A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 February 2014

CNRP officials: Some of party's properties confiscated during the crackdown at Democracy Park on 3/1/14 have not been recovered មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៖ សម្ភារៈ​រឹបអូស​នៅ​ទីលាន​ប្រជាធិបតេយ្យ ខ្លះ​រកឃើញ ខ្លះ​មិន​ទាន់​ឃើញ​​

ដោយ៖​ តាំង វីដា​ | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014 | 1 ម៉ោង មុន


មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា សម្ភារៈ​មួយចំនួន​ដែល​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​រឹបអូស ពេល​ចុះ​បង្ក្រាប​ការប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ត្រូវបាន​រកឃើញ ខណៈ​មួយចំនួន មិនទាន់​ឃើញ​នៅឡើយ​។​
​ការអះអាង​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​កិច្ចពិភាក្សា​ស្តីពី ការធ្វើ​កិច្ចសន្យា​ប្រគល់​សម្ភារៈ រវាង​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​។​
​អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ប្រាប់​VOD​ថា សម្ភារៈ​មួយចំនួន​ដូចជា ម៉ូតូ ម៉ាស៊ីនភ្លើង និង​ឧបករណ៍​ភ្លេង ត្រូវបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​តាម​បញ្ជី តែ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត របស់​បាតុករ ដែល​បាន​រាយ​នាម​ក្នុង​បញ្ជី​គណបក្ស​នេះ ហើយ​មិន​ឃើញ​មាន​ក្នុង​បញ្ជី​របស់​សាលា​រាជធានី​នោះឡើយ​។​
​លោក ហូរ វ៉ាន់ គូសបញ្ជាក់ថា ក្រុមការងារ​គណបក្ស​នេះ មិន​ទាន់​យក​វត្ថុ និង​សម្ភារៈ​ដែល​រឹបអូស​ទាំងនោះ មក​វិញ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការជួបប្រជុំ​ផ្ទៀងផ្ទាត់​ជាថ្មី​នៅ​ថ្ងៃ​ខាងមុខនេះ ដើម្បី​ចាត់ចែង​វិធានការ ចំពោះ​សម្ភារៈ ដែល​បាត់បង់​។​
​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បានប្រកាស​បម្រាម​ហាម​ការប្រមូលផ្តុំ នៅ​ទី​សាធារណៈ សមត្ថកិច្ច​អាជ្ញាធរ ប្រមាណ ២០០​នាក់ និង​សន្តិសុខ​សាលា​រាជធានី ជាង​៥០​នាក់ បាន​ឡោមព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​ទីតាំង​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​បាតុករ​ទាមទារ​ការបោះ​ឆ្នោត​ឡើងវិញ​។ ក្នុង​គ្រា​នោះ ប្រជា​បាតុករ ជាង ២០០​នាក់ ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ ហើយ​សម្ភារៈ​ត្រូវបាន​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​រឹបអូស​ទុក​ក្នុង​ឃ្លាំង​៕
សរសេរមកកាន់លោក តាំង វី​ដា​ តាមរយៈvida@vodhotnews.com

No comments: