A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 18 January 2014

Families of three missing persons during the police crackdown at Canadia Industrial Park lodge complaints with the civil society សាច់ញាតិអ្នកបាត់ខ្លួន បីករណី ពឹងពាក់សង្គមស៊ីវិលជួយឲ្យជួយស្វែងរក សមាជិកគ្រួសាររបស់ខ្លួន

Radio France Internationale

រហូត​មក​ទល់​​ពេល​នេះ​​មាន​​សាច់​ញាតិ​​អ្នករង​គ្រោះ​​ដោយ​​អំពើ​​ហឹ​ង្សា​​នៅ​​ផ្លូវ​​វ៉េង​ស្រេង ចំនួន​បី​​ករណី​​ហើយ ដែល​បាន​​ពឹង​ពាក់​​អង្គការ​​សង្គម​​ស៊ីវិល ឲ្យ​​ជួយ​​ស្វែង​រក​​សមាជិក​គ្រួសារ​​រ​បស់​ពួក​គេ។ មន្ត្រី​​អង្គការ​​សង្គម​​ស៊ីវិល បាន​​ថ្លែង​ថា សម្រាប់​​ក្រុម​គ្រួសារ​​ដែល​មាន​​សមាជិក​​ស្លាប់​និង​​របួស​​ ដែល​​​ពេល​នេះ​​បាន​ទទួល​​ដំណឹង​​ថា​​ពីរ​​ករណី​​ហើយ​​ក្នុង​ចំណោម អ្នក​ស្លាប់​៤​នាក់ បាន​ដាក់​​ពាក្យ​​ប្តឹង​​ជន​ដៃ​ដ​ល់​​ក្នុង​​អំពើ​​ហឹ​ង្សា​ ត្រូវ​​អង្គការ​​សង្គម​​ស៊ីវិល​​ផ្តល់​ជូន​​នូវ​​ជំនួយ​​ផ្នែក​ច្បាប់​​ផង​ដែរ។
រហូត​មក​ទល់​​ពេល​នេះ ក្រុម​គ្រួសារ​​សាច់​ញាតិ​​ដែល​​សង្ស័យ​ថា​​បាន​​បាត់​​ខ្លួន​​ក្នុង​​ហេតុ​ការណ៍​ប៉ះ​ទង្គិច​​គ្នា​​រវាង​​អាជ្ញាធរ​​ និង​​កម្មករ​​ កាល​ពី​​ថ្ងៃ​ទី​៣​ខែ​មករា​​កន្លង​ទៅ​នេះ​​នៅ​​ផ្លូវ​​វ៉េង​ស្រេង បាន​ជូន​ដំណឹង​​ និង​​ដាក់​ពាក្យ​​ជា​បណ្តើរៗ​ហើយ​​​ទៅ​កាន់​​អង្គការ​​សង្គម​​ស៊ីវិល ពី​​ការ​បាត់​​ខ្លួន
សមាជិក​គ្រួសារ​​របស់​​ពួកគេ។
 
លោក ចាន់ សុ​វ៉េ​ត មន្ត្រី​​ស៊ើប​អង្កេត​​ជាន់​ខ្ពស់​​នៃ​​អង្គការ​​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក បាន​ប្រាប់​វិទ្យុ​​បារាំង RFI ថា​​មាន​​សាច់​ញាតិ​​ និង​​មិត្ត​​ភ័ក្តិ​​អ្នក​​ដែល​​សង្ស័យ​ថា​​បាន​​បាត់​​ខ្លួន​​នៅ​ក្នុង​ព្រឹត្តិការណ៍​​នោះ​​បី​​ករណី​​ហើយ។ លោក ចាន់ សុ​វ៉េ​ត បញ្ជាក់​ថា​​ក្នុង​​បី​​​ករណី​​នោះ មានមួយ​ករណី​​ត្រូវ​បាន​​សាច់​ញា​តិ មាន​​ឪពុក​​អ្នក​​បាត់​​ខ្លួន​​អាយុ​១៦ឆ្នាំ នៅ​​ខេត្ត​ស្វាយ​រៀង បាន​មក​ដាក់​ពាក្យ​​ដោយ​ផ្ទាល់ ដើម្បី​​ស្នើ​សុំ​​ឲ្យ​​អង្គការ​​សង្គម​​ស៊ីវិល​​ជួយ​​ស្វែង​រក​​កូន​​របស់​គាត់។ ហើយ​មួយ​​ករណី​​ទៀត​​ជូន​ដំណឹង​​តាមរយៈ​​មិត្ត​ភក្តិ​​ថា​​នឹង​ដាក់​​ពាក្យ​​ក្នុង​ពេល​ឆាប់ៗ​នេះ។ ហើយ​ម្នាក់​ទៀត​​គឺ​​គ្រាន់​តែ​​ផ្តល់​ព័ត៌មាន​​ប្រាប់​​ពី​​ការ​បាត់​ខ្លួន​ប៉ុណ្ណោះ។
 
លោក អំ សំអាត មន្ត្រី​​ស៊ើប​អង្កេត​​ជាន់​ខ្ពស់​​អង្គការ​​ការពារ​​សិទ្ធិ​​លីកាដូ​​បន្ថែម​ថា ក្រុម​​អង្គការ
សង្គម​​ស៊ីវិល កំពុង​តែ​​រៀប​ចំ​​ដំណើរ​ការ​ស្វែង​រក​​អ្នក​​បាត់​​ខ្លួន ដូច​ដែល​​អ្វី​ដែល​​មាន​នៅ​​ក្នុង​ការ​សុំ​​ផ្តល់​ជំនួយ​​ពី​​គ្រួសារ​​អ្នក​រងគ្រោះ​​ហើយ។
 
ដោយ​ឡែក​​ចំពោះ​​អ្នក​រង​របួស និង​​អ្នក​​ស្ថាប់​​ចំនួន​​បួន​​នាក់​​វិញ មន្ត្រី​​អង្គការ​សិទ្ធិ​មនុស្ស​​រូប​​នេះ
ឲ្យ​​ដឹង​ថា ពួក​គេ​​មាន​​សិទ្ធិ​​ដាក់​ពាក្យ​​ប្តឹង​​បាន សម្រាប់​​អង្គការ​​សង្គម​​ស៊ីវិល​​បាន​​ត្រៀម​ខ្លួន​ជា​និច្ច​ផ្តល់​​សេវា​​ផ្នែក​​ច្បាប់ ដូច​ជា​​មេធាវី បន្ថែម​​ពី​លើ​​អ្វី​ដែល​​ពួក​គេ​​បាន​​ជួយ​​រួច​មក​ហើយ​​នោះ គឺ​ការ​​ផ្តល់​ជំនួយ​​ផ្នែក​​សុខភាព ដូច​ជា​​ការ​ព្យាបាល​​អ្នក​​របួស និង​​អ្នក​​ដែល​​ជាប់​ឃុំ​​ចំនួន២៣​នាក់។
 
ទោះ​ជា​​យ៉ាង​នេះ​​ក្តី​​ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល​​បាន​ត្រឹម​តែ​​ទទួល​​ព័ត៌មាន​​ស្តី​ពី​​ការ​ចង់​​ប្តឹង​​រក​​អ្នក
ទទួល​ខុស​ត្រូវ​​ពី​​ការ​ស្លាប់​​របស់​​មនុស្ស២នាក់​​ក្នុង​​ចំណោម​​អ្នក​ស្លាប់៤នាក់​​នៅ​ក្នុង​​ព្រឹត្តិការណ៍
ផ្លូវ​​វ៉េង​ស្រេង ដោយ​ឡែក​​គ្រួសារ​​អ្នក​ស្លាប់​​ពីរ​​នាក់​​ផ្សេង​ទៀត នឹង​មាន​​គម្រោង​​ប្តឹង​​នៅ​ពេល
ពួក​គាត់​​ច្រូត​កាត់​​រួច ដោយ​​ពឹង​ពាក់​​សេវា​​ផ្នែក​​ច្បាប់​​ពី​​អង្គការ​​សង្គម​​ស៊ីវិល។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​​មាន​ការ​​ផ្ទុះ​​អំពើ​​ហិង្សា​​​កាល​ពី​​ថ្ងៃ​ទី២ ទី៣ ខែ​មករា កន្លង​ទៅ​នេះ ដោយសារ​​មាន​ការ​​ទាមទារ​​តម្លើង​​ប្រាក់ខែ​​អប្បបរមា១៦០ដុ​លា្ល​រ​ ក្នុង​​មួយ​ខែ ដែល​​បណ្តាល
ឲ្យ​​មាន​​មនុស្ស​​ស្លាប់ និង​​របួស​​នោះ រដ្ឋាភិបាល​​កម្ពុជា​​ក៏​បាន​​បង្កើត​​គណៈកម្មកា​រ​​ចំនួន​​បី​​ដែរ
គឺ​​គណៈកម្មការ​​ស៊ើប​អង្កេត​​ព្រឹត្តិការណ៍​​ហិង្សា​​​កាលពី​​ថ្ងៃ​ទី២ និង​ទី៣ មករា គណៈកម្មការ​ស្រាវ​ជ្រាវ​​ទ្រព្យ​សម្បត្តិ​​រដ្ឋ​​ និង​​ឯក​ជន ដែល​​បាន​​ខូច​​ខាត និង​​គណៈកម្មការ​​ស្រាវ​ជ្រាវ​​ប្រាក់​ខែ
កម្មករ៕

No comments: