A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 9 January 2014

រដ្ឋាភិបាល​គណបក្ស​ប្រជា​ជន​​​មិនគិត​ពី​រដ្ឋ​ធម្មនុញ្ញ​ ក្នុង​ប្រតិ​បត្តិការ​បង្ក្រាប​សកម្មភាព​តវ៉ា​

ដោយ Colin Meyn and Kuch Naren - January 9, 2014ខេមបូឌា ដេលី
ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ទ្រង់​មិន​ទាន់​បាន​ប្រកាស​​ដាក់​ប្រទេស​ក្នុង​ស្ថាន ភាព​គ្រា​អាសន្ន​​នៅក្នុង​ប្រទេសកម្ពុជា​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ ការមិន​ទាន់​ប្រកាស​នេះ​មិន​មែន​មាន​ន័យថា ​រដ្ឋាភិបាល​គណបក្ស​ប្រជា​ជនកម្ពុជា​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​តែ​​គោរព​​រដ្ឋ​ធម្មនុញ្ញ​​ នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​បង្ក្រាប​​សកម្ម​ភាព​តវ៉ា​ និង​បំបាត់​​សំឡេង​ប្រឆាំង​​ផ្នែក​នយោបាយ​​ក្នុ​ង​រាជ​ធានី​ភ្នំពេញ​នោះ​ទេ​។

ប្រឈម​នឹង​សកម្មភាព​តវ៉ា​ទ្រង់​ទ្រាយធំ​ដើម្បី​អំពាវ​នាវ​ឲ្យ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង​​ និង​សកម្មភាព​ទាម​ទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន​ នៅក្នុង​វិស័យកាត់​ដេរ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​យក​ច្បាប់​​ដាក់​ក្នុង​ដៃ​របស់​ខ្លួន​ ដោយ​បាន​ផ្អាកការ​ធានា​នៅក្នុង​រដ្ឋ​ធម្មនុញ្ញ​​​ចំពោះ​សេរីភាព​នៃការ​ជួប​ជុំ​គ្នា​ ការ​បង្កើត​សមាគម​ និង​ការ​តវ៉ា​ដោយ​សន្តិវិធី​ សម្រាប់​ប្រជាជន​កម្ពុជា​។

1 comment:

Anonymous said...

Ah Kanhcheas sihakmoni smiling,he don't care about population >