A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 17 December 2013

The opposition CNRP march against Hun Sen on the third day 17/12/13 បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​បាតុកម្ម​ថ្ងៃ​ទី​៣

ក្បួន​ម៉ូតូ​ប្រមាណ ៣.០០០​គ្រឿង តុប​តែង​ដោយ​ទង់​ជាតិ ទង់​សាសនា ចាប់​ផ្ដើម​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង​ជាង ៥​ល្ងាច ថ្ងៃ​ទី​១៧ ធ្នូ ក្នុង​ដំណើរ​ការ​ហែ​ក្បួន​អហិង្សា​រយៈ​ពេល​វែង ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។
ដោយ វោហារ ជាតិ 2013-12-17
បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ក្បួន​បាតុកម្ម​ដង្ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១៣។
RFA/Den Ayuthyea
បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ថា ទិសដៅ​នៃ​ក្បួន​ហែ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣​នេះ គឺ​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​លេខ​១០៨ តម្រង់​ទៅ​ផ្លូវ​មាត់​ទន្លេ​ផ្សារ​ចាស់ បត់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​ស្វាយប៉ាក រួច​បត់​ឆ្វេង​តាម​ផ្លូវ ជា សុផារ៉ា បន្ត​ចាក់​ទៅ​ទិស​ខាង​ត្បូង​ទៅ​កាំកូស៊ីធី រួច​តម្រង់​មក​អង់តែន​ទូរទស្សន៍​ជាតិ​ទួលគោក ហើយ​បត់​ទៅ​ទិស​ខាង​កើត​តាម​ផ្លូវ​លេខ​២៧៣ និង​ផ្លូវ​លេខ​៧០ សំដៅ​ទៅ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ បន្ត​ឡើង​ផ្លូវ​ព្រះមុនីវង្ស បទ​ទៅ​ទិស​ខាង​ត្បូង ត្រឡប់​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។
លោក ហូរ វ៉ាន់ បញ្ជាក់​ថា ក្បួន​នេះ​ដឹក​នាំ​ហែ​ដោយ​លោក សម សង្ស៊ី និង​លោក កឹម សុខា តែ​លោក​ទាំង​ពីរ​មិន​ជិះ​ម៉ូតូ​ហែ​ក្បួន​ដូច​ក្រុម​បាតុករ​ទេ៖«លើក​នេះ​យើង​ហែ​ដោយ​ម៉ូតូ។ យើង​មាន​ប្រហែល ៣.០០០​ពាន់​ម៉ូតូ។ លោក​ប្រធាន​និង​អនុ​ប្រធាន​លើក​នេះ​ជិះ​ឡាន ព្រោះ​បើ​ជិះ​ម៉ូតូ ប្រជាពលរដ្ឋ​មើល​គាត់​មិន​ឃើញ»
នេះ​ជា​ថ្ងៃ​ទី​៣ ហើយ​ដែល​បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​បាតុកម្ម​អហិង្សា​តាម​ដង​ផ្លូវ​នានា​នៅ​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​រដ្ឋាភិបាល​តវ៉ា​ថា ការ​ហែ​ក្បួន​នេះ​ខុស​ច្បាប់ និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ និង​សន្តិសុខ​សាធារណៈ។
ការ​ហែ​ក្បួន​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​រយៈ​ពេល​បី​ថ្ងៃ​នេះ មិន​មាន​ការ​បង្ក្រាប​ដូច​លើក​មុន​ទេ តែ​ត្រូវ​បាន​ប៉ូលិស​ជួយ​សម្រួល​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្នុង​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​មាន​ផែនការ​ទប់​ស្កាត់ ឬ​បង្ក្រាប​ក្បួនហែ​​បាតុកម្ម​នេះ​ទេ តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ក្នុង​ករណី​ណា​ដែល​ក្រុម​បាតុករ​បិទ​​ផ្លូវ​ណា​មួយ។
ទោះ​ជា​យ៉ាង​ណា​ ក្បួន​ហែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ភ្លាមៗ នៅ​ម៉ោង​ប្រមាណ ៦​ល្ងាច នៅ​ពេល​ក្បួន​ទៅ​ដល់​គល់​ស្ពាន​ជ្រោយចង្វារ រួច​ក៏​បត់​ទៅ​តាម​ផ្លូវ​ព្រះមុនីវង្ស ចូល​មក​ទីលាន​ប្រជាធិបតេយ្យ​វិញ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​ពី​ការ​ផ្លាស់​ប្ដូរទិសដៅ​​ហែ​ក្បួន​នេះ​ទេ។
សូម​រង់ចាំ​ស្ដាប់សេចក្ដី​រាយការណ៍​ផ្ទាល់អំពី​ព្រឹត្តិការណ៍​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: