ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014 | 1 ម៉ោង មុន

លោក សម រង្ស៊ី កាលពីកន្លងទៅ/តាំង វីដា
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសថា បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចចូលរួមប្រជុំសភាបាន ប្រសិនបើមានការធានាកំណែទម្រង់ប្រព័ន្ធបោះឆ្នោត សម្រាប់ការបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍តួនាទីរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយ ក្រោយការបោះឆ្នោត។ លោកបញ្ជាក់ថា៖«ប៉ុន្តែការចូលរួមប្រជុំរដ្ឋសភាអាចធ្វើទៅបាន លុះត្រាតែមានការធានាឲ្យមានការកែទម្រង់ប្រព័ន្ធ បោះឆ្នោត(មុនគេផ្លាស់ គ.ជ.ប.) ដើម្បីឈានទៅរកការបោះឆ្នោតឡើងវិញក្នុងពេលឆាប់ៗនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានស្នើឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី ជួយឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលសភាជាមុនសិន ដើម្បីជាការឈានដល់ការទម្លាយភាពទ័លច្រកនានា។
លោក ឱម យិនទៀង ឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៅលោក ស៊ូប៊ែឌីថា គណបក្សប្រឆាំង មានសិទ្ធិកោះហៅរដ្ឋមន្ត្រីរដ្ឋាភិបាល មកសាកសួរ ហើយនាយករដ្ឋមន្ត្រី ក៏ចង់ឲ្យគណបក្សប្រឆាំង ត្រួតពិនិត្យមើលសមាជិករបស់រដ្ឋាភិបាលផងដែរ ដើម្បីជាការសម្រួលការងារ។លោក ឱម យិនទៀង បញ្ជាក់ថា លោកស៊ូប៊ែឌី បានទទួលយកសំណើររបស់លោកហ៊ុន សែន។
អ្នកជំនាញខាងបោះឆ្នោត លើកឡើងថា ការបោះឆ្នោតឡើងវិញ មុនអាណត្តិអាចធ្វើទៅ បានក្នុង រយៈ ពេល២ឆ្នាំ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
Push for a reelection first before joining. The cpp and hun sen never keep Amy agreement with opposition. Don't believe hun sen or the cpp promises.
Post a Comment