A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 December 2013

Deputy Opposition Leader Kem Sokha called for re-election in Cambodia លោក កឹម សុខា អំពាវនាវ​ឲ្យ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន តាមរយៈ​ការបោះឆ្នោត​ឡើងវិញ​​

ដោយ៖​ តាំង វីដា និង ដួង សុខា​ | ថ្ងៃអង្គារ៍ ទី10 ខែធ្នូ ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក កឹម សុខា(ខាងធ្វេង) និងលោក សម រង្ស៊ី(ខាងស្តាំ)/រូបថតដោយ តាំង វីដា
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ អំពាវនាវ​​ឲ្យ​ព​លរដ្ឋ​​ខ្មែរ​ផ្លាស់​ប្តូរ​ថ្នាក់​​ដឹក​នាំ​​បច្ចុប្បន្ន តាម​រយៈ​​ការ​បោះ​ឆ្នោត​​ឡើង​វិញ ដោយ​​ហេតុ​ផល​​​ថា ពលរដ្ឋ​​បាត់បង់​សិទិ្ធ​របស់ខ្លួន​ក្នុង​ការជ្រើសរើស​អ្នកដឹកនាំ​។​
ក្នុង​ការអបអរសាទ​រ​ទិវា​​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​ជិត​៥០០០​នាក់​នៅ​ទីលាន​​ប្រជាធិបតេ​យ្យ​ថា សិទ្ធិ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ តាមរយៈ​សន្លឹកឆ្នោត ត្រូវ​​បាន​លួច​។ លោក​បន្តថា ពលរដ្ឋ​ត្រូវតែ​ផ្លាស់ប្តូរ​ថ្នាក់​ដឹក​នាំ​​បច្ចុប្បន្ន​តាម​រយៈ​​សន្លឹក​​ឆ្នោត ដោយ​ហេតុផល​ថា នេះ​​ជា​រដ្ឋាភិបាល​កុម្មុយនីស្ត និង​ផ្តាច់ការ​ ​៖ "​យើង​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​តាមរយៈ​សន្លឹកឆ្នោត​យើង យើង​មិន​ចង់ទុក​អ្នកដឹកនាំ​កុម្មុយនីស្ដ ផ្ដាច់ការ​ឲ្យនៅ​បន្ដអំណា​ច​៣០​ឆ្នាំ​ជាង​នេះ​តទៅទៀត​ទេ​បងប្អូន​" ។​
​លោក កឹម សុខា ឲ្យដឹងទៀតថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត តាមរយៈ​​ការបន្ត​ទាមទារ​​ឲ្យមាន​ការស៊ើប​អង្កេត​​ភាព​​មិន​ប្រក្រតី​​នៃ​​ការ​បោះ​ឆ្នោត​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​​ជាតិ នឹង​ទទួល​ជ័យជម្នះ​ក្នុង​អាណត្តិ​នេះ ដោយ​​មិន​រង់ចាំ​អាណត្តិ​ក្រោយ​នោះទេ​។​
​ចំណែក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះ​អាង​ថា ការគោរព​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​​កំពុង​​ដើរ​​ថយ​ក្រោយ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​។ លោក​​លើកទ្បើង​ពី​និទណ្ឌភាព​នៅ​កម្ពុជា ករណី​​ការបាញ់សម្លាប់​ពលរដ្ឋ​ម្នាក់ លើ​​ស្ពាន​​អាកាស​​ក្បាល​ថ្នល់ និង​ស្ត្រី​លក់​​បាយ​ម្នាក់​ នៅ​ក្បែរ​ស្ពាន​ស្ទឹង​មាន​​ជ័យ​។ លោក​ថា រហូតមកទល់​ពេលនេះ ជន​ល្មើស​មិន​ត្រូវបាន​ចាប់​មក​ផ្តន្ទាទោស​នោះទេ​ ​៖ "​យើង​យ៉ាប់យ៉ឺន​ក្រីក្រ​អន់ថយ ដោយសារ​យើង​មាន​អ្នកដឹកនាំ​អាក្រក់​​តែ​សួរថា អ្វី​បាន​គេ​មាន​អ្នក​ដឹកនាំ​ល្អ​ពី​ព្រោះ​ស្រុក​គេ​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​" ។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ នៅ​កម្ពុជា ហៅ​កាត់​និ​កហ្វិច​(Nicfec) លោក ហង្ស ពុទ្ធា យល់​ថា ការទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ គឺ​ជា​រឿង​ពិបាក​​មួយ ពីព្រោះ​លុះណាតែ​មាន​ការយល់ព្រម​ពី​គណបក្សកាន់អំណាច​។ លោក គិត​ថា ការបោះឆ្នោត​ទ្បើង​​វិញ អាច​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​បច្ចុប្បន្ននេះ អាច​ប្រឈម​ជាថ្មីនឹង​ការ​ចាញ់ឆ្នោត ឬឈ្នះឆ្នោតនៅ​អាណត្តិ​ទី​៥​​នេះ ​៖ "​ការសម្រេ​ចចិត្ដចុងក្រោយ​វា​ហាក់ដូចជា​អំណាចឋិត​នៅ​លើ​គណបក្ស​ប្រជាជន​ដែលជា​អ្នក​កាន់អំណាច​ទៅវិញ អញ្ចឹង​គណបក្ស​ប្រជាជន​លោក​មាន​ជម្រើស​ពីរ ជម្រើស​ទី​មួយ បើសិនជា​បោះឆ្នោត​ឡើងវិញ អាច​ចាញ់​អាច​ឈ្នះ ប៉ុន្ដែ​បើ​មិន​បោះ​ទេ គឺ​មានន័យ​ថា​ខ្លួន​កំពុង​តែ​ឈ្នះ​ចឹង​គណបក្ស​ប្រជាជ​ននឹង​មិន​ឯកភាព​នឹង​ការបោះឆ្នោត​ឡើងវិញ​ទេ​" ។​

កាលពីដើម​ខែ​វិច្ឆិកា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​នេះ​ដាក់​ឱសានវាទ​ដល់​គណបក្ស​ប្រជាជន​​​កម្ពុជា នៅត្រឹម​ចុងឆ្នាំ​នេះ ដើម្បី​ចរចា​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ គណបក្ស​សង្គ្រោះ​ជាតិព្រមាន​ថា ខ្លួន​នឹង​ដឹកនាំ​ធ្វើ​បាតុ​កម្ម​​​កាន់​តែ​មាន​ទ្រទ្រង់​ធំ និង​មាន​រយៈពេល​យូរ​ជាង​បាតុកម្ម​កន្លងមក ប្រសិនបើ​គណបក្ស​កាន់​អំណាច​មិន​ទទួលយក​លក្ខខណ្ឌ​ចរចា​របស់​ខ្លួន​៕
​សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​ vida@vodhotnews.com

No comments: