A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 December 2013

Opposition Gives Government ‘Three Months’ To Resolve Election Complaints គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ឱ្យ​បោះឆ្នោត​ជា​ថ្មី​នៅ​បី​ខែ​ទៀត

by Heng Reaksmey, VOA Khmer
Cambodia National Rescue Party Deputy President Kem Sokha greets supporters during a rally in Phnom Penh, Cambodia, Monday, Dec. 16, 2013. The party led by opposition leader Sam Rainsy, rallied for the second day, calling for Prime Minister Hun Sen's government to hold re-election. (AP Photo/Heng Sinith)
Cambodia National Rescue Party Deputy President Kem Sokha greets supporters during a rally in Phnom Penh, Cambodia, Monday, Dec. 16, 2013. The party led by opposition leader Sam Rainsy, rallied for the second day, calling for Prime Minister Hun Sen's government to hold re-election. (AP Photo/Heng Sinith)
Opposition officials said Tuesday they will give the government three months to hold a new election, or they will lead a movement in hopes of toppling its leadership.

Kem Sokha, vice president of the Cambodia National Rescue Party, said the government is harming its citizens and will face “people power” as a result.

“I cannot stop people’s anger if the government cannot find them justice,” he said.

The opposition says it lost July’s election to irregularities and fraud. It has boycotted the new government and is calling for continued demonstrations until a credible investigation is held or a new election is organized.

But Cambodia has no re-election law, said Tep Nitha, secretary-general of the National Election Committee. “So I don’t know which institution is responsible for solving the [opposition’s] demands.”



17.12.2013
គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ឱ្យ​បោះឆ្នោត​ជា​ថ្មី​នៅ​បី​ខែ​ទៀ
Heng Reaksmey, VOA Khmer
http://gdb.voanews.com/2D2BDD00-94A6-4D23-963C-D217C58BDB33_mw1024_n_s.jpg
គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​បាន​ចាប់​ផ្តើម​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​ជាថ្មី​ម្តង​ទៀត​ដោយ​គ្មាន​កាល​កំណត់​ដើម្បី​ទាមទារ​ឱ្យ​​បោះ​ឆ្នោត​ឡើង​វិញ​។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​ឱសានវាទ​ដល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ រយៈ​ពេល​តែ​បី​ខែ​ប៉ុណ្ណោះ​ដើម្បី​ឱ្យ​​រៀបចំ​ការបោះ​ឆ្នោត​ឡើង​វិញ។​

ការ​ដាក់​ឱសានវាទ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង​ចំពេល​ដែល​គណបក្ស​នេះ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​គ្មាន​ពេល​កំណត់​ឈាន​ដល់​ថ្ងៃទី​បី​ដោយ​មាន​មនុស្ស​ចូល​រួម​ជាច្រើន​ពាន់​នាក់។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ប្រាប់​ក្រុម​បាតុករ​ថា ​បើ​រដ្ឋាភិបាល​មិន​ធ្វើ​តាម​សំណើ​របស់​ក្រុម​បាតុករ​ទេ​នឹង​មាន​ចលនា​មហាជន​​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ឱ្យ​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះចេញ​ពី​មុខ​តំណែង​ឱ្យ​​ទាល់​តែ​បាន។​

លោក​និយាយ​ថា៖ ​«ពីព្រោះ​កាល​ណា​គេមិន​រក​យុត្តិធម៌​ស៊ើប​អង្កេតទេ​ត្រូវ​បោះ​ឆ្នោត​ឡើង​វិញ​ហើយ​បើមិន​បោះ​ឆ្នោត​ឡើង​វិញ​ទេ​មាន​ន័យ​ថា​គេ​បង្កើត​ការ​ឈឺចាប់​ឱ្យ​​ប្រជារាស្ត្រ​ហើយ។ ​ទោះជា​យើង​ខ្ញុំ​តំណាង​ឱ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​ ខំឃាត់​ក៏​ឃាត់​លែង​បាន​ហើយ​ពី​ព្រោះ​ប្រជា​ពលរដ្ឋ​គាត់​លែង​ព្រម។​ ប្រជាពលរដ្ឋ​គាត់​ប្រើ​ប្រាស់​កម្លាំង​គាត់​ទាមទារ​ប៉ុន្តែ​អហិង្សា»។​

គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​បាន​ចាប់​ផ្តើម​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​ជាថ្មី​ម្តង​ទៀត​ដោយ​គ្មាន​កាល​កំណត់​ដើម្បី​ទាមទារ​ឱ្យ​​បោះ​ឆ្នោត​ឡើង​វិញ​។​

លោក​ ទេព នីថា​​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ជាសិទ្ធិ​របស់​គណបក្ស​នយោបាយ​តែ​គ្មាន​ច្បាប់​ណាមួយ​ដែល​បញ្ជាក់​ថា​អាចបោះ​ឆ្នោត​ឡើង​វិញទេ។​

លោក​និយាយ​ថា៖ ​«យើង​និយាយ​តាម​ផ្លូវ​ច្បាប់​នៃ​ការ​បោះឆ្នោត ​ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​ថា​ ការងារ​បោះ​ឆ្នោត​ទាំង​បច្ចេកទេស​ទាំង​តាម​ផ្លូវ​ច្បាប់​គឺ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​អស់​ហើយ។ ​ដល់​អញ្ចឹង​អ្វីៗ​ទាំង​អស់​នេះ​វា ​ការ​ទាមទារ​របស់​គាត់​មិន​ដឹង​ស្ថាប័ន​ណា​ជាអ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​ការងារ​ហ្នឹង​ទេ»។​

មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី​បី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​មេឃភ្លៀង​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​យប់។​

ក្រុម​បាតុករ​ភាគ​ច្រើន​ពាក់​អាវ​ភ្លៀង​និង​ស្រែក​ទាមទារ​ឱ្យ​​បោះ​ឆ្នោត​ឡើង​វិញ។ ​ចំណែក​ក្រុម​បាតុករ​ខ្លះ​ទៀត​ទាមទារ​ឱ្យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង។​

ប្រជាពលរដ្ឋ​មួយ​រូប​មកពី​សង្កាត់​ចោម​ចៅ​ក្រុង​ភ្នំពេញ​​ កំពុងឈរ​ស្រែក​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​ចូល​រួម​ខ្ញុំ​ចង់​បាន​ឈ្នះ​ឆ្នោត​ចង់​បាន​អំណាច​មក​យើង។ ​បើ​ទុក​ឱ្យ​​ពួក​ហ្នឹង​កាន់​ទៀត​ហិន​ហោច​ប្រទេស​ជាតិ​ហើយ»។​

ក្រុម​កម្លាំង​មាន​សមត្ថកិច្ច​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​បាន​ដាក់​​ពង្រាយ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ។​តែ​គ្មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​បាន​កើត​ឡើង​ទេ​រវាង​ក្រុម​បាតុករ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​ថ្ងៃទី​បី​នេះ។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី​ និង​លោក​កឹម សុខា​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​ក្រុម​បាតុករ​ដែល​ហែរ​ក្បួន​តាម​ម៉ូតូ​ពី​ក្រោយ​បាន​ហែរ​ក្បួន​តាម​វិថី​​មួយ​ចំនួន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក្រោយ​មក​មេដឹក​នាំ​ទាំងពីរ​បាន​វិល​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ៕

No comments: