A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 15 January 2014

លោក សម រង្ស៊ី៖ ការ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​របស់​សាលា​ដំបូង គឺ​ជា​រឿង​នយោបាយ





ដោយ អ៊ឹម រចនា អង្គារ 14 មករា 2014

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃអង្គារ ទី១៤​មករា​នេះ គឺ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ RFI លោក សម រង្ស៊ី បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ការ​សាក​សួរ​របស់​​តុលាការ កាល​ពី​ព្រឹក​មិញ។ លោកបញ្ជាក់​ប្រាប់​​ថា ការ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​របស់​សាលា​ដំបូង​នេះ គឺ​ជា​រឿង​នយោបាយ​ មិន​មែន​ជា​រឿង​តុលាការ​ទេ។លោក​ថា បើ​មាន​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ រឿង​តុលាការ​នឹង​ត្រូវ​បញ្ចប់។​ ប៉ុន្តែ បើ​នៅ​តែ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រឿង​នយោបាយ គឺ​នៅ​តែ​មាន​ការ​គាប​សង្កត់​​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ផ្លូវ​តុលាការ​ដដែល។

បើ​ទោះ​បី​ជា​ត្រូវ​គាប​សង្កត់​តាម​ផ្លូវ​តុលាការ​ក្ដី ក៏​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ បាន​ផ្ដល់​តម្លៃ​ទៅ​លើ​ការ​ចរចា ដោយ​អះអាង​ថា មាន​តែ​ការ​ចរចា​ទេ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​បាន។ បើ​តាម​លោក​សម រង្ស៊ី ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ វា​អាស្រ័យ​តែ​ទៅ​លើ​គណបក្ស​កាន់​អំណាច ថា​តើ​ចេះ​បត់​បែន​តាម​កាលៈទេសៈ​កម្រិត​ណា៕

No comments: