A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 December 2013

Opposition leader Sam Rainsy promised to take action against Vietnamese logging companies មេ​បក្ស​ប្រឆាំង​សន្យា​ចាត់ការ​ក្រុមហ៊ុន​វៀតណាម​កាប់​ឈើ





Post by Sam Rainsy.
មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា នឹង​ចាត់​ការ​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ រួម​ទាំង​ក្រុមហ៊ុន​វៀតណាម ពីរ​ទៀត តាម​ផ្លូវ​តុលាការ បើ​សិន​ជា​ខ្លួន​បាន​ឡើង​កាន់​អំណាច​នៅ​ពេល​ខាង​មុខ​នេះ។
ដោយ ហង្ស សាវយុត 2013-12-11
ឈើ ព្រៃ​ឡង់ ៣០៥
ឡាន​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ នា​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៣។
CCHR Photo
លោក សម រង្ស៊ី រួម​ទាំង​ថ្នាក់​ដឹក​នាំ និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១១ ធ្នូ បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​គ្រោះ​មហន្តរាយ​ព្រៃ​ឈើ​នៅ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ក្នុង​នោះ​មាន​ក្រុមហ៊ុន​វៀតណាម​ពីរ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ហិកតារ​ហួស​ច្បាប់​កំណត់។
ស្រប​ពេល​នេះ​ដែរ​លោក សម រង្ស៊ី បាន​ជួប​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ប្រឹង​ប្រែង​ការពារ និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​ឲ្យ​បាន​ដាច់​ខាត។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

WOULD YOU MIND TO POST THIS?


សូមយុវជនខ្មែរទាំងអស់ពិចារណាឲ្យបានច្បាស់ថាតើអាឆ្កែផៃឆីផោមឈរជា១អ្នកណា?ហេតុអ្វបាជាតា១ហ្នឹងតែងតែវាយប្រាហារិះគន់គណះបក្សសង្រ្គោះជាតិ!!!!!

https://fr-ca.facebook.com/photo.php?fbid=565195663561004&set=p.565195663561004&type=1&theater