A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 December 2013

Police get ready to keep orders during the opposition CNRP's protest on 15th December 2013 នគរបាលជាតិ​ត្រៀម​កម្លាំង រក្សា​សណ្តាប់ធ្នាប់​ក្នុងពេល​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​១៥​ធ្នូ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃពុធ ទី11 ខែធ្នូ ឆ្នាំ2013, VOD

(រូបភាពពី police.gov.kh)
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យដឹងថា ខ្លួន​បាន​ត្រៀមកម្លាំង​រួច​ជា​ស្រេ​ច សម្រាប់​ការពារ​សុវត្ថិភាព និង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​​ជាតិ ប្រកាស​ធ្វើ​មហា​បាតុកម្ម ទាមទារ​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត រៀងរាល់​ថ្ងៃ​អាទិត្យ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​កាលពី​ម្សិលមិញ នបា​ប្រកាស​ពី​គម្រោង​របស់​ខ្លួន​ ដើម្បី​ទាមទារ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោ និង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូលរួម​បាតុកម្ម​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ឲ្យបាន​ច្រើន​កុះករ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​តាម​បណ្តា​ខេត្ត​នានា​។​
​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ ប្រាប់ VOD នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ ថា កម្លាំង​សមត្ថកិច្ច និង​ត្រូវបាន​ដាក់ពង្រាយ តាម​ចំណុច​គោលដៅ ដូច​សព្វដង ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​បាតុករ ជៀសវាង​ហិង្សា ដែល​អាច​កើតមាន​ជាយថាហេតុ អំឡុង​បាតុកម្ម​ ៖ "យើង​ឃើញស្រាប់​ហើយ​រាល់ដង​ច្រើនលើក​ហើយ មិន​មាន​អី​ខុសពី​ហ្នឹង​ទេ គឺ​សំខាន់​ការពារ​ធ្វើ​ម៉េច​កុំឲ្យ​មាន​រឿង​អី​កើតឡើង​"។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ចំនួន​អ្នកចូលរួម​នៅ​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ​នេះ​មាន​ចំនួន​ប្រមាណ​ពី​បី​ទៅ​បួន​ម៉ឺន​នាក់​។ លោក បន្តថា បាតុកម្ម​នៅ​​​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​​ដដែល តែ​មិន​ទាន់​ប្រាកដថា ត្រូវ​ហែ​ក្បួន​ ឬ​អត់​ទេ​ ៖ "ទាមទារឲ្យមានការកែទម្រង់ស្ថាប័នជាតិសំខន់ៗ ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោ​ត​ឡើងវិញ មានសារជាថ្មីមួយទៀត ដែលក្រោយពីការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយសមាសភាពថ្មី បញ្ជីឈ្មោះបោះឆ្នោតថ្មី ការកែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និ​យាយរួមគឺការកែ​ទម្រង់ប្រព័ន្ធការ​បោះឆ្នោតទាំងមូលតែម្តង បន្ទាប់ពីនោះហើយ យើងនិងចាប់ផ្តើមបោះឆ្នោតសារជាថ្មី"។

​កន្លង​ទៅ​ លោក ជួន សុវណ្ណ ឲ្យដឹងថា កម្លាំង​នគរបាល​ជាតិ ត្រូវតែ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ឲ្យ​យន្តការ​ការពារ និង​ប្រឆាំង​បាតុករ​ហិង្សា ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។ លោក ជួន សុវណ្ណ បាន​លើក​ឧទាហរណ៍​ករណី​ការប៉ះទង្គិច​ចំនួន​ពីរ គឺ កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ការប៉ះទង្គិច​គ្នា យ៉ាងធ្ងន់ធ្ងរ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ និង​ការប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​មួយទៀត គឺ​នៅ ថ្ងៃទី​១២ វិច្ឆិកា ស្ថិតនៅ​មុខ វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕
សូមសរសេរមកកាន់ លោក ឡាយ សា​មាន​ តាមរយៈ laysamean168@yahoo.com

No comments: