A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 15 January 2014

Khmers living overseas plan to protest to demand Hun Sen to step down ពលរដ្ឋ​ខ្មែរ​រស់​នៅ​បរទេស​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក​ ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង

ដោយ យន់ សាមៀន 2014-01-14
កម្មករ របួស ៦១០
៣-មករា-២០១៤៖ បាតុករ​ដឹក​ជញ្ជូន​អ្នក​​របួស​ដោយសារ​គ្រាប់​កាំភ្លើង​របស់​កម្លាំង​អាជ្ញាធរ បាញ់​បង្ក្រាប​ការ​តវ៉ា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ទៅ​មន្ទីរពេទ្យ។
RFA
ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ និង​អូស្រ្តាលី​ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ កម្មករ​ចំនួន​២៣​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ ខេត្ត​កំពង់ចាម​។ ក្រុម​បាតុករ​ក៏​នឹង​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ និង​ រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ឆ្នាំ​ ២០១៤​នេះ​។
ពលរដ្ឋ​ខ្មែរ​-​អូស្រ្តាលី​ អ្នក​ស្រី​ ខេយ​ សុវណ្ណីរង្គ​ មាន​ប្រសាសន៍​ថា​ ខ្មែរ​-អូស្រ្តាលី​ប្រមាណ​៤​រយ​នាក់​ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​រាជ​ធានី​ កង់ប៊ែរ៉ា​ (Canberra) ប្រទេស​អូស្រ្តាលី​ នៅ​ថ្ងៃ​ សុក្រ​ ទី​ ១៧​ មករា​ ដើម្បី​ដាក់​ញត្តិ​ ទៅ​រដ្ឋាភិបាល​អូស្រ្តាលី​ សុំ​ឲ្យ​រដ្ឋាភិបាល​នេះ​ កៀរ​គរ​ ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា​មួយ​ចំនួន​ទៀត​ ឱ្យ​ថ្កោលទោស​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​៖ «​គ្រប់​ខ្មែរ​ទូទាំង​សកល​លោក​ មក​បញ្ចេញ​មតិ​ ដើម្បី​ប្រឆាំង​ថា​ ធ្វើ​ឲ្យ​ហ៊ុន សែន​ ហ្នឹង​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់​ ពី​ព្រោះ​អី​ហ៊ុន សែន​ ក្តោប​ក្តាប់​អំណាច​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ធ្វើ​អំពើ​ផ្តាច់​ការ​សំលាប់​ប្រជាជន​ ហើយ​ប្រទេស​កាន់​តែ​លំបាក​ទៅ​ៗ​។»
ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ ក៏​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ ជំរុញ​ឲ្យ​ អាជ្ញាធរ​កម្ពុជា​ដោះ​លែង​ សកម្មជន​សិទ្ធិ​មនុស្ស ​និង​កម្មករ​២៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​ ២​ និង​ទី​ ៣​ មករា​ ដែល​បណ្តាល​ឲ្យ​កម្មករ​៤​នាក់​ស្លាប់​ រង​របួស​ប្រមាណ​៤០​នាក់​ និង​បាត់​ខ្លួន​មួយ​ចំនួន​ទៀត​។
ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ ក្នុង​ សហរដ្ឋ​អាមេរិក​ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សេតវិមាន​ (White House) នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នា​ថ្ងៃ​ទី​ ២០​ មករា​ ដើម្បី​ថ្កោលទោស​ ការ​ប្រើប្រាស់​ហិង្សា​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន​ ១៦០​ដុល្លារ​។
ប្រធាន​មូល​និធិ​សង្គ្រោះជាតិ​ លោក​ ទូច​ វិបុល​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ប្រមាណ​៥​រយ​នាក់​ នឹង​ជួប​ជុំ​គ្នា​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​អំពើ​ហិង្សា​ និង​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​កម្មករ​ ហើយ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ សម​ រង្ស៊ី​ ប្រធាន​ គណបក្ស​សង្គ្រោះជាតិ​ និង​លោក​ កឹម​ សុខា​ អនុ​ប្រធាន ​ព្រម​ទាំង​ លោក​ រ៉ុង​ ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​។  ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ រ៉ុង​ ឈុន​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ក្រុម​បាតុករ​ក៏​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ដាក់​សំពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​រៀប​ចំ​ការ​បោះឆ្នោត​ឡើង​វិញ​ នៅ​ឆ្នាំ​ ២០១៤​នេះ​។
លោក​ ទូច​ វិបុល​ សង្ឃឹម​ថា​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក​ នឹង​មាន​លទ្ធផល​វិជ្ជមាន​នៅ​កម្ពុជា​៖ «រហូត​មក​ទល់​ពេល​សព្វ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​របាយការណ៍​ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​អស់​ហ្នឹង​ រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ រៀប​ចំ​សេចក្តី​សម្រេច​ចិត្ត​ នានា​ប្រាប់​ទៅ​រដ្ឋាភិបាល​ហ៊ុន សែន​ ថា​ត្រូវ​តែ​ទទួល​យក​សំណើ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ ការ​កែ​ទម្រង់​នានា​។ ចំពោះ​ជំហរ​ក្រសួង​ការ​បរទេស​ តំណាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ហ្នឹង​ រហូត​មក​ដល់​ថ្ងៃ​នេះ​ គេ​នៅ​ប្រកាន់​ជំហរ​ មិន​ទាន់​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ ស្រប​ច្បាប់​នៅ​ឡើយ​ទេ​។»
គំរោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា​ លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ គណបក្ស​ សង្គ្រោះ​ជាតិ​ឡើយ​។
រដ្ឋាភិបាល​ និង​សមាជិក​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ កាល​ពី​សប្តាហ៍​មុន​ បាន​ថ្កោលទោស​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ បាញ់​ប្រហារ​គ្រាប់​កាំ​ភ្លើង​ពិត​ទៅ​លើ​ក្រុម​បាតុករ​។ ប្រធាន​ គណៈកម្មាធិការ​កិច្ចការ​បរទេស​សភា​សហរដ្ឋ​អាមេរិក​ ដ៏​មាន​ឥទ្ធិពល​ គឺ​លោក​ អេដ​ រ៉យ្ស​ (EdRoyce) ចាត់​ទុក​ថា​ ការ​បង្ក្រាប​ក្រុម​បាតុករ​ គឺ​ជា​ការ​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ បាតុករ​គណបក្ស​ប្រឆាំង​បាន​ឡើយ​ ​ទើប​រហូត​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​បាតុករ​អហិង្សា​យ៉ាង​ដូច្នេះ​។ លោក​ អេដ​ រ៉យ្ស​ ( Ed Royce) ទាមទារ​ឲ្យ​ លោក​ ហ៊ុន​ សែន​ បញ្ចប់​ការ​ដឹក​នាំ​ផ្តាច់​ការ​ និង​ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ទទួល​បាន​ការ​រីក​ចំរើន​ល្អ​ប្រសើរ​ជាង​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

2 comments:

Anonymous said...

THESE PEOPLES ARE CRAZY & DREAMING

Anonymous said...

the average american people don't care ... it is just a nuisance to them if these people are getting loud or blocking public roadways.
the average american people could not even tell where cambodia is on the map...and why or what reason these people are protesting guaranteed... plus it is almost american football superbowl season... in their minds only football and beers existed....90% of them don't even care that the US is bankrupt as long as they get their entertainment they are happy.