A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 February 2014

CPP appeals to opposition to negotiate election reform គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​តំណាង​ខ្លួ​នឲ្យចូលរួម​ចរចា​​


PHNOM PENH (The Cambodia Herald) -- The ruling Cambodian People's Party (CPP) called on the opposition Cambodia National Rescue Party (CNRP) to assign its representatives to discuss measures for the election reforms, according to its statement released today.

"Creation of committee of government to study the options for the election reform is the willingness of the Cambodian People's Party," said the statement.

CPP blamed the Cambodia National Rescue Party for the delay of the election reform as it keep changing its demands from what agreed during a previous summit with Cambodian People's Party.

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 05:13 PM​


ស្តាប់សំឡេង៖​

ចម្លងទុក
​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្នើសុំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចាត់​តំណាង​របស់​ខ្លួន ជួ​ប​ចរចា​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រៀបចំ​យន្តការ​មួយ​សម្រាប់​កិច្ចដំណើរការ​កែទម្រង់​ការបោះឆ្នោត​នាពេល​ខាងមុខ តាម​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៣។​
​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ គណបក្សសង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សោកស្តាយ​ចំពោះ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្កើត​គណៈកម្មកា​រ​សិក្សា​ស្រាវជ្រាវ កែទម្រង់​លើ​ការបោះឆ្នោត ដោយ​មិន​បាន​ដាក់បញ្ចូល​សមាស​ភាព មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។​
​សេចក្តីថ្លែងការណ៍ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នេះ​ឲ្យដឹងថា កំណែទម្រង់​ការបោះឆ្នោត ជា​កិច្ចដំណើរការ​ដែល​ធ្លាប់​បាន​អនុត្ត​ជា​បន្តបន្ទាប់​កន្លង​ទៅ និង​ជា​កំណែទម្រង់​ដ៏​ស្មុគស្មាញ ដែល​ទាមទារ​ពេលវេលា ដោយ​មិន​អាច​អូសបន្លាយ​ពេលវេលា​តទៅ​ទៀត​បាន​ឡើយ។
​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ទៀត​ថា កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ផ្លាស់​ប្តូរ​ប្រធានបទ និង​លក្ខខណ្ឌ​នែ​ការទាមទារ​ជា​បន្តបន្ទាប់ ជា​ហេតុ​ធ្វើឲ្យ​ការពិភាក្សា​អំពី​កិច្ចដំណើរការ​កំណែទម្រង់​ការបោះឆ្នោត ត្រូវ​បាន​អូសបន្លាយរ​ហូត​មកទល់​បច្ចុប្បន្ន​នេះ។
តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ប្រាប់​VOD​ថា តាង​នាម​ឲ្យ​បក្ស​កាន់​អំណាច លោក​សប្បាយចិត្ត នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​បែប​ខកចិត្ត​បែបនេះ ព្រោះ​នេះ​អាច​បញ្ជាក់​ឲ្យឃើញថា បក្សប្រឆាំង​ចង់​ចូលរួម​ដំណើរការ​នៃ​ការកែទម្រង់​ការបោះឆ្នោត។ លោក​បន្តថា កិច្ចការ​កន្លង​មក​ទាក់ទង​និង​ការកែទម្រង់​ការបោះឆ្នោត និង​ការគ្រោង​ឲ្យមាន​សិក្ខាសាលា​ថ្នាក់ជាតិ​ស្វែងរក​មតិ​យោបល់​សម្រាប់​ការកែទម្រង់​ការបោះឆ្នោតក្តី ក៏​ត្រូវ​បាន​រាំងស្ទះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូលតុ​ចរចា នឹង​មាន​ឆន្ទៈ​ពិត​ដើម្បី​ដោះស្រាយ​ «​គណបក្ស​ប្រជាជន​ដែល​បង្កើត​គណៈកម្មការ​ហ្នឹង គឺ​វា​បាន​បង្ហាញ​ច្បាស់​ថា គណបក្ស​ប្រជាជន ឬ​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន គឺថា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការកែទម្រង់​កន្លង​ទៅ ក្នុង​ការជួប​ជា​បន្តបន្ទាប់ យើង​ស្នើ​ឲ្យ​គាត់​ថា​មាន​បញ្ហា​អ្វី យក​មក​ជជែក​គ្នា​ដាក់​លើ​តុ​ទៅ ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ ហើយ​យើង​កែទម្រង់​ទាំងអស់គ្នា បើ​គាត់​មានបំណង គឺថា ខ្ញុំ​និយាយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ គាត់​អាច​ចូលរួម​ពេលណា​ក៏​បាន​ដែរ គាត់​មក​ជួប​គ្នា ដើម្បី​ជជែក​ពី​ការ​កែទម្រង់​ហ្នឹង ប៉ុន្តែ​ចូល​ត្រូវ​មាន​ឆន្ទៈ​ពិតប្រាកដ​»​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញា​រិទ្ធ មានប្រសាសន៍ថា គណបក្ស​នេះ បាន​ត្រៀម​សមាសភាព​នៅក្នុង​គណៈកម្មកា​រ​កែទម្រង់​បោះឆ្នោត​នោះ​ហើយ តែ​គណបក្ស​ប្រជាជន​ទេ ដែល​ប្រើ​អំណាច​ខ្លួន ដាក់​សមាសភាព​តែ​ចិត្ត​ឯង ​«​យើង​បាន​បញ្ជាក់​ហើយ​កិច្ចព្រមព្រៀង​មាន​បីរ​ចំណុច ហើយ​យើង​ស្វាគមន៍ ក៏​ប៉ុន្តែ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​មួយ​ថា កំណែទម្រង់​នោះ​យើង​នឹង​ត្រូវ​រៀបចំ​របៀប​ម៉ិច​នៅពេលណា ហើយ​ដោយ​ខាង​គណបក្ស​ប្រជាជន​លោក​បញ្ចេញ​គណកម្មាការ​តែឯង​ចឹង​វា​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​យើង​ថា​នឹង​រៀបចំ​ទាំង​ពីរ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​សភា​»​។​

​គួរបញ្ជាក់​ថា សេចក្តីសម្រេច​រួម​នៃ​ជំនួប​កំពូល​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ត្រង់​ចំណុច​ទី​២ បានចែង​ថា ភាគី​ទាំងពីរ បាន​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត​នាពេល​ខាងមុខ​នេះ​។​
កាលពី​ចុងឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​តែងតាំង​លោក ស ខេង ធ្វើជា​ប្រធាន​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ កែទម្រង់​លើ​ការបោះឆ្នោត បន្ទាប់​ពី​ការរិះគន់​ថា ការបោះឆ្នោត​កន្លងមក ធ្វើឡើង​ដោយ គជប មិន​ឯករាជ្យ​៕
សូមសរសេរមកកញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: