចូល​ក្នុង​សភា​ហើយ អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ​ឲ្យតែ​មាន​ការឯកភាព​គ្នារ​វាង គណបក្ស​ជាប់​ឆ្នោត ទាំងពីរ​»​។​

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់ថា ការទាមទារ​នេះ មិន​អាច​ទៅរួច​ទេ គ្រាន់តែ​ជា​កិច្ច​បង្ហាញ និង​លួងលោម​អ្នកគាំទ្រ​ខ្លួន​តែប៉ុណ្ណោះ​។ លោក​វិភាគ​ថា គណបក្ស​ទាំង​ពីរ នឹង​រក​វិធីសាស្ត្រ​ផ្សេង ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ ដោយ​ការធ្វើ​សម្បទាន​ទៅវិញទៅមក ដូចជា​អំណាច​ក្នុង​សភា​ជាដើម​ «​កែទម្រង់ គជប នោះ​ស្មើនឹង​បោះឆ្នោត​មិន​ត្រឹមត្រូវ​ហើយ ចឹងគេ​សម្បទាន​ឲ្យ​យើង​កែ​ទម្រង់ គជប អញ្ចឹង​អាច ការ​ដែល​បោះឆ្នោត​មុន​អាណត្តិ គេ​អាច​បន្ទន់ឥរិយាបថ​មួយទៀត គឺ​គេ​ចែករំលែក​អំនាច​ក្នុង​សភា​នោះ​ស្មើគ្នា ឧទាហរណ៍ ការរៀបចំ​ឲ្យមាន​តុល្យ​ភាព អំនាច អាច​ចែក​គណៈកម្មការ នៅក្នុង​សភា​នោះ​ឲ្យមាន​តុល្យភាព​»​។​
​ជំនួប​ចរចា​រវាង​ក្រុម​ការងារ​បច្ចេកទេស​គ​ណ​បក្ស​ទាំងពីរ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បានសម្រេច​ព្រមព្រៀងគ្នា ស្នើ​បង្កើត​គណៈកម្មការ​ចម្រុះ ដោយ​មាន​សមាសភាព​ស្មើគ្នា មកពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​។ គណៈកម្មការ​ចម្រុះ​នេះ នឹង​បំពេញ​ការងារ​របស់​ខ្លួន តាមរយៈ​វេទិកា​សាធារណៈ ប្រមូល​មតិយោបល់ និង​អានុសាសន៍​ពី​ប្រជាពលរដ្ឋ​អង្គកា​រ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រទេស​ដៃគូរ​អភិវឌ្ឍន៍​នានា ដើម្បី​កែលម្អ​ច្បាប់ និង​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​៕
សរសេរ​មកកាន់​លោក ​តាំង វី​ដា តាមរយៈ vida@vodhotnews.com

1 comment:

Anonymous said...

People! Can you contribute your free opinion ?

The topic:

"Is Mr Sam Rainsy will become Prince Norodom Ranaridth? and Why? and why not?"