A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 December 2013

Cambodian-Vietnamese Solidarity Primary school opened in Prey Veng province [But when ethnic Khmers living in Vietnam tried to teach their children the Khmer language, they were arrested and jailed by Vietnamese authority] សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ នៅខេត្ត​ព្រៃវែង

សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាយ​ខ​ ស្រុក​ពាមរ៍​ ខេត្ត​ព្រៃវែង​ បាន​បើក​បវេសនកាល​ទទួល​សិស្ស​អោយ​ចូល​រៀន​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​។​
ដោយ យាង សុជាមេត្តា 2013-12-12
មន្ទីរអប់រំខេត្តព្រៃវែង ៦១០
ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣៖ មន្ទីរអប់រំខេត្តព្រៃវែង ស្ថិតនៅក្រុង និងខេត្តព្រៃវែង។
RFA/Hum Chamroeun
សិស្ស​ដែល​សិក្សា​នៅ​សាលា​នេះ​ ភាគ​ច្រើន​ជា​កូន​ចៅ​របស់​ជន​ជាតិ​វៀត ណាម​ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង​។ ឯ​កម្មវិធី​សិក្សា​វិញ​មាន​ទាំង​ភាសា​ខ្មែរ​ និង​វៀតណាម​។  សិស្ស​ប្រមាណ​២២០​នាក់​ ក្នុង​នោះ​៧០​ភាគរយ​ មាន​ដើម​កំណើត​ជា​វៀត ណាម​ បាន​ចាប់​ផ្តើម​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៣​-២០១៤​ នៅ​សាលា​បឋម​សិក្សា​ សាមគ្គី​កម្ពុជា​-​វៀតណាម​។
បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀតណាម​ឈ្មោះ​ «វៀតណាមផ្លាស» (Vietnam Plus)​ បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១​ ធ្នូ​ថា​ សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-​វៀតណាម​ ត្រូវ​បាន​សាងសង់​រួចរាល់​ និង​ដាក់​សម្ពោធ​អោយ​ដំណើរ​ការ​នៅ​ខែ​សីហា​ ឆ្នាំ​២០១២​។ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដដែល​អោយ​ដឹង​ទៀត​ថា​ សាលា​នេះ​ត្រូវ​បាន​កសាង​ឡើង​លើ​ផ្ទៃ​ដី​ជាង​៤​ពាន់​ម៉ែត្រ​ការេ​ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ប្រមាណ​១៩​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ប្រាក់​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​ ជា​ការ​ឧបត្ថម្ភ​របស់​គណៈកម្មការ​ប្រជាជន​ខេត្ត​ដុង​ថាប​ របស់​ប្រទេស​វៀតណាម​។
វៀតណាមផ្លាស​ អោយ​ដឹង​បន្ថែម​ថា​ នៅ​ពេល​បច្ចុប្បន្ន​ សាលា​មាន​ថ្នាក់​រៀន​សរុប​ចំនួន​៧​ ក្នុង​នោះ​ថ្នាក់​សម្រាប់​សិស្ស​វៀតណាម​មាន​ចំនួន​៥​ និង​ថ្នាក់​សម្រាប់​សិស្ស​ខ្មែរ​ចំនួន​២​។ សិស្ស​ដែល​រៀន​នៅ​សាលា​នេះ​ មិន​មាន​ការ​បង់​ប្រាក់​អ្វី​ទេ​ ហើយ​សាលា​ផ្តល់​សម្លៀក​បំពាក់​អោយ​ពួក​គេ​ទៀត​ផង​។
ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​-វៀតណាម​ ប្រចាំ​កម្ពុជា​ លោក​ ចាវ​ វ៉ាងជី​ (Chau Vang Chi)​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ធ្នូ​ថា​ គោល​បំណង​នៃ​ការ​បង្កើត​សាលា​បឋម​សិក្សា​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កូន​ចៅ​ខ្មែរ​ និង​កូន​ចៅ​ជន​ជាតិ​វៀតណាម​ ដែល​ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលា​ ឬ​ដោយសារ​សាលា​មាន​ទី​តាំង​ឆ្ងាយ​ពី​ផ្ទះ​ បាន​ទទួល​ការ​អប់រំ​ដូច​ក្មេង​ឯ​ទៀត​។ លោក​បន្ត​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ពី​សមាគម​របស់​លោក​។ ហើយ​មូលនិធិ​ទាំងអស់​នោះ​ គឺ​បាន​មក​ពី​ការ​ជួយ​ ឧបត្ថម្ភ​របស់​ប្រជាជន​វៀតណាម​ ដែល​មាន​ជីវភាព​ធូរធារ​ ដូច​ជា​ពួក​អាជីវករ​ជាដើម​៖ «សាលា​ហ្នឹង​ គឺ​យើង​បាន​សុំ​ការ​អនុញ្ញាតិ​ពី​សាលា​ខេត្ត​ ដើម្បី​កសាង​សាលា​ ក៏​ដូច​ជា​មាន​ការ​អនុញ្ញាតិ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដើម្បី​យើង​បើក​សាលា​បឋម​សិក្សា​សាម​គ្គី​កម្ពុជា​-វៀតណាម​ សិស្ស​សាលា​ទាំងអស់​ ដែល​នៅ​ស្រុក​ពាមរ៍​ហ្នឹង​ គឺ​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រៀន​ ហើយ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ហ្នឹង​ មាន​ការ​ឧបត្ថម្ភ​ពី​សមាគម​យើង​ខ្ញុំ​ ដោយ​គ្មាន​យក​ប្រាក់​អ្វី​ទាំងអស់​ដល់​សិស្ស​សាលា​»
ចំពោះ​កម្មវិធី​សិក្សា​វិញ​ លោក​ វ៉ាងជី​ បាន​អោយ​ដឹង​ថា​ សាលា​យក​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មាន​បញ្ចូល​ភាសា​វៀតណាម​បន្ថែម​ពី​កម្មវិធី​ក្រសួង​។ តែ​លោក​ថា​ សិស្ស​ខ្មែរ​អាច​ជ្រើសរើស​រៀន​ភាសា​ខ្មែរ​សុទ្ធ​ក៏​បាន​ ប្រសិន​បើ​ឪពុក​ម្តាយ​របស់​ សិស្ស​ទាំង​នោះ​មិន​ចង់​អោយ​កូន​របស់​ពួក​គេ​រៀន​ភាសា​វៀតណាម​។ លោក​ថា​ នៅ​ពេល​ សិស្ស​ទាំង​នោះ​រៀន​ចប់​ថ្នាក់​នៅ​សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ ពួក​គេ​អាច​ផ្ទេរ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​បន្ត​ទៀត​៖ «ក្នុង​នេះ​ យើង​មាន​គ្រូ​២​រូប​ ដើម្បី​អោយ​គាត់​បង្រៀន​សិស្ស​យើង​ហ្នឹង​តាម​កម្មវិធី​ក្រ សួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​កម្មវិធី​រៀន​អក្សរ​វៀតណាម​ គ្រូ​វៀតណាម​ ប៉ុន្តែ​គាត់​រស់​នៅ​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ណា​ ដើម្បី​អោយ​គាត់​រៀន​ជា​ភាសា​វៀតណាម​ដល់​បង​ប្អូន​ ដើម្បី​អោយ​បង​ប្អូន​វៀតណាម​ហ្នឹង​ចេះ​ភាសា​វៀតណាម​ ចេះ​អក្សរ​វៀតណាម​»
បើ​តាម​លោក​ ចាវ​ វ៉ាងជី​ (Chau Vang Chi)​ នេះ​សាលា​បឋម​សិក្សា​មួយ​ទៀត​ ដែល​សមាគម​សហព័ន្ធ​កម្ពុជា​-វៀតណាម​បង្កើត​ឡើង​ បន្ទាប់​ពី​សាលា​ទី​១​ត្រូវ​បាន​បើក​អោយ​ដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៩​។ លោក​ថា​ នៅ​ថ្ងៃ​អនាគត​ សមាគម​របស់​លោក​ អាច​នឹង​សាងសង់​សាលា​បែប​នេះ​បន្ថែម​ទៀត​ នៅ​តាម​តំបន់​ ដែល​ប្រជាជន​មាន​ជីវភាព​លំ បាក​ ប្រសិន​បើ​សមាគម​លោក​អាច​រៃ​អង្គាស​បាន​ថវិកា​គ្រប់​គ្រាន់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: