A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 15 January 2014

Actor/singer Sophorn Lary received death treat via Facebook due to his supports for the opposition party តារា​សម្ដែង សោភ័ណ្ឌ ឡា​រី រង​ការ​គំរាម​សម្លាប់​ក្នុង​រឿង​នយោបាយ​តាម​បណ្តាញ​ហ្វេ​សប៊ុក​​

ដោយ៖​ សុទ្ធ គឹមសឿន​ | ថ្ងៃពុធ ទី15 ខែមករា ឆ្នាំ2014 | VOD

លោក សោភ័ណ្ឌ ឡារី ចូលរួមគាំទ្រមេដឹកនាំគណបក្សប្រឆាំងនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ/ឡាយ សាមាន
​លោក សោភ័ណ្ឌ ឡា​រី តារា​សម្ដែង​រាង​សង្ហារ​ដែល​មាន​ប្រជាប្រិយភាព ថ្មីៗ​នេះ​ត្រូវបាន​ជន​អានាមិក​សរសេរសារ​តាមប្រព័​ន្ធ​អេឡិច ត្រូនិច គំរាម​សម្លាប់ អំឡុង​ពេល​ដែល​លោក​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា និង​កម្ម វិធី​មនុស្សធម៌​ផ្សេងៗ​។​
លោក សោភ័ណ្ឌ ឡា​រី បាន​ឲ្យ​​VOD​ដឹង​​នៅ​ថ្ងៃ​ទី​១៥​ខែ​មករា​នេះ​ថា លោក​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​សរសេរ​សារ​ចំនួន​ពីរ ផ្ញើ​តាម SMS នៅ​ក្នុង​បណ្តាញ​​​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់លោក ក្នុងន័យ​គំរាម​សម្លាប់​។ បើ​តាម​លោក ឡា​រី អត្ថន័យ​សារ​ទី​មួយ​សរសេរថា «​ឯង​មាន​ឈ្មោះ​ល្បី​ក្នុង​សិល្បៈ ឥឡូវ​​ចង់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​មែន ហ្នែង​ធ្លាប់​ស្គាល់​គ្រាប់កាំភ្លើងអ​ត់​>> និង​សារ​មួយ​ទៀត​ថា «​ហ្នែ​ង រស់នៅ បាន​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ អញ​នឹង​​កម្ចាត់​ឯង​ចោល​ហើយ​»​។
លោក ឡា​រី បានចាត់ទុក​សារ​ដែល​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​ទៅ​នោះ គឺជា​គំរាម​គំហែង និង​រើសអើង​ផ្នែក​នយោបាយ ដោយ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច ជួយ​​វែកមុខ​ជន​ដែល​គំរាម​សម្លាប់​នោះ យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់​។​
លោក សុភ័ណ្ឌ ឡា​រី បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​ការសម្តែង​ដំបូង​របស់​លោក គឺ​ថត​ស្បត​វីដេអូ​អប់រំ ស្តីពី​«​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​ដោយ​ពាក់​មួយ សុវត្ថិភាព​» ហើយ​បទ​ចម្រៀង ដែល​ធ្វើឲ្យ​អ្នក​តាមដាន​សិល្បៈ​ស្គាល់​រូប​លោក​នោះ គឺ​បទ «​សង្សារ​លេងៗ​»​។​
​បើទោះជា​មាន​ការគំរាមកំហែង​ក្តី តារា​សម្តែង លោក​ឡា​រី អះអាងថា លោក​នៅតែ​បន្ដ​ឆន្ទៈ និង​សកម្មភាព​សប្បុរសធម៌ ក្នុង​សង្គម​ជាតិ​បន្ដទៀត ដោយ​មិន​រា​ថយ​ឡើយ​។​
​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ លោក សុះ ម៉ាច មានប្រសាសន៍ថា បើសិនជា​មាន​ករណី​នេះ​មែន វា​ជា​ទង្វើ​បំភិតបំភ័យ និង​រើសអើង​និន្នា ការ​នយោបាយ របស់​អ្នក​សិល្បៈក សិល្បៈការី​នី មិនឲ្យ​ចូលរួម​សកម្ម​ភាព​នយោបាយ និង​មនុស្សធម៌ ក្នុង​ការរួមចំណែក​ជួយ​ដល់​សង្គម ជាតិ​។ លោក សុះ ម៉ាច បាន​ស្នើ​ឲ្យ​លោក សោភ័ណ្ឌ ឡា​រី ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​រក្សា​សុវត្ថិភាព និង​ចាប់​ជន​ដែល​គំរាម កំហែង​អាយុជីវិត​អ្នក​ដទៃ​នោះ យក​ទៅ​ផ្តន្ទាទោស​។​

កាលពី​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០១៣ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​រង​នៅ​ការផ្ញើ​សារ​គំរាម​សម្លាប់ ពី​សំណាក់​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​នេះដែរ និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស៊ើបអង្កេត​។ ទាក់ទង​នឹង​ករណី​នេះ អ្នកនាំ ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​មានប្រសាសន៍ថា ករណី​ទាំងនេះ គឺ​សមត្ថកិច្ច មាន​ផលវិបាក ក្នុង​ការកំណត់​អត្ត សញ្ញាណ​របស់​អ្នកលេង​ហ្វេ​សប៊ុក​ទាំងនោះ​។ លោក​ស្នើ​ឲ្យ​អ្នកប្រើ​ហ្វេស​ប៊ុក ប្រកាន់​ក្រម​សុជីវធម៌ ក្នុង​ការបញ្ចេញ​មតិ​យោបល់ ជៀស វាង​ការប្រើ​មធ្យោបាយ​នានា ដែល​នាំឲ្យ​មាន​ការដាក់បន្ទុ​ក​លើគ​ណ​បក្ស​នយោបាយ​ទាំងពីរ​៕
សរសេរ​មកកាន់ លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

2 comments:

Anonymous said...

don't worry we are all to go die someday when our time comes...but at least dying doing what one cares and loves is better than dying like the coward who posted death threat as anonymous... make yourself known if you are a brave killer...

Anonymous said...

Only one threat?!! How is it compared to the threats against Ou Virak.

The opposition group are the bad guys. Mr. Hun Sen's side are the good guys.

-Drgunzet-