A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 17 December 2013

Protesters call on the people to join the protests to ask Hun Sen to step down! ក្រុម​បាតុករ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​តវ៉ា​សុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ពី​តំណែង

បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ធ្វើ​ដល់​ថ្ងៃ​ទី​៣​ហើយ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពី​តំណែង។
ដោយ អ៊ុក សាវបូរី 2013-12-17
បាតុករ សង្គ្រោះ​ជាតិ ៦១០
ក្រុម​បាតុករ​ជ្រក​ក្រោម​រោង​តង់​ពេល​ភ្លៀង​ធ្លាក់ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Ouk Savborey
ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ខេត្ត​ក្រុង បង្កើន​ការ​រួប​រួម​គ្នា ដើម្បី​ប្រឆាំង​នឹង​ការ​បន្ត​កាន់​តំណែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។
ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្នុង​ទីលាន​ប្រជាធិបតេយ្យ ខណៈ​ក្រុម​អ្នក​ស្នាក់​នៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​ថយ​ចុះ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ។
បុរស​វ័យ ៧៣​ឆ្នាំ ឈ្មោះ ស្រី សឹម មក​ពី​ភូមិ​សង្គ្រោះ ឃុំ​ស្វាយភ្លោះ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង អំពាវនាវ​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​តវ៉ា​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។ លោក​បន្ត​ថា ការ​តវ៉ា​ច្រើន​ដង​មក​ហើយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន មិន​ព្រម​បង្ហាញ​ការ​ពិត​នៃ​សន្លឹក​ឆ្នោត​ឈ្នះ​ចាញ់ ទើប​ពលរដ្ឋ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ។
បុរស​មក​ពី​ឃុំ​សាស្ដា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង មិន​បញ្ចេញ​ឈ្មោះ អង្គុយ​ជ្រក​ភ្លៀង​ក្នុង​រោង​នៅ​ទីលាន​ប្រជាធិបតេយ្យ បន្ថែម​ថា បើ​សិន​ជា​ប្រជាជន​ទូទៅ​នៅ​តែ​ប្រចាំ​គ្នា​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ស្រុះ​គ្នា​ទេ ការ​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ពី​តំណែង និង​សុំ​បោះ​ឆ្នោត​ឡើង​វិញ ច្បាស់​ជា​មិន​បាន​ជោគជ័យ​ទេ។
ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ស្រុក​ចម្ការលើ ឲ្យ​ដឹង​ថា គាត់​ទ្រាំ​សម្រាក ៣​យប់​ហើយ​កណ្ដាល​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចង់​ឲ្យ​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​បាត់​ភូមិ​ខ្មែរ​ចូល​ទៅ​ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម ចុះ​ចេញ​ពី​តំណែង។ មូលហេតុ​នេះ បាន​ជា​គាត់​បោះ​ចោល​ការ​ប្រមូល​ផល​ដំឡូង​ពោត។
ស្ត្រី​មក​ពី​ភូមិ​ស្វាយមាស ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ឈ្មោះ មាន់ សំ អះអាង​ថា ប្រជាពលរដ្ឋ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ផ្តល់​សន្លឹក​ឆ្នោត​ឈ្នះ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ គ.ជ.ប ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​បាត់​រាប់​លាន​សន្លឹក ទើប​ប្រជាពលរដ្ឋ​មក​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​ចាំ​ផ្ទះ​រក​យុត្តិធម៌។ នៅ​ពេល​រដ្ឋាភិបាល​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​តាម​ការ​ទាមទារ ទើប​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ។
សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​មិន​មាន​វត្តមាន​ប្រជាពលរដ្ឋ​ច្រើន​ចូល​រួម​បាតុកម្ម​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ ព្រោះ​រដូវ​នេះ​កសិករ​ប្រមូល​ផល​គ្រប់​ខេត្ត ហើយ​ខេត្ត​ខ្លះ​ក៏​ទើប​ចាប់​ផ្ដើម​ធ្វើ​ស្រែ និង​ដាំ​ដំណាំ ក៏ប៉ុន្តែ​មាន​អ្នក​ខ្លះ​ឲ្យ​ឪពុក​ម្តាយ​មក​ចូល​រួម​ក្នុង​បាតុកម្ម​នេះ​ដែរ។
ទោះ​ជា​យ៉ាង​ណា ចំនួន​អ្នក​មក​ចូល​រួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ហាក់​មិន​សូវ​មាន​ដល់​ទៅ​ជាង ១០​ម៉ឺន​នាក់ ដូច​កាល​ពី​បាតុកម្ម​មុនៗ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: