A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 17 January 2014

បារាំង​អំពាវ​នាវ​ឲ្យ​ភាគី​ជម្លោះ​កម្ពុជា​ចូល​តុ​ចរ​ចា​

លោក Laurent Fabius រដ្ឋមន្ត្រីការបរទេស​បារាំង RFI
ដោយ ប៉ែន បូណា rfi ថ្ងៃ ព្រហស្បតិ៍ 16 មករា 2014

រដ្ឋមន្ត្រីការបរទេស​បារាំង លោក Laurent Fabius បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចរចា​ជាមួយ​បក្សប្រឆាំង​ដើម្បី​ដោះស្រាយ​បញ្ហា។ ប្រមុខ​ការទូត​ក្រុងប៉ារីស​ក៏បាន​ព្រមាន​ឲ្យ​បញ្ចៀស​ភាព​តានតឹង​ដែល​អាច​ឈានទៅរក​ការប្រទូសរ៉ាយ​គ្នា​ផងដែរ។ ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​ខណៈដែល​អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ។


ប្រទេស​បារាំង​សូម​អំពាវនាវ​ឲ្យ​មានការ​ចរចា​គ្នា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើតមាន​យ៉ាងខ្លាំង​នៅ​កម្ពុជា។ នេះ​ជា​ប្រកាស​ដោយផ្ទាល់​មាត់​របស់​លោក Laurent Fabius រដ្ឋមន្ត្រីការបរទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​នៅ​នៅ​ចំពោះមុខ​សមាជិកសភា​បារាំង។ ប្រមុខ​ការទូត​បារាំង​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុងប៉ារីស​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​នានា​របស់​អា​ជ្ញា​ធរ​កម្ពុជា។

សម្រាប់​លោក Laurent Fabius គ្មាន​ដំណោះស្រាយ​ណា​ក្រៅពី​ការប្រើប្រាស់​យន្តការ​ប្រជាធិបតេយ្យ​នោះឡើយ។ រដ្ឋមន្ត្រីការបរទេស​បារាំង​ក៏បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​ក្រុងប៉ារីស​នឹងមិន​គាំទ្រ​ទង្វើ​ទាំងឡាយណា​ដែល​នាំ​ដល់​ការប្រទូសរ៉ាយ​ដាក់គ្នា​ឡើយ​ជាពិសេស​ការប្រទូសរ៉ាយ​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ។ យ៉ាងណាក៏ដោយ ប្រមុខ​ការទូត​បារាំង​បាន​អះអាងថា បារាំង​ស្ថិតនៅ​ជាមួយ​ប្រជាជន​កម្ពុជា​ជានិច្ច​ពីព្រោះ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​បាន​ចងភ្ជាប់​ប្រទេស​ទាំងពីរ​ដែល​បារាំង​មិនអាច​បោះបង់​ប្រជាជន​កម្ពុជា​បានឡើយ។

ប្រតិកម្ម​របស់​ទីក្រុង​ប៉ារីស​បានកើត​ឡើង​ខណៈដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​មកនេះ​បាន​ឈានដល់​ផ្ទុះ​អំពើហិង្សា។ មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​កាលពី​ថ្ងៃទី ១៤ មករា ពីបទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ និង​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

យ៉ាងណាក៏ដោយ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ទំនងជា​កំពុង​ឈានទៅរក​ភាពល្អប្រសើរ​វិញ​ហើយ​នៅពេលនេះ។ ការអំពាវនាវ​របស់​ប្រទេស​បារាំង​ក៏ដូចជា​សហគមន៍​អន្តរជាតិ និង​សាធារណៈមតិ​ជាតិ​ដែរ ឲ្យ​គណបក្ស​ទាំងពីរ​ចូល​តុ​ចរចា​គឺជា​សារ​បញ្ជាក់ថា ដល់​ពេលដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​បញ្ចប់​បញ្ហា​របស់ខ្លួន​ហើយ៕

1 comment:

Anonymous said...

there is a saying here in the US '' guns don't kill people , people kill people [ with gun, knife , sword or rope ]