A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 December 2013

Committee for Free and Fair Election (Comfrel) calls for re-election ខុមហ្វ្រែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បោះ​ឆ្នោត​ឡើង​វិញ

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) នៅ​ក្នុង​សិក្ខាសាលា​នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៦ ធ្នូ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។
ដោយ ទីន ហ្សាការីយ៉ា 2013-12-26
គល់ បញ្ញា ៦១០
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (Comfrel) លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៣។
RFA/Tin Zakariya
នាយក​ប្រតិបត្តិ​ខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថា ការ​រៀបចំ​បោះ​ឆ្នោត​ឡើង​វិញ​នេះ អាច​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​សព្វ​ថ្ងៃ​ផង និង​បញ្ចៀស​ហិង្សា​នយោបាយ រួម​ទាំង​បញ្ជាក់​ពី​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ។ ក៏​ប៉ុន្តែ​លោក​ថា ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​បាន​លើក​នេះ លុះ​ត្រា​តែ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​គ្រប់​គ្រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) តាំង​ពី​ថ្នាក់​កំពូល​ដល់​មូលដ្ឋាន​ទើប​ធានា​បាន។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: