A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 February 2014

ការ​ស្នើ​ឱ្យ​ប្រជាជន​កម្ពុជា​ឈប់​ប្រើ​ផលិតផល​វៀតណាម​មិន​មែន​ជា​ជំហរ​រួម​របស់​សង្គម​ស៊ីវិល​ទេ​


ដោយ ឯម មាឃ rfi អង្គារ 11 កុម្ភៈ 2014

នៅ​ថ្ងៃ​ចន្ទ ទី១០ ខែកុម្ភៈ​ម្សិលមិញ អង្គការ សមាគម និង​សហគមន៍​មួយចំនួន បាន​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​ឈប់​ទិញ​ផលិតផល​របស់​ប្រទេស​វៀតណាម បន្ទាប់ពី​ស្ថានទូត​នៃ​ប្រទេស​នេះ​មិន​ទទួលញា​តិ្ត​របស់​ពួកគេ។ ចំពោះ​ស្ថានទូត​វៀតណាម ការស្នើ​បែបនេះ​មិនមាន​ឥទ្ធិពល​ទេ ហើយ​ចំពោះគណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​វិញ វា​មិនមែនជា​ទស្សនៈ​រួម​របស់​សង្គម​ស៊ីវិល ដែល​គាំទ្រ​បុព្វហេតុ​របស់​សម្ព័ន្ធ​សហជីព​កម្មករទាំងអស់​ទេ។ ពួកគេ​បានទាមទារ​ឱ្យ​តុលាការ​ដោះលែង​បាតុករ២១នាក់​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង និង​ទ​ទួ​ច​ឱ្យ​រដ្ឋាភិបាល​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឱ្យដល់១៦០ដុល្លារ​ឡើងវិញ។ ជាមួយ គ្នា នេះដែរ សង្គម​​ស៊ីវិល​ក៏​ស្នើ​ឱ្យ​​អាជ្ញាធរ​​កម្ពុជា​​ដក​បម្រាម​ប្រមូលផ្តុំ​សម្តែង​មតិ​តាម​ទីសាធារណៈ​ចេញ។

No comments: