A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 December 2013

Ex-Thai PM Abhisit Vejjajiva indicted for murders of protesters អតីត​នាយករដ្ឋមន្ត្រី​ថៃ​ម្នាក់​ជាប់ចោទ​ពី​បទ​ឃាតកម្ម​ក្នុង​ការបញ្ជាឲ្យ​មានការប​ង្ក្រា​ប​បាតុករ​ឆ្នាំ​២០១០​

ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី12 ខែធ្នូ ឆ្នាំ2013, Read article in English here.

លោក​ អាប់​ភី​ស៊ីត ​អតីត​នាយករដ្ឋមន្ត្រី​ថៃ
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ អាប់​ភី​ស៊ីត វេចា​ជីវ៉ា ត្រូវបាន​ចោទ​ពីបទ​ឃាតកម្ម​នៅក្នុង​ការពាក់ព័ន្ធ​ការបង្ក្រាប​ដោយ​កងទ័ព​ ទៅលើ​​​បាតុករ​ក្រុម​អាវ​ក្រហម នៅ​​ឆ្នាំ​​២០១០ ដែល​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​ជាង​​៩០​នាក់ និង​របួស​​ជិត១០០០​នាក់​។
​លោក​ព្រះរាជអាជ្ញា​បាន​ធ្វើការ​ចោទ​ដូចនេះ នៅ​ចំពោះមុខ​ លោក​ អាប់​ភី​ស៊ីត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ នៅ​ពេល​លោក​ត្រូវ​កោះ​មក​សាកសួរ និង​បំភ្លឺ ករណី​​ពាក្យបណ្ដឹង​របស់​​ពលរដ្ឋ​​ថៃ ដែល​ចោទថា លោក​​ជា​អ្នកបញ្ជា​ឲ្យមាន​​ការបង្ក្រាប​ទៅលើ​បាតុករ កាលពី​ឆ្នាំ២០១០។​
​ប៉ុន្តែ យ៉ាងនេះ​ក្ដី លោក​ អាប់​ភី​ស៊ីត មិន​ត្រូវ​ឃាត​ខ្លួន​ទេ​នៅ​ពេល​លោក​ឡើង​បំភ្លឺ​។ ក្រៅពី​លោក អាប់​ភី​ស៊ីត នៅមាន​មេដឹកនាំ​បក្សប្រឆាំង​ម្នាក់ទៀត ត្រូវ​​បាន​​ចោទ​ដូច​ករណី​នេះ​ដែរ គឺ លោក សូ​ថេប ​ថុង​សូ​បា​ន។ លោក​ សូ​ថេប ​ថុង​សូ​បាន កាលណោះ លោក​គឺជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ បច្ចុប្បន្ន​លោក គឺ​ជា​មេដឹកនាំ​បាតុករ ដឹកនាំ​​ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល លោកស្រី ​យី​ង​ឡាក់​។
​អ្នកនាំពាក្យ​របស់​កា​រិល័យ​អគ្គ​ព្រះរាជអាជ្ញា លោក Nanthasak Poonsuk និយាយថា លោក​ អាប់​ភី​ស៊ីត ​ត្រូវបាន​ចោទ​ជា​ផ្លូវការ​ក្នុងករណីនេះ​ហើយ​។
​ប៉ុន្តែ ក្រុម​អ្នកវិភាគ​រំពឹង​ថា លោក​ អាប់​ភី​ស៊ីត​ នឹង​មិន​ត្រូវបាន​នាំ​ខ្លួន​ចូល​​ពន្ធនាគារ​ឡើយ​ ហើយ​​​ព្រមាន​ថា ប្រសិន​មាន​ការកាត់ទោស​នាំខ្លួន​លោក អាប់ភី​ស៊ីត ទៅ​ពន្ធនាគារ​មែន​នោះ គឺ​សង្គម​នឹង​ធ្លាក់​​ចូល​ក្នុង​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ ជាង​ពេល​នេះ​ទៅទៀត​៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments: