A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 December 2013

Tycoon Kith Meng is the husband of actress Srey Toch Chamnan [The 10 year-old secret has been exposed!] អ្នក​ឧកញ៉ា គិត ម៉េង ជា​ស្វាមី​របស់ ស្រីតូច ចំណាន

Tycoon Kith Meng, chairman of Royal Group and co-owner of Australian ANZ Bank, with his wife, actress Srey Toch Chamnan and their children, aboard a private jet.លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងជាអ្នកមានភាគហ៊ុននៅក្នុងធនាគារ ANZ របស់ប្រទេសអូស្រ្តាលី រួមជាមួយភរិយា ស្រី តូចំណាន និងកូនៗ ក្នុងយន្តហោះពិសេស។
This is the photo of reclusive tycoon Kith Meng with his wife and children which the public has never seen.
[Phnom Penh Post] ភ្នំពេញៈ ក្រោយ​រស់នៅ​លាក់បាំង​ក្នុង​ជីវិត​ស្នេហា​មិន​ឃើញ​រៀបការ​រហូត​បាន​កូន ៤​នាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើប​តែ​នៅពេល​នេះ ដែល​មាន​ការ​លាតត្រដាង​ថា ស្វាមី​របស់​អតីត​តារាសម្តែង​ល្បី​នាង ស្រីតូច ចំណាន គឺ​សេដ្ឋី​វ័យក្មេង​របស់​កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង​។
អតីត តារាសម្តែង​ល្បី​ឈ្មោះ នាង ស្រីតូច ចំណាន ដែល​មាន​ឈ្មោះ​ពិត​ថា ម៉ៅ សុចំណាន គេ​នៅ​តែ​សង្កេត​ឃើញ​ថា ប្រជាប្រិយភាព​របស់​នាង​នៅ​តែ​មាន​សម្រាប់​មហាជន​នៅ​ឡើយ​។ ជាក់ស្តែង​នៅក្នុង​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​ពិធីការិនី គង់ សុជាតិ និង ជា វិបុល មាន​ទស្សនិកជន​មិន​តិច​ទេ​បាន​ចោមរោម​សួរ​សុខទុក្ខ​តារា​រូប​នេះ និង​សុំ​ថតរូប​ជាមួយ​នាង ខណៈ​នៅពេល​នេះ​នាង​បាន​ក្លាយ​ជា​សេដ្ឋិនី​ម្នាក់​ទៅ​ហើយ​នោះ​។
នៅក្នុង អំឡុង​ពេល​នៃ​ការ​ប្រាស្រ័យ​ជីវិត​នៅលើ​ថ្នាល​សិល្បៈ អតីត​តារាសម្តែង​ដែល​របូត​រ៉ូប​លើ​ឆាក​តន្ត្រី​លេច​ដើមទ្រូង​មូលក្បំ​ផ្អើល​អស់​មួយ​ស្រុក​ខ្មែរ ធ្វើឲ្យ​គេ​ចាំ​មិន​ភ្លេច​នាង ស្រីតូច ចំណាន ហាក់​មាន​ជីវភាព​មិន​ធូរធារ​ប៉ុន្មាន​ទេ តែ​នៅពេល​នេះ អ្នកនាង ស្រីតូច ចំណាន បាន​ប្រែ​មុខមាត់​ថ្មី ខណៈ​គេ​គ្រប់​គ្នា​បាន​ដឹង​ថា តារា​រូប​នេះ​បាន​ក្លាយ​ជា​សេដ្ឋិនី​ម្នាក់ មាន​ប្រាក់​រាប់​លាន​ដុល្លារ​កាន់​ក្នុង​ដៃ​បាត់​ទៅ​ហើយ។ កន្លង​មក មាន​ការ​ចោទ​សួរ​ថា តើ​បុរស​រូប​ណា ជា​ខ្នង​បង្អែក​ប្រែ​ជីវិត ចំណាន ឲ្យ​ក្លាយ​ជា​សេដ្ឋិនី? ប៉ុន្តែ គ្មាន​ចម្លើយ។
គេ​គ្រាន់​តែ​ដឹង​ថា ភាព​មាន​បាន​របស់​អតីត​តារាស្រី​ដែល​គេ​ល្បី​ថា មាន​ដើមទ្រូង​សិចស៊ី​មូលក្បំ​ពី​ធម្មជាតិ​រូប​នោះ បាន​កើតឡើង​នៅ​ក្រោយ​ពេល​ដែល​នាង​បាន​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​ក្នុង​អំឡុង ឆ្នាំ​២០០២-២០០៣ ក្រោយ​មក​ទើប​គេ​ដឹង​ថា នាង​បាន​សាង​ស្នេហ៍​យ៉ាង​ផ្អែមត្រជាក់​ជាមួយ​នឹង​ឧកញ៉ា​ក្មេង​ក្រោយ​មក ទើប​គេ​ដឹង​ថា នាង​បាន​សាង​ស្នេហ៍​យ៉ាង​ផ្អែម​ត្រជាក់​ជាមួយ​នឹង​ឧកញ៉ា​ខ្មែរ​វ័យក្មេង ម្នាក់​ដែល​មាន​ទឹកប្រាក់​វាល់លាន​ដុល្លារ។ តាមរយៈ​ការ​ស្រឡាញ់ និង​ទុក​ចិត្ត ស្រប​ពេល​ដែល ស្រីតូច ចំណាន មាន​គំនិត​ទុក​ដាក់ និង​រហ័សរហួន​ផង​នោះ ទើប​ធ្វើឲ្យ​បុរស​មាន​ឋានៈ​ជា​អ្នក​ឧកញ៉ា​ក្មេង​ម្ចាស់​ជំនួញ​ធំៗ​នៅ ស្រុក​ខ្មែរ​កាន់​តែ​ទន់​ចិត្ត​អាណិត​ស្រឡាញ់​នាង ស្រីតូច ចំណាន​ខ្លាំង​ឡើង និង​បាន​ចែក​រំលែក​របរ​រកស៊ី​ធំៗ​ឲ្យ​នាង​គ្រប់គ្រង​ទៀត​ផង​។
ប៉ុន្តែ អាថ៌កំបាំង​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ទម្លាយ​នៅពេល​នេះ​ថា ស្វាមី​របស់ ស្រីតូច ចំណាន គឺ​សេដ្ឋី​វ័យក្មេង​កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង ។ ការ​បែកធ្លាយ​នេះ ត្រូវ​បាន​គេ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក ដែល​គេ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា គ្រួសារ​របស់​អ្នក​ឧកញ៉ា គិត ម៉េង និង​ស្រីតូច ចំណាន បាន​ថតរូប​រួម​គ្នា​ជាមួយ​កូន​ប្រុសស្រី​ទាំង​៤ នាក់ នៅលើ​យន្តហោះ​ឯកជន​ផ្ទាល់​ខ្លួន​មួយ។
រំលង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ នៅពេល​នេះ ស្រីតូច ចំណាន ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ក្លាយ​ជា​សេដ្ឋិនី​ម្នាក់ មាន​ប្រាក់ និង​មុខ​ជំនួញ​ធំៗ​តម្លៃ​រាប់​លាន​ដុល្លារ​នៅក្នុង​ដៃ។ បើ​យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក គេ​បាន​ដឹង​ថា ក្នុង​ចំណោម​ទ្រព្យ​ដែល​គេ​ដឹង ស្រីតូច ចំណាន ត្រូវ​បាន​អ្នក​ឧកញ៉ា​ប្រគល់​សិទ្ធិ​ឲ្យ​នាង​ក្លាយ​ជា​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​ដ៏​ធំ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​មាន​មុខជំនួញ​មួយ​ចំនួន​បន្ថែម​ទៀត។ ក្រៅពី​នោះ គេ​បាន​ដឹង​ថា ស្រីតូច ចំណាន បាន​ទិញ​ផ្ទះ​វីឡា​តម្លៃ​មិន​តិច​ទេ​នៅឯ​បរទេស ដែល​គេ​ដឹង​ថា នៅ​ប្រទេស​ស៊ីវិល័យ សិង្ហបុរី ហើយ​លើស​ពី​នេះ​នាង​ជា​ម្ចាស់​អចលនទ្រព្យ​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ជាមួយ​នឹង​ជីវិត​ឧត្ដុង្គឧត្តម​ខ្ពង់ខ្ពស់ នេះ ស្រីតូច ចំណាន ក៏​បាន​សង់​ភូមិគ្រឹះ​មាន​តម្លៃ​១​លាន​ដុល្លារ​នៅ​ម្តុំ​ផ្សារ​ដើមផ្កូវ សម្រាប់​ជា​ទីជម្រក​ប្រចាំ​ថ្ងៃ​ផង​ដែរ ដែល​គេ​បាន​ដឹង​ថា ភូមិ​គ្រឹះ​នោះ​ត្រូវ​បាន​រៀបចំ​ការ​សាងសង់ និង​តុបតែង​លម្អ​យ៉ាង​ផ្ចឹតផ្ចង់​បំផុត​ជាមួយ​នឹង​គ្រឿង​សង្ហារិម​ប្រណីតៗ​។ ភូមិគ្រឹះ​នោះ​ត្រូវ​បាន​អ្នក​រស់នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ ប្រាប់​ឲ្យ​ដឹង​ថា បាន​សង់​ឡើង​រយៈពេល​៣​ឆ្នាំ ទម្រាំ​តែ​លេច​ចេញ​ជា​រូបរាង​ដ៏​ធំ​ស្កឹមស្កៃ​ដាច់​គេ​នៅ​ម្តុំ​នោះ ហើយ​ក៏​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ចុង​ឆ្នាំ​២០១២​។
លើសពី​នោះ ទៅ​ទៀត គេ​បាន​សម្តែង​ការ​សង្ស័យ​ថា តារា​រូប​នេះ​បាន​ទិញ​យន្តហោះ​ជិះ​ផ្ទាល់​ខ្លួន​ទៀត​ផង ខណៈ​កន្លង​មក​នៅពេល​អ្នកនាង​ទៅ​ណា​មក​ណា នាង​តែង​ជិះ​យន្តហោះ​ឯកជន​ដាច់​ដោយ​ឡែក​សម្រាប់​តែ​ក្រុម​គ្រួសារ​នោះ​។ នៅពេល​នេះ ទើប​គេ​ដឹង​យ៉ាង​ច្បាស់​ថា គ្រួសារ​នាង​ពិតជា​មាន​យន្តហោះ​ផ្ទាល់​ខ្លួន​ពិតប្រាកដ​មែន​។
ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាង​លើ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​របស់​សេដ្ឋិនី​មាន​ប្រភព​មកពី​សិល្បៈ ម្នាក់​នេះ​បាន​ទេ​។
ដោយឡែក​ពាក់ព័ន្ធ​នឹង​ជីវិត​គ្រួសារ​វិញ គេ​បាន​ដឹង​ថា អតីត​តារាសម្តែង​លេចធ្លោ​ក្នុង​អំឡុង​ឆ្នាំ​២០០១-២០០២ រូប​នេះ ទទួល​បាន​ភាព​កក់ក្តៅ​បំផុត​ដូច​ស្ពាយ​សម្ពាយ​បុណ្យ​ពី​ជាតិ​មុន ដោយសារ​តែ​អ្នក​ឧកញ៉ា​សម្បូរ​ទ្រព្យ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទាំង​ថ្នាក់ ជាតិ និង​លើ​ឆាក​អន្តរជាតិ បាន​ផ្តល់​តម្លៃ​ឲ្យ​នាង​យ៉ាង​ខ្ពស់ និង​ស្រឡាញ់​ថ្នាក់ថ្នម​នាង​យ៉ាង​ខ្លាំង​។ ទន្ទឹម​នឹង​ស្នេហា​ផ្អែមល្ហែម មក​ទល់​នឹង​ពេល​នេះ គេ​បាន​ដឹង​ថា ស្រីតូច ចំណាន និង​អ្នក​ឧកញ៉ា​ក្មេង បាន​សាង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​រហូត​បាន​កូន​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​ពីរ​នាក់ និង​ប្រុស​ពីរ​នាក់​។
ទោះ​បី​ជា​បាន​ឃ្លាតឆ្ងាយ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្តី តែ​តារា​ស្រី​ដែល​មាន​ឆ្អឹង​អណ្តែត​ពី​អ្នក​សិល្បៈ​រូប​នេះ នៅ​ចាំ​មិន​ភ្លេច​ពី​ប្រភព​ដើម​របស់​ខ្លួន​ឡើយ។ ជា​រឿយៗ​នាង​តែង​ចំណាយ​ពេល​ទៅ​ចូលរួម​តាម​ការ​អញ្ជើញ​នៅក្នុង​សកម្មភាព សិល្បៈ​របស់​សិល្បករ​មួយ​ចំនួន​មិន​ដែល​អាក់ខាន​ឡើយ ហើយ​នៅពេល​វត្តមាន​នាង​ទៅ​ដល់​ម្តងៗ រមែង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ម្ចាស់​កម្មវិធី និង​មហាជន​នៅក្នុង​ពិធី​នោះ​។ ជាក់ស្តែង​ដូចជា ការ​បង្ហាញ​វត្តមាន​របស់​នាង​នៅក្នុង​ពិធី​មង្គលការ​របស់​នាង​គង់ សុជាតិ និង​លោក​ជា វិបុល អ៊ីចឹង អ្នក​សិល្បៈ និង​មហាជន​ជាច្រើន​បាន​ទទួល​ស្វាគមន៍​នាង​យ៉ាង​ខ្លាំង និង​បាន​សុំ​នាង​ថតរូប​យ៉ាង​វក់វី​ទៀត​ផង​។ ទាំង​នេះ​ស្តែង​ឲ្យ​ឃើញ​ថា កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​មហាជន​នៅ​ឡើយ​៕

No comments: