A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 January 2014

Sam Rainsy said Hun Sen asked him to draft an "amnesty law" to exonerate the top 3 CPP leaders from prosecution once they leave office សម រង្ស៊ី បង្ហើប​ពី​ការលើកឡើង​«​ច្បាប់​លើកលែងទោស​»​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក ហ៊ុន សែន​​

ដោយ៖​ ថុល ស្រីលក្ខណ៍ និងស៊ុន ណារិន​ | ថ្ងៃចន្ទ ទី13 ខែមករា ឆ្នាំ2014, VOD. Read the article in English here.


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីកន្លងទៅ(រូបភាពដោយ តាំង វីដា)
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហើប​ចំណុច​មួយ​គឺ​«​ច្បាប់​លើកលែងទោស​» ដែល​លោក បាន​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំងពីរ ថ្ងៃទី​១៦​ខែ​កញ្ញា ឆ្នាំ​២០១៣​។​
​ការលើកឡើង​របស់​លោក សម រង្ស៊ី ធ្វើឡើង​បន្ទាប់​ពី​សារព័ត៌មាន​ជា​ភាសា​បារាំង​មួយ​(www.liberation.fr) បាន​ចុះផ្សាយ​តាមរយៈ​ការដកស្រង់​សម្តី​របស់​លោក​ថា ក្នុងជំនួប​កាលពី​ថ្ងៃ​ទី​១៦ ​ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​គាត់​រៀបចំ​ច្បាប់​លើក លែងទោស សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​បំផុត​បី​រូប​។ សារព័ត៌មាន​នេះ បាន​ដកស្រង់​សម្តី​របស់​លោក សម រង្ស៊ី​ បន្ត​ថា លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គាំទ្រ ប្រសិនបើ​គណបក្ស​ប្រឆាំង មានគំនិត​ក្នុង​ការបង្កើត​ច្បាប់​នេះ​។​
​លោក ​សម រង្ស៊ី ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពិតជា​មាន​ការលើកឡើង​ពី​«​ច្បាប់​លើកលែងទោស​»​នេះ​មែន តែ​ចំណុច​នេះ មិនមែន​ជា​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​នោះ​ទេ គឺ​គ្រាន់តែ​ជជែ​ក​​គ្នា​ជាទូទៅ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ជំនួប​រលូន និង​ឆ្ពោះទៅ​រក​លទ្ធិ​ប្រជាធិតេយ្យ​តែ​ប៉ុណ្ណោះ​។ លោក​ថា ក្នុងនោះ លោក​បាន​លើកយក​បទពិសោធន៍​ពី​ប្រទេស​នានា ដែល​មាន​ការ​ការ​ផ្លាស់​ប្តូរ​ពី​របប​មួយ​ទៅ​របប​មួយទៀត ដោយ​សន្តិវិធី​។​
​លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​លម្អិត​ពី​ការលើក​ឡើង​នៃ​កិច្ចពិភាក្សា​លើ​«​ច្បាប់​លើកលែងទោស​»​នេះ​ទេ ហើយក៏​មិន​បាន​បញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​បំផុត​បី​រូប ដូចដែល​បាន​​ចុះផ្សាយ​ដោយ​សារព័ត៌មាន​របស់​បារាំង​នោះ​ទេ​។​

VOD បាន​ព្យាយាម​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​កិច្ច​ជំនួប​កាលពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា តែ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បាន​នៅឡើយ​ទេ​។ មន្ត្រី​ទាំង​នោះ រួម​មាន​អនុប្រធាន​ទី​១​ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ​ប្រាក់ សុខុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នាយករង​ខុទ្ទកាល័យ គណបក្ស​ជា​​ជន​កម្ពុជា​លោក សោម សឿន និង​លោក ឈាង វុន​។
​ក្នុង​ជំនួប​រយៈពេល​ជិត​៥​ម៉ោង កាលពី​ថ្ងៃ​ទី​១៦ ​ខែ​កញ្ញា ភាគី​ទាំងពីរ លើកឡើងថា មាន​ការឯកភាព​គ្នា បង្កើត​យន្តការ​មួយ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅពេល​ខាងមុខ​។​ តែ​មិន​បាន​បា​ន​​បញ្ជាក់​ពី​ការលើក​ឡើង​នៃ​ការពិភាក្សា​ច្បាប់​លើកលែងទោស​នេះ​ទេ​។​
​នៅ​ប្រទេស​ថៃ រដ្ឋាភិបាល​របស់​លោក​ស្រី យី​ង​ឡាក់ បាន​រៀបចំ​សេចក្តីព្រាង​ច្បាប់​លើកលែងទោស​អ្នកនយោបាយ ដោយ​លោកស្រី បាន​​អំពាវនាវ​ឲ្យ​សាធារណជន មាន​ការ​យោគ​យល់​ចំពោះ​ការរៀបចំ​បង្កើត​ច្បាប់​លោក​លែង​ទោស​ដល់​អ្នកនយោបាយ ព្រោះ​លោក​ស្រី​ថា ច្បាប់​នោះ ធ្វើឡើង​ដើម្បី​បង្រួបបង្រួម​ជាតិ​។ តែ​ក្រុមអ្នកតវ៉ា​ចោទថា ច្បាប់​នោះ ធ្វើឡើង​ក្នុង​គោលបំណង​លើក​ទោស​ដល់​លោក ថាក់​ស៊ីន ជា​បង​ប្រុស​បង្កើត​របស់​លោកស្រី ដែល​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​រ​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ និង រំ​លោភ​​អំណាច​​រដ្ឋ​៕
សូមសរសេរមកកាន់ អ្នកនាង ​ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

No comments: