A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 10 January 2014

Security in Siem Reap tightened as CNRP leaders arrived to meet supporters and party members 10/1/14 សន្តិសុខ​នៅ​ខេត្ត​សៀមរាប​ត្រូវបាន​រឹតបន្តឹង នៅពេល​មានវត្តមាន​​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​​​

ដោយ៖​ បូ សាវី​ | ថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2014 | VOD

មន្ត្រីប៉េអឹមក្រុង​សៀមរាប​​ការ​ពារសន្តិសុខ​​​ និង​សណ្តាប់ធ្នាប់​ នៅថ្ងៃទី​១០មករា (រូបថត បូ សាវី)
សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​ទី​រួម​ខេត្តសៀមរាប ត្រូវ​បាន​រឹតបន្តឹង ខណៈ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ជាមួយ​សមាជិស​មាជិកា និង​អ្នកគាំទ្រ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មករា​នេះ​។​
សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ​មួយចំនួន និង​នៅ​ជិត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈ​ដែល​លោក​សម រង្ស៊ី និង​លោក​កឹម សុខា នឹង​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន នៅ​ផ្សារ​លើ ផ្សារ​ចាស់ និង​ជួប​សមាជិក​សមាជិកា នៅ​ទីស្នាក់ការ ដើម្បី​បង្ហាញ​ពី​​គោលជំហរ​គណបក្ស​។​
តាម​កាលវិភាគ​នៃ​ការជួបជុំ នៅ​ថ្ងៃ​សុក្រ​ទី​១០ ខែ​មករា ម៉ោង​៨​និង​៣០​នាទី លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ភូមិក​ក្រាញ់ ក្រុង​សៀមរាប ទល់​មុខ​វត្ត​គង់​មុច ខេត្តសៀមរាប នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មករា ម៉ោង​៨​ព្រឹក ទៅ​ភូមិ​អូ​អំពិល ក្រុង​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ និង​នៅ​ថ្ងៃទី​១២ ខែ​មករា ម៉ោង​៧​និង​៣០​នាទី​ព្រឹក ទៅ​ភូមិ អូរ​តា​គាំ​២ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​
ការ​ប្រកាស​ជួបជុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​បង្ក្រាប​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ និង​ប្រកាស​មិន​ឲ្យ​គណបក្ស​​​សង្គ្រោះ​ជាតិ ធ្វើបាតុ​កម្ម​​តទៅទៀត រហូត​ដល់​​ស្ថាន​ការណ៍​មាន​​ភាព​​ធូរស្រាល​៕
សរសេរមកកាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

No comments: