A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 December 2013

CNRP declares its last stance: Protest to demand re-election គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​ចុង​ក្រោយ​មហា​បាតុកម្ម​ទាមទារ​បោះឆ្នោត​ឡើងវិញ​​

ដោយ៖​ តាំង វីដា​ | ថ្ងៃសុក្រ ទី13 ខែធ្នូ ឆ្នាំ2013, VOD

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​ចុងក្រោយ​ទាមទារ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឡើងវិញ បន្ទាប់​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត បង្ហាញ​​របាយ​ការណ៍​​រួម សរុប​​ភាព​មិនប្រក្រតី និង​បញ្ហា​​នៃ​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៣ នៅព្រឹកថ្ងៃសុក្រនេះ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន ក្រោយ​ចូល​ស្តាប់​បទ​បង្ហាញ និង​កិច្ច​ពិភាក្សា​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត​ពាក់​ព័ន្ធនឹ​ង​ដំណើរ​ការ​​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣​នេះ​ថា ភាពមិនប្រក្រតី​នៃ​ការ​បោះឆ្នោត គឺ​ត្រូវបាន​រកឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត ហើយ​ជំហរ​ចុងក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មហា​បាតុកម្ម ថ្ងៃទី​១៥​ធ្នូ​នេះ គឺ​ទាមទារ​ការបោះឆ្នោត​ឡើងវិញ ដោយ​តម្លាភាព ដើម្បី​បង្ហាញ​ការពិត​។ លោក​បន្តថា ភាពជាប់គាំង​នយោបាយ​នៅពេលនេះ គឺ​ទាមទារ​ការដោះស្រាយ​រួម​គ្នា​រវាង​គណបក្ស​ទាំងពីរ​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក សម រង្ស៉ី បាន​បញ្ជាក់​ជំហរ​ចុងក្រោយ​របស់​គណបក្ស ប្រាប់​វិទ្យុ​VOA​ថា លោក​ទាមទារ​គណ​បក្ស​កាន់​អំណាច​ប្រគល់​ជ័យ​ជម្នះ​​ពី​​ការ​បោះ​​ឆ្នោត​​ឲ្យ​គណបក្ស​ជំទាស់​វិញ​​ដោយ​មិន​ចាំ​បាច់​​ចរចា​។ លោក​បញ្ជាក់ថា លោក​នឹង​​មិន​ទៅ​ចរចា​​ចង់បាន​តំណែង​ពី​គណបក្ស​ប្រជាជន ដែល​​​លោក​ចោទថា​បាន​លួច​តំណែង​ពី​រាស្ត្រ ព្រោះ​តំណែង​នោះ គឺ​ប្រជារាស្ត្រ​ប្រគល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។
​កាលពី​ថ្ងៃ​ទី​១០​ធ្នូ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន តាមរយៈ​ការបោះឆ្នោត​ឡើងវិញ ដោយ​ហេតុផល​ថា ពលរដ្ឋ​បាត់បង់​សិទិ្ធ​របស់ខ្លួន​ក្នុង​ការជ្រើសរើស​អ្នកដឹកនាំ​។
​កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា គណបក្សកាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ពិភាក្សា​បន្ត ដើម្បី​រក​ដំណោះស្រាយ​ពី​ការបោះឆ្នោត តែ​ការរៀបចំ​បោះឆ្នោត​ឡើងវិញ​មិនអាច​កើត​ឡើង ក្នុង​រយៈពេល​ពីរ​ឬ​បី​ខែ​ដូច​នៅ​ប្រទេស​​ថៃ​ទេ គឺ​អាច​ទៅ​រួច​ក្នុង​រយៈពេល​១​ឆ្នាំទៅ​២​ឆ្នាំ​។ លោក​បញ្ជាក់ថា ៖"​ខ្ញុំ​គិតថា បញ្ហា​នេះ ស៊ីសង​ទៅលើ​មូលហេតុ​ចម្បង តើ​បញ្ហា​អ្វីខ្លះ​ដែល​នាំឲ្យ​ឈាន​ទៅដល់​ការបោះឆ្នោត​ឡើង​វិញ​។ ហើយ​​កម្ពុជា យើង​មិន​ទាន់​ដើរ​ដល់​ថៃ​ទេ បើ​ថា​ត្រូវ​បោះឆ្នោត​ឡើងវិញ ក៏​ត្រូវការ​ពេលវេលា យ៉ាងហោច​ណាស់​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ ដើម្បី​យើង​រៀបចំ​"
​សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

No comments: