A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 November 2013

Vietnam provides 1,000 of rice to Cambodian flood victims វៀតណាម​ផ្ដល់​អង្ករ​១​ពាន់​តោន​ដល់​កម្ពុជា​ជួយ​អ្នក​រងគ្រោះ​ទឹក​ជំនន់


សភា​វៀតណាម ផ្តល់​អង្ករ​ចំនួន ១​ពាន់​តោន តាម​រយៈ​សភា​កម្ពុជា ដើម្បី​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់។ ប្រធាន​រដ្ឋសភា​កម្ពុជា នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​អំណោយ​នេះ​នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បញ្ជាក់​ថា វៀតណាម ជា​មិត្តភក្ដិ​តែង​ជួយ​ខ្មែរ​គ្រប់​កាលៈទេសៈ​នៅ​ពេល​ណា​ខ្មែរ​មាន​បញ្ហា​លំបាក និង​ខ្វះ​ខាត។ ចំណែក​ភាគី​វៀតណាម ចាត់​ទុក​ថា អំណោយ​នេះ​ជា​ការ​ពង្រឹង​ថែម​ទៀត​នូវ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ។
ដោយ វណ្ណ វិចារ
2013-11-06
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​អ្នក​តំណាង​រាស្ត្រ​ជាច្រើន​រូប បាន​ចេញ​មក​ទទួល​អង្ករ​ពី​តំណាង​រដ្ឋសភា​វៀតណាម គឺ​លោក​អគ្គរដ្ឋទូត​វៀតណាម ង៉ូ អាញ់ហ្ស៊ុង (Ngo Anh Dzung)។ លោក ហេង សំរិន បាន​ប្រាប់​តំណាង​ភាគី​វៀតណាម ថា កម្ពុជា កំពុង​ខ្វះ​ស្បៀង ព្រោះ​តែ​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​អំណោយ​វៀតណាម នេះ ជា​ការ​សង្គ្រោះ​ទាន់​ពេល​វេលា​មួយ​សម្រាប់​ជួយ​ពលរដ្ឋ។
ចំណែក​ភាគី​វៀតណាម លោក ង៉ូ អាញ់ហ្ស៊ុង តប​ថា វៀតណាម ចាំ​ជួយ​ខ្មែរ​គ្រប់​ពេល​ដែល​ខ្មែរ​ត្រូវ​ការ ក៏ប៉ុន្តែ ការ​ជ្រើស​រើស​រដ្ឋសភា​សម្រាប់​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ ត្រូវ​បាន​អ្នក​វិភាគ​បញ្ហា​សង្គម​នយោបាយ​មួយ​ចំនួន​គិត​ថា ទង្វើ​នេះ​ជា​ការ​បង្ហាញ​ជំហរ​ថ្មី​មួយ​ទៀត​របស់​វៀតណាម ក្នុង​នយោបាយ​ការ​បរទេស​ជាមួយ​កម្ពុជា។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់​ថា ប្រទេស​កុម្មុយនីស្ត​វៀតណាម បាន​ចាប់​ផ្ដើម​ប្ដូរ​ជំហរ​នយោបាយ​ការ​បរទេស​ចំពោះ​កម្ពុជា បន្ទាប់​ពី​បក្ស​ប្រឆាំង​កើន​សំឡេង​ឆ្នោត។ លោក​បន្ត​ថា អំណោយ​ជា​អង្ករ​ក៏​ជា​ការ​ដាស់​តឿន​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រទេស​កសិកម្ម​ឲ្យ​គិតគូរ​ពី​ការ​រៀប​ចំ​ស្បៀង​បម្រុង​ទុក ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​គ្រា​អាសន្ន ឬ​ជួប​ការ​ខ្វះ​ខាត​ផ្សេងៗ។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​ថា អំណោយ​របស់​វៀតណាម តាម​រយៈ​រដ្ឋសភា​នេះ គឺ​មិន​មាន​អ្វី​ប្លែក​ឡើយ។ លោក​ពន្យល់​ថា វៀតណាម ក៏​យល់​ដែរ​ថា រដ្ឋសភា​កម្ពុជា បំពេញ​តួនាទី​ល្អ​ក្នុង​ការ​ដឹង​ពី​ទុក្ខ​លំបាក​ពិត​ប្រាកដ​ពលរដ្ឋ ហើយ​វៀតណាម នៅ​បន្ត​សហការ​ជាមួយ​កម្ពុជា គ្រប់​វិស័យ។
អំណោយ​អង្ករ ១​ពាន់​តោន​របស់​វៀតណាម ត្រូវ​បាន​បែង​ចែក​ទៅ​កាន់​ខេត្ត​ចំនួន​១៤ រួម​មាន ខេត្ត​កំពង់ធំ កណ្ដាល ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ស្វាយរៀង ព្រះវិហារ ឧត្តរមានជ័យ រតនគីរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។ ក្រៅ​ពី​នោះ កម្ពុជា ក៏​ទទួល​បាន​ប្រាក់​ជំនួយ​ពី​មហា​មិត្ត​ចិន ចំនួន ១​លាន​ដុល្លារ ប្រាក់​ជំនួយ​ពី​ជប៉ុន ចំនួន ៣​សែន​ដុល្លារ និង​កូរ៉េ​ខាង​ត្បូង ចំនួន ៣​សែន​ដុល្លារ។

មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា កម្ពុជា រង​ការ​ខូចខាត​ផ្នែក​សេដ្ឋកិច្ច បណ្ដាល​មក​ពី​គ្រោះ​ទឹក​ជំនន់​ក្នុង​រង្វង់​ទឹក​ប្រាក់ ៨០០​លាន​ដុល្លារ ហើយ​ទឹក​ជន់​ក៏​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ១៦៨​នាក់។ ទោះ​ជា​បែប​ណា​ក្តី យុទ្ធសាស្ត្រ​ការពារ​ប្រទេស​ជៀស​ផុត​ពី​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់ មិន​ទាន់​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​លើក​យក​បង្ហាញ​នៅ​ឡើយ។
ព្រៃ​ឈើ​ដែល​ជា​រនាំង​ការពារ​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ជាង ២​ម៉ឺន​ហិកតារ នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ក៏​ត្រូវ​រដ្ឋាភិបាល​គ្រោង​កាប់​ចោល ដើម្បី​សង់​អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ចំនួន​ជាង ៧០០​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា គិត ម៉េង សហការ​និង​ក្រុមហ៊ុន​ចិន សន្យា​ផ្តល់​ឲ្យ​រាជ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...


ប្រយ័ត្នស៊ីអង្ករ​ឲ្យរស់យូរ តែមិនបានយូរដោយ
សុទ្ធតែថ្នាំឬគីមី ។

Anonymous said...

Khmer not produced enough rice?