A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 December 2013

Interior Ministry allows the opposition CNRP to hold a demonstration, but bans it from marching ក្រសួងមហាផ្ទៃ អនុញ្ញាត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម តែ​មិន​ឲ្យ​ដង្ហែ​ក្បួន​​

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ក្បួន​បាតុករ​យក​ញត្តិ​ទៅ​ស្ថានទូត​បារាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៣។
RFA/Yang Socheametta

ដោយ៖​ តាំង វីដា​​ | ថ្ងៃសុក្រ ទី13 ខែធ្នូ ឆ្នាំ2013 | VOD

​ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ធ្វើ​បាតុកម្មអហិង្សា ដោយ​មាន​អ្នកចូលរួម​មិន​លើស​ពី ១​ម៉ឺន​នាក់ តែ​មិន​ឲ្យ​ដង្ហែ​ក្បួន​ឡើ ដោយសារ​គណបក្ស​ប្រឆាំង​ន​នេះ មិន​មាន​លទ្ធភាព​ក្នុង​ការគ្រប់គ្រង​កម្លាំង​។​
​លិខិត​ផ្ញើជូន​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ​នេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ឆ្លើយតប​នឹង​ការជូន​ដំណឹង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ធ្វើ​បាតុកម្មអហិង្សា ចំនួន​១​ថ្ងៃ គឺ​ថ្ងៃ​អាទិត្យ​ទី​១៥ ខែ​ធ្នូ ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​៦​ល្ងាច ដោយ​មាន​អ្នក​ចូល​ចូលរួម​មិន​លើស​ពី ១​ម៉ឺន​នាក់ សមាមាត្រ​ទៅនឹង​ទំហំ​ផ្ទៃក្រលា​ទីលាន​ប្រជាធិបតេយ្យ​។​
​ក្នុង​លិខិត​ដ​ដែរ​នេះ ក្រសួងមហាផ្ទៃ បដិសេធ​ក្បួន​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ថា គណបក្ស​នេះ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​កម្លាំង ឆ្លង​តាម​បាតុកម្ម​ដែល​កើតឡើង​កន្លងមក​ក្នុង​ក្បួន​ដង្ហែ​។ ក្រសួងមហាផ្ទៃ ជំរុញ​ឲ្យ​សាលា​រាជធានី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ពិភាក្សា​លម្អិត​ពី​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​បាតុកម្ម ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​។​
​ក្នុង​ក្បួន​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ហិង្សា​ទីមួយ​កើតឡើង រវាង​សមត្ថកិច្ច និង​អ្នកដំណើរ​នៅត្រង់​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ ដែល​បណ្តាល​ឲ្យ​យុវជន​ឈ្មោះ ម៉ៅ សុ​ចាន់ អាយុ​២៩​ឆ្នាំ​ស្លាប់ និង​ជាង​២០​នាក់ រងរបួស​៕
សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

1 comment:

Anonymous said...

Come on khmer people. ...let do the demonstration. ..non stop ...don't bother listening to cpp officials for what is possible or impossible. ..don't show cpp any weak points...let's get the ruling party out before 2014..............