A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 December 2013

The CNRP to assign 5 MPs-elect to sleep with protesters at Democracy Park every night បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្នាក់នៅ​ជាមួយ​ក្រុម​បាតុករ​​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃអាទិត្យ ទី15 ខែធ្នូ ឆ្នាំ2013 | 1 ម៉ោង មុន

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (រូបភាពដោយ តាត​ ឧត្តម)
​គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​អ្នកតំណាងរាស្ត្រ សម្រាក​នៅ​ទីលាន​ប្រជាធិបតេយ្យ ជាមួយ​ក្រុម​បាតុករ ដើម្បី​បង្ហាញ​ការយកចិត្តទុកដាក់ រវាង​អ្នកតំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​ដែល​មកតវ៉ា ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ។​
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១៥ ខែ​ធ្នូ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាត់​ឲ្យ​តំណាងរាស្ត្រ ចំនួន​៥​នាក់ សម្រាក​នៅ​ទីលាន​ប្រជាធិបតេយ្យ រៀងរាល់​យប់ ជាមួយ​ក្រុម​បាតុករ ដើម្បី​មើល​ការខុសត្រូវ​ផ្សេងៗ ជាពិសេស គឺ​ការលើកទឹកចិត្ត ទៅ​ដល់​ពួកគាត់ ដែល​បាន​ចំណាយពេល ធ្វើដំណើរ​មកពី​ទី​ឆ្ងាយៗ គោលបំណង​ចង់​ផ្លាស់ប្តូរ ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ​។
​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​បាតុកម្ម​នោះ​នឹង ហែ​ក្បួន តាម​ដង​វិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ទេនោះ​។ គណបក្ស​សង្គ្រោះ​ជាតិព្រមាន​ថា បាតុកម្ម​នោះ​នឹង​ធ្វើ​រយៈពេល​បី​ខែ​ជាប់​គ្នា បើ​នៅ​តែ​មិន​មាន​ការផ្លាស់ប្តូរ៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: