A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 January 2014

Secret talks between the CNRP and the CPP reached 80% agreements កិច្ច​ចរចា​សម្ងាត់​មាន​ការ​ព្រម​ព្រៀង ៨០ ភាគរយ​រវាង CPP និង CNRP

TUESDAY, 14 JANUARY 2014 KEVIN PONNIAH-DANIEL PYE
140114_03
ជំនួប​ចរចា​ក្នុង​ខែកញ្ញា​រវាង​មេដឹកនាំ គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​​​។ រូបថត ហេង ជីវ័ន​

Read article in English here.
ភ្នំពេញៈ កិច្ច​ចរចា​សម្ងាត់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ខិត​ជិត​ដល់​ដំណោះស្រាយ​ចំពោះ​ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា។ នេះ​បើ តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​អ្នក​សម្រប​សម្រួល​បាន​អះអាង​កាល​ពី​ម្សិលមិញ។
ប្រភព​នោះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​គណបក្ស ប្រឆាំង បន្ទាប់​ពី​មាន​ការ​បង្ក្រាប​មក​លើ​កូដកម្ម​របស់​កម្មករ​កាត់ដេរ និង​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ ទី៣ និង ទី៤ ខែ មករា ខណៈ​ដែល​ខាង​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​មូលដ្ឋាន​ចរចា​រវាង​គណបក្ស​ទាំង​ពីរ ដែល​ត្រូវ​ស្ថិត​ក្រោម​រាជាធិបតីភាព​របស់​ព្រះមហាក្សត្រ។
ក្នុង​ចំណោម​ការ​ទាមទារ ៤ ចំណុច ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គឺ ៨០ ភាគរយ​ត្រូវ​បាន​ព្រម​ព្រៀង​ហើយ នេះ​បើ​យោង​តាម​ប្រភព​ដែល​បាន​ជួប​ជាមួយ​នឹង​អ្នក​សម្រប​សម្រួល​កាល​ពី​សប្តាហ៍​មុន ដើម្បី​ពិភាក្សា​លើ​ការ​ចរចា​ដែល​បាន​គ្រោង​ឡើង។
ប្រភព​បន្ត​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ឡើង​វិញ និង​ការ​ចុះ​ចេញ​របស់​លោក ហ៊ុន សែន ដូច​ដែល​បាតុករ​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រែក​តាម​ផ្លូវ នោះ​មិន​ស្ថិត​ក្នុង​របៀប​វារៈ​ចរចា​ទេ។
មន្រ្តី​ជាច្រើន​ពី​គណបក្ស​ទាំង​ពីរ​បាន​បដិសេធ​ថា ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ពុំ​ទាន់​កើត​ឡើង​ទេ។
លោក កែម ឡី អ្នក​វិភាគ​នយោបាយ និង​លោក ហ៊ាង ឫទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ដែល​ជា​អង្គការ​លើក​កម្ពស់​សិទិ្ធ​មនុស្ស​និង​លទិ្ធ​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា ពួកគេ​បាន​ពិភាក្សា​ជាមួយ​នឹង​អ្នក​សម្រប​សម្រួល​យ៉ាង​យូរ អំពី​ចំណុច​ទាមទារ​ដែល​ស្នើ​ឡើង។
ទាំង​នេះ​រាប់​បញ្ចូល​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ តាម​រយៈ​រដ្ឋសភា​បន្ទាប់​ពី​ការ​បោះឆ្នោត​លើក​ក្រោយ​ការ​បង្កើត​គណៈកម្មការ​រដ្ឋសភា​មួយ​ទៀត ដោយ​បែង​ចែក​តំណែង​ប្រធាន​គណៈកម្មការ​ស្មើ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ និង​ផ្តល់​តំណែង​អនុ​ប្រធាន​រដ្ឋសភា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ​មាន​អាជ្ញាប័ណ្ណ​ទូរទស្សន៍ និង​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ស្តីពី​កំណែ​ទម្រង់​ការ​បោះឆ្នោត។
លោក កែម ឡី បាន​បន្ថែម​ថា៖ «[អ្នក​សម្រប​សម្រួល] បាន​ប្រាប់​ថា នៅ​ពេល​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រម​ព្រៀង​គ្នា​ទាំង​ស្រុង​លើ​ចំណុច​ទាំង​អស់ ដែល​ពួកគេ​នឹង​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស ដើម្បី​ជួប​គ្នា​នៅ​មុខ​ព្រះភក្ត្រ​ព្រះ​មហាក្សត្រ​និង​ចុះ​ហត្ថលេខា​នៅ ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។
បើ​តាម​លោក ហ៊ាង ឫទ្ធី បាន​និយាយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ជួប​ជាមួយ​នឹង​អ្នក​ចរចា​នៅ​ថ្ងៃ ទី៥ មករា មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ជម្លៀស​ប្រជាជន ដោយ​ប្រើ​អំពើ​ហិង្សា​សម្អាត​ពួក​គេ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។
លោក​បន្ត​ថា៖ «គាត់​បង្ហាញ​ខ្ញុំ​លិខិត​មួយ​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ស្នើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចរចា និង​សម្រុះ​សម្រួល ហើយ​គាត់​ចង់​បាន​តំណែង​ក្នុង​រដ្ឋសភា គឺ​ធ្វើ​ជា​អនុ​ប្រធាន»។
ការ​បញ្ចេញ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក សម រង្ស៊ី បាន​លើក​ឡើង កាល​ពី​ថ្ងៃ ទី៥ ខែ មករា មួយ​ថ្ងៃ​បន្ទាប់​ពី​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​ជម្លៀស​ចេញ​យ៉ាង ហិង្សា ហើយ​នៅ​ថ្ងៃ​ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ជួប​ជាមួយ​ខាង​រដ្ឋាភិបាល លោក​ថា រដ្ឋាភិបាល​ទី​បំផុត​នឹង​ធ្វើការ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង បើ​ទោះ​ជា​មាន​ការ​បង្ក្រាប​ក៏​ដោយ។
លោក​ប្រាប់​អ្នក​យក​ព័ត៌មាន​ពេល​នោះ​ថា៖ «គេ​ប្រើ​កម្លាំង​ខ្លាំង​មួយ​រយៈ បង្ក្រាប​ដំបូង»។ ប៉ុន្តែ គេ​ក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផង​ដែរ។ គេ​ត្រូវ​ធានា​ថា បន្ទាប់​ពី​ការ​បង្ក្រាប​លើ​ចលនា​កម្មករ គេ​ត្រូវ​តែ​ដោះស្រាយ​ជាមួយ​គណបក្ស​ប្រឆាំង។ គេ​មិន​អាច​ចាប់​ខ្លួន​យើង​ទេ ព្រោះ​គេ​ត្រូវ​ការ​ផ្លូវ និង​ត្រូវ​ការ​កម្លាំង​នយោបាយ​ម្ខាង​ទៀត»។
កាល​ពី​ម្សិលមិញ ទីភ្នាក់ងារ​ព័ត៌មាន AKP ក៏​បាន​បង្ហាញ​រូបភាព​លើ​គេហទំព័រ​ផ្លូវ​ការ​ខ្លួន ដែល​បង្ហាញ​អំពី​កិច្ច​ប្រជុំ​កន្លង​មក​និង​ការ​ចាប់​ដៃ​គ្នា​រវាងលោក ហ៊ុន សែន និង​លោក សម រង្ស៊ី តាម​អត្ថបទ «ចង​ចាំ​ជានិច្ច»។
លោក ឯក ថា អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ហៅ​ការ​បង្ហាញ​រូបភាព​នេះ​ពី​ម្សិលមិញ​ថា ជា «សញ្ញា​ល្អ»។
លោក​ថ្លែង​ថា៖ «វា​មាន​ន័យ​ថា កម្ពុជា​គួរ​ដោះស្រាយ​ដោយ​សន្តិវិធី។ ខ្ញុំ​គាំទ្រ [អ្វី​ដែល AKP កំពុង​ធ្វើ] ប៉ុន្តែ ខ្ញុំ​ពិត​ជា​មិន​យល់​ទេ។ វា​ជា​ការ​ល្អ ក្នុង​ការ​ចែក​រំលែក​ការ​ចង​ចាំ​ចាស់ៗ បើ​ទោះ​ជា​វា​មិន​ជា​សញ្ញា​ល្អ​ក៏​ដោយ។ វា​ជា​សញ្ញា​ល្អ ហើយ​អាច​ជា​សញ្ញា ដែល​ពួក​គេ​អាច​ដោះស្រាយ​ភាព​ខុស​គ្នា»។
គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​បាន​បដិសេធ​ថា​ពួក​គេ​មិន​បាន​ជួប​នឹង​មន្រ្តី​រដ្ឋាភិបាល​ដើម្បី​កំណត់​របៀបវារៈ​សម្រាប់​ការ​ពិភាក្សា​គ្នា​ទេ។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «វា​មិន​សំខាន់​ទេ។ វា​គ្មាន​ខ្លឹមសារ​ទេ។ កិច្ច​ចរចា​គ្រាន់​តែ​ជា​ការ​មន្ទិល​ប៉ុណ្ណោះ»។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ចរចា ប៉ុន្តែ​ការ​ចរចា​នោះ​គឺ «ផ្តោត​លើ​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​ការ​បោះឆ្នោត​ឡើង​វិញ»។
លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន ក៏​បាន​បដិសេធ​ដូច​គ្នា​ដែរ​ថា គ្មាន​ការ​ចរចា​ក្រៅ​ផ្លូវ​ការ​នោះ​ទេ។
ការ​បញ្ចេញ​បែប​នេះ ខណៈ​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​ចូល​ទៅ​បំភ្លឺ​ការ​កោះ​របស់​តុលាការ​នៅ​ព្រឹក​នេះ ដើម្បី​សាកសួរ​លើ​បទ​ចោទ​ប្រកាន់​ថា ពី​បទ​បាន​ញុះញង់​កម្មករ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ចលាចល​សង្គម។
អ្នក​វិភាគ​នយោបាយ និង​ច្បាប់ បាន​ច្រាន​ចោល​គំនិត​ដែល​ថា តុលាការ​នឹង​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់​មេ​ដឹក​នាំ ដើម្បី​ចៀសវាង​ធ្វើ​ឲ្យ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ធ្លាក់​ចុះ​ដុន​ដាប។
លោក កែម ឡី បាន​ច្រាន​ច្រោល​ការ​សាក​សួរ​របស់​តុលាការ​ថា វា​គ្រាន់​តែ​ជា​ល្បែង​នយោបាយ​ប៉ុណ្ណោះ៕ TK
រាយការណ៍​បន្ថែមៈ ជាង សុខា

2 comments:

Anonymous said...

I don't like this, hun sen must be step down.

Anonymous said...

som samleoung ah masier chheang vun pel vear nhor nhim dac mouk chos ban leak now pun tbot doch chke kantuy khvien anhcoeung puok ah cpp akrak nas som prayath.