A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 December 2013

Anonymous person(s) sprayed graffiti on Hun Sen's picture ជនអនាមិក​បាញ់ថ្នាំ​ពណ៌​លុប​ផ្ទៃមុខ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែ​លតាំង​នៅ​ស្លាក​គណបក្ស​​

ដោយ៖​ បូ សា​វី​​ | ថ្ងៃអាទិត្យ ទី15 ខែធ្នូ ឆ្នាំ2013, VOD

ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ផ្ទាំង ដែល​មាន​រូប​ថ្នាក់​ដឹកនាំ​ទាំងបី ដាក់​តាំង​នៅ​គល់​ស្ពាន​ថ្ម ស្ទឹង​សៀមរាប ក្បែរ​អតីតមន្ទីរ​ទេសចរ​ណ៍​ខេត្ដ​សៀមរាប ស្ថិតនៅ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ យក​ថ្នាំ​ពណ៌​ក្រហម បាញ់​លុប​រូបថត​ថ្នាក់ដឹកនាំ​ម្នាក់​។
​ស្លាក​នោះ មាន​រូប​លោក ជា ស៊ីម ប្រធាន​គណបក្ស លោក ហ៊ុន សែន អនុប្រធាន និង​លោក ហេង សំរិន ប្រធាន​កិត្ដិយស។ ​រូប​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​ទាំងបី ត្រូវ​ជន​មិន​ស្គាល់មុខ យក​ថ្នាំពណ៌បាញ់ តែ​​រូបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ​
អភិបាលរង​ខេត្ដ​សៀមរាប លោក ប៊ុន ថា​ឬ​ទ្ធិ ថ្លែងថា លោក​​មិន​ទាន់​ទទួល​ព័ត៌មានជាក់លាក់ជុំវិញ​ករណី​នេះ​ទេ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យ​​ស្លាក​​នោះ​​ហើយ។​
​យ៉ាងនេះ​ក្ដី នាយក​ប្រតិ​ប​ត្ដិ​អង្គការ​ខុម​ហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសា​ស​ន៍​ថា ករណី​នេះ មិន​​ប៉ះពា​ល់​ដ​ល់លទ្ធិប្រជាធិបតេ​យ្យ​​ធ្ងន់ធ្ង​រឡើយ។ ប៉ុន្ដែ​លោក​ស្នើឲ្យ​អាជ្ញាធរ ដែល​គ្រប់​គ្រង​អំណាច​នៅ​​តំបន់​នោះ ស៊ើបអង្កេត រក​មុខ​អ្នក​ដែល​បាន​ប្រព្រឹត្ដ ដើម្បី​ជៀសវាង​ការ​ទម្លាក់​កំហុស​លើ​គណបក្ស​ផ្សេង​។​ លោក​ថា ការបំផ្លាញ​ស្លាក​គណបក្ស​ក្រោយពេល​បោះ​ឆ្នោត​​ហើយ​​នោះ មិន​ត្រូវ​គេ​ចាត់ទុក​ជា​ករណី​ធ្ងន់ធ្ងរ​ទេ​។​
បើ​តាម​អាជ្ញាធរ ខេត្ដ​សៀមរាប ឲ្យដឹងថា ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធ្លាប់​មាន​ជន​អនាមិក​​កាប់បំផ្លាញ និង​ទម្លាក់ចោល​ឡើយ ដែល​ខុស​ពី​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​តាម​ផ្លូវ​សាធារណៈ​មួយចំនួន ត្រូវ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ​បំផ្លាញ​អស់​ជាង​១០​ស្លាក ហើយ​ករណី​នេះ មិន​ត្រូវ​សមត្ថកិច្ច​ដោះស្រាយ​នៅឡើយ​ទេ​៕​
សូមសរសេរមកកាន់លោក បូ សា​វី​ តាមរយៈ savy@vodhotnews.com

No comments: